ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ក្រុម ស​.​ស​.​យ​.​ក​.​តាម​ខេត្ត បង្កើន​ប្រសិទ្ធភាព​ការចូលរួម​អនុវត្ត និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​យុវជន​ពី​គោល​ន​យោ​យ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ក្រុម ស​.​ស​.​យ​.​ក​.​តាម​ខេត្ត បង្កើន​ប្រសិទ្ធភាព​ការចូលរួម​អនុវត្ត និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​យុវជន​ពី​គោល​ន​យោ​យ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ទទួល​បន្ទុក​៣​ខេត្ត (​ខេត្ត​បាត់ដំបង​, ព្រៃវែង និង​បន្ទាយ​ជ័យ​) នា​ព្រឹក​រសៀល​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​អញ្ជើញ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង ព្រមទាំង​អនុប្រធាន សមាជិក​អចិន្ត្រៃយ៍​ស​.​ស​.​យ​.​ក​.​ខេត្ត ជំនួយ​ការដឹកនាំ ប្រធាន​កិតិ្ត​យស ប្រធាន​ក្រុមប្រឹក្សា​ចុះជួយ ស​.​ស​.​យ​.​ក​.​ក្រុង​/​ស្រុក ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សមាជិក ស​.​ស​.​យ​.​ក​.​ក្រុង​/​ស្រុក​ទាំង​១៤ សមាជិក សមាជិកា ស​.​ស​.​យ​.​ក​.​ឃុំ​/​សង្កាត់ សមាជិក សមាជិកា ស​.​ស​.​យ​.​ក​.​ខេត្ត សរុប​ចំនួន​៤៧១​នាក់ នៅ​សាលាខេត្ត​បាត់ដំបង​។​

​ឯកឧត្តម សុ សុខា បានឱ្យដឹងថា តាមរយៈ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​សម្រេច​បាន និង​លទ្ធផល​នៃ​សន្និបាត​របស់ ស​.​ស​.​យ​.​ក​.​ខេត្ត ដែល​បាន​អាន​ដោយ ឯកឧត្តម ស រដ្ឋា និង​ការចូលរួម​របស់ ឯកឧត្តម សុខ លូ បាន​បង្ហាញ​ឱ្យឃើញ​ពី​ការលះបង់​របស់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​.​ខេត្ត​គ្រប់​លំដាប់ថ្នាក់ ការចូលរួម​ពី​គ្រប់​ភាគី​ដៃគូ រួមមាន​អាជ្ញាធរ​ដែនដី មន្ទីរ​វិស័យ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ជាពិសេស​អនុសាសន៍​ណែនាំ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​. និង​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​ប្រចាំ មណ្ឌល​ខេត្ត​បាត់ដំបង បានធ្វើឱ្យ ស​.​ស​.​យ​.​ក​.​ខេត្ត​សម្រេចបាន​លទ្ធផល​ជា​ច្រើន​គួ​ឱ្យ​កត់សម្គាល់​លើ​ការងារ សង្គម សប្បុរសធម៌​, ការអប់រំ កសាង​កម្លាំង និង​កីឡា​, ការងារ​បរិស្ថាន អនាម័យ​, វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ​។​

​ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ស សុខា បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ប្រធាន និង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​.​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ទាំង​សម្ភារៈ ថវិកា រួមចំណែក​ក្នុង​ការសម្រេចបាន​នូវ​បេសកកម្ម​របស់ ស​.​ស​.​យ​.​ក​.​ខេត្ត កន្លងមក និង​សំណូមពរ​បន្ត​អនុវត្ត​កិច្ចការងារ​នេះ​បន្តទៀត​ដើម្បី​ជាតិ​មាតុភូមិ​នៃ​យើង​ទាំងអស់គ្នា​។​

​លោក​ប្រធាន​ក្នុងនាម​លោក​ទទួល​បន្ទុក​៣​ខេត្ត ខេត្ត​បាត់ដំបង ព្រៃវែង និង​បន្ទាយមានជ័យ បាន​ផ្តាំផ្ញើ​និង​ដាក់​ជា​ទិសដៅ ដែល​ជា​វិធាន​គន្លឹះ​មួយ​ចំនួន​ដល់ ស​.​ស​.​យ​.​ក​.​ខេត្ត​បាត់ដំបង​ក្នុង​ការអនុវត្ត​ការងារ​ឆ្នាំ​២០២៥​ឱ្យបាន​ល្អ​ប្រសើរ ដូចជា
​បន្ត​រៀបចំ​ពង្រឹង ពង្រីក​រចនាសម្ព័ន្ធ ស​.​ស​.​យ​.​ក និង​កសាង​សមាជិក និង​ពង្រីក វិសាលភាព របស់ ស​.​ស​.​យ​.​ក​.​ខេត្ត ឲ្យ​កាន់តែ​ទូលំទូលាយ​ទាំង​បរិមាណ និង​គុណភាព​។ បន្ត​ប្រែក្លាយ​ស្នាក់ការ ស​.​ស​.​យ​.​ក​.​ខេត្ត ឱ្យទៅ​ជា​មជ្ឈមណ្ឌល​អប់​រំ បណ្តុះបណ្តាល និង​កីឡា​ការប្រឹក្សា​អាជីព ចែករំលែក និង​ផ្តល់​ព័ត៌មាន​ផ្សេងៗ​។ ចូលរួម​អប់រំ​ណែនាំ​អនាម័យ​សុខភាព ព្រមទាំង​អប់រំ​ផ្សព្វផ្សាយ​វិធានការ​បង្ការ ការពារ​ទប់ស្កាត់​ពី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នានា រៀបចំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះ​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​។ លើកកម្ពស់​ការចូលរួម​អភិវឌ្ឍ​មូលធន​មនុស្ស តាមរយៈ​ការបង្កើត​ឱ្យ​មាន​វគ្គ​អប់រំ បណ្តុះបណ្តាល និង​តម្រង់​ទិស​យុវជន​ឱ្យបាន​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ រយៈពេល​ខ្លី និង​រយៈពេល​មធ្យម និង​បំណិន​សតវត្សរ៍​ទី​២១ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​។ បង្កើន និង​បំផុស​ចលនា​មហាជន ជាពិសេស​ក្នុង​ស្រទាប់​យុវជន អោយ​ចូលរួម​គ្រប់​សកម្មភាព​កីឡា​។​

​ក្រៅពីនេះ ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការចូលរួម​អនុវត្ត និង​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ស្រទាប់​យុវជន​ពី​គោល​ន​យោ​យ​បាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព គោរព​ច្បាប់​ចរាច​រណ៍ លុបបំបាត់​គ្រឿងញៀន គ្រឿង​ស្រវឹង ល្បែងស៊ីសង​ខុសច្បាប់ អំពើ​អបាយមុខ​ផ្សេងៗ​។ បណ្តុះ​ស្មារតី​របស់​យុវជន​ចូលរួម​យុទ្ធនាការ​ប្រជាពលរដ្ឋ​ល្អ និង​លើកកម្ពស់​ការយល់ដឹង​របស់​យុវជន ស្តី​ពី​ការរួមចំណែក​ក្នុងការ​ធ្វើ​អំពើ​ល្អ និង​ជា​គំរូ​ដល់​យុវជន​ដទៃ ចូលរួម​ថែរក្សា​ការពារ សាសនា ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.