ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​លើក​ផ្លាក​សេចក្តីជូនដំណឹង​ស្តី​ពី​ការហាមឃាត់​ការចូល​អាស្រ័យ​ផល និង​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ (​ចុះបញ្ជី​ដី​រដ្ឋ​)

​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​លើក​ផ្លាក​សេចក្តីជូនដំណឹង​ស្តី​ពី​ការហាមឃាត់​ការចូល​អាស្រ័យ​ផល និង​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ (​ចុះបញ្ជី​ដី​រដ្ឋ​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ហោ ជិន​វិរៈ​យុទ្ធ អភិបាលរង​ខេត្ត តំណាង ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្ដរមានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អង្គភាព​ពាក់ព័ន្ធ ចុះ​លើក​ផ្លាក​សេចក្តីជូនដំណឹង​ស្តីពី​ការ ហាមឃាត់​ការចូល​អាស្រ័យ​ផល និង​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ (​ចុះបញ្ជី​ដី​រដ្ឋ​) ដី​អតីត​ក្រុមហ៊ុន អង្គរ​ស៊ូ​ហ្គឺ​រ ដែល​បាន​ប្រគល់ជូន​រដ្ឋ​វិញ ស្ថិតនៅ​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​សំរោង បាន​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាបថា ទីតាំង​ដី​អតីត​ក្រុមហ៊ុន អង្គរ​ស៊ូ​ហ្គឺ​រ ស្ថិតនៅ​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ដែល​បាន​ប្រគល់ជូន​រដ្ឋ​វិញ ត្រូវបាន​ចុះបញ្ជី ដី​រដ្ឋ (​ប្លង់រឹង​) ជា​ដី​កម្មសិទ្ធិ​សាធារណៈ​របស់​រដ្ឋ គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ មាន​កាតព្វកិច្ច ក្នុង​ការអនុវត្ត​វិធានកា​រដ្ឋបាល វិធានការ​ច្បាប់​ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការចូល​ទន្ទ្រាន​កាន់ កាប់​ដី​រដ្ឋ​ដោយ​ខុស ច្បាប់​គ្រប់​រូបភាព​។​

​រដ្ឋបាល​ក្រុង​សំរោង សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ សាធារណ​ជន​មួយចំនួន​តូច​នៅតែ​បន្ត​ចូល​អាស្រ័យ​ផល បើទោះជា​មាន​ការជូន​ដំណឹង​ជា​ច្រើនលើក​ច្រើនសារ​ហើយ​ក៏ដោយ​។ ករណីនេះ អ្នក​ដែល​មាន​ការពាក់ព័ន្ធ ទីតាំង​ដី​រដ្ឋ​ខាងលើ (​ដូច​មាន​គំនូស​ផែនទី​ភ្ជាប់​ជូន​ជា​មួយ​) ទោះ​ក្នុង​ទម្រង់​ជាការ​អាស្រ័យ​ផល​ក្តី ការទន្ទ្រាន​កាន់កាប់​ឈូសឆាយ​បន្ថែម​ក្តី ឬ​ជា​សកម្មជន​នៅ​ពីក្រោយ​សកម្មភាព​ទាំង​នោះ​ក្តី ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់ និង​ចាកចេញ​ពី​ទីតាំង​ដី​របស់​រដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ហោ ជិន​វិរៈ​យុទ្ធ បាន​ថ្លែងថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ក្រុម​ការងារ​ចំពោះ​កិច្ច​នឹង​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជា លើកចុងក្រោយ ដោយ​កំណត់​មុខសញ្ញា​មេខ្លោង និង​អ្នក​ចូល​កាប់​រានទន្ទ្រាន​ដី​រដ្ឋ ហើយ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ អ្នក​មាន​ការពាក់ព័ន្ធ​ទីតាំង​ដី​ខាងលើ និង​ហាមឃាត់​មិនឱ្យ​បន្ត​សកម្មភាព​ជា​បន្ត​ទៀត​នោះទេ​។ ក្នុងករណី​ដែល​នៅតែ​បន្ត​ប្រព្រឹត្តិ​ល្មើស​ក្រុមការងារ​នឹង​រៀបចំ​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដោយ គ្មាន​ការលើកលែង​ទៀតឡើយ​។​

​អភិបាលរង​ខេត្ត​ថ្លែង​បញ្ជាក់​ទៀត​ថា ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ការខ្វះខាត​ក្រីក្រ​គ្មាន​ដី​ពិតប្រាកដ រាជរដ្ឋាភិបាល បាន​បង្កើត​កម្មវិធី​ផ្តល់​ដី ការពារ​ព្រៃ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ដែល​អាច​ដាក់ពាក្យ ស្នើ​សុំ​ដី (​ដោយ​ឥតគិតថ្លៃ​) នៅ​សាលាសង្កាត់​ដែល​បងប្អូន​រស់នៅ ដោយ​អ្នកស្នើសុំ​ដី ត្រូវ​ធ្វើ​លិខិត​ស្វ័យ​ប្រកាសជូន​រដ្ឋបាល​សង្កាត់​ពិនិត្យ​លើ​ពាក្យស្នើសុំ​ជាមុន​៕

 

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.