ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​សមាជិក​បក្ស​នៅ​ខេត្ត​ក្រចេះ

ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​សមាជិក​បក្ស​នៅ​ខេត្ត​ក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​)៖ កាលពី​ថ្ងៃ​ទី​២៥-២៦ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ជូន ដំណឹង​ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក​-​ឃុំ​-​សង្កាត់ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​បក្ស ខេត្ត ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ក្នុង​ខេត្ត​ក្រចេះ​។​

​លោក ធុន គ្រី អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្តក្រចេះ បាន​អាន​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥-២៦ ខែ​មករា ឆ្នាំ​២០២៥ នៅ​វិមាន​៧​មករា ដោយ​បាន​បង្ហាញ​នូវ​លទ្ធផល​ជោគជ័យ​សំខាន់ៗ​ជាច្រើន​ដែល គណបក្ស ប្រជាជន​កម្ពុជា​សម្រេច​បាន​ក្នុង​ការបំរើ​ជាតិ និង​មាតុភូមិ ពិសេស​បាន​ធ្វើការ​អ​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​។​

​អង្គសន្និបាត​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​គ្រប់​ថ្នាក់ គ្រប់ផ្នែក គ្រប់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន រាជធានី ខេត្ត អង្គការ​យុវជន បណ្តា​អង្គការ​មហាជន​របស់​គណបក្ស មន្ត្រី និង សមាជិក សមាជិកា​គណបក្ស​នៅ​គ្រប់​មូលដ្ឋាន ដែល​បាន​រួម​សាមគ្គី​យ៉ាង​រឹងមាំ​ជុំវិញ​គណៈកម្មាធិកា​រ​កណ្តាល យក​អស់​កម្លាំងកាយ កម្លាំងចិត្ត ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និង​សេចក្តីសម្រេច​នានា របស់​គណបក្ស​ឱ្យ​សម្រេចបាន​លទ្ធផល​ល្អ​លើ​គ្រប់​ផ្នែក​។ អង្គសន្និបាត​សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី ដែល​មាន​ការជឿជាក់ និង​ការគាំទ្រ​យ៉ាង​មុតមាំ​ដល់​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល ៤៦​ឆ្នាំ​កន្លងមកនេះ ធ្វើឱ្យ​គណបក្ស​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ប្រកបដោយ​ជោគជ័យ​។​

​គណបក្ស​ប្រជាជន​កម្ពុជា​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំងមូល សូម​បន្ត​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​សម្រេច​សមិទ្ធផល​ធំៗ​ថ្មីៗ​ទៀត​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅ​រក​អនាគត​ដ៏​រុងរឿង​លើ​មាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.