ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

« ហាង​នំប៉័ង​សម្ដេច​តា​ចិត្ត​ធម៌ » របស់ ចៅ ណន សុខ​ហេង ខេត្ត​ក្រចេះ

« ហាង​នំប៉័ង​សម្ដេច​តា​ចិត្ត​ធម៌ » របស់ ចៅ ណន សុខ​ហេង ខេត្ត​ក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់​ពី​បាន​សម្របសម្រួល​បញ្ចប់​ជម្លោះ​រវាង ចៅ ណន សុខ​ហេង អាយុ​២២​ឆ្នាំ​រស់នៅ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ និង​ថៅកែ ឈ្មោះ គា ច​ន្ធូ ម្ចាស់​ក្រុមហ៊ុន​«​ស៊ា​ង ឡ​ង មីង​ស៊ូ​» លក់ និង​ផ្គត់ផ្គង់​សម្ភារៈ​ការពារ​ជម្រាប​ទឹក កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤ នៅ​វិមាន​ព្រឹទ្ធសភា ដោយ​មាន​ការចូលរួម​ពី​គណៈកម្មកាធិការ​នីតិ​កម្ម​ព្រឹទ្ធសភា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជា​និង​ស្នងការ​រាជធានី​ភ្នំពេញ រហូតមកដល់​ថ្ងៃនេះ គឺ​មាន​រយៈពេល ៣​ខែ ៥​ថ្ងៃ​ហើយ ដែល​នៅ​ពេល​ការសម្របសម្រួល​បញ្ចប់​រួចហើយនោះ ខ្ញុំ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០​ដុល្លារ​សហរដ្ឋអាមេរិក និង ៣៥​លាន​រៀល ព្រមទាំង​បាន​បង្កើត​អាជីវកម្ម​ឡ​ដុត​នំប៉័ង​មួយ​នៅក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ដល់​ចៅប្រុស ដើម្បី​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​។

​ពេលនេះ ចៅ ណន សុខ​ហេង បាន​ផ្ញើ​រូប និង​ប្រាប់​មក​ក្រុម​ជំនួយការ​ខ្ញុំ​ថា ឡ​ដុត​នំ​បុ័ង​បាន​ធ្វើ​រួចរាល់ ហើយ​ចៅ​ក៏​រៀន​ចេះ​ពី​វិធី​ដុត​នំប៉័ង និង​បាន​ចាប់ផ្ដើម​អាជីវកម្ម ដុត​នំប៉័ង​លក់បាន​៣​ថ្ងៃ​រួច​ហើយ ដោយ​បាន​ដាក់​ឈ្មោះ​ហាង​ថា « ហាង​នំប៉័ង​សម្ដេច​តា​ចិត្ត​ធម៌ » ព្រមទាំង​បាន​អរគុណ មក​តា យាយ​ផងដែរ​។ ល្អ​ណាស់​ចៅ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀន​វិជ្ជាជីវៈ​អាជីវកម្ម​ឡ​ដុត​នំប៉័ង ដែល តា និង​យាយ បាន​រៀបចំ​អោយ​ចៅ​សម្រាប់​ប្រកប​ចិញ្ចឹម​គ្រួសារ​ទៅ​ថ្ងៃមុខ​។

​តា​សូម​ផ្តាំផ្ញើ​ដល់​ចៅ​គឺ​ត្រូវ​ផលិត​ឲ្យមាន​គុណភាព​.​មាន​អនាម័យ​.​ឆ្ងាញ់​. និង​តម្លៃ​សមរម្យ​.​។​ចៅ​ត្រូវ​ឈានទៅ​
​រក​ការផលិត​នំ​ផ្សេងទៀត​ដូចជា​នំ​បុណ្យខួបកំណើត​ជាដើម​ដែល​ចៅ​បាន​និយាយប្រាប់​តា​។ ចៅ​ត្រូវ​ចាំ​ទីផ្សារ​មាន​ការប្រកួតប្រជែង​ទាំង​គុណភាព​ទាំង​រសជាតិ​និង​តម្លៃ​។​ចៅ​ត្រូវយក​
​លុយ​បង្កើត​លុយ​។​

​អរគុណ​លោក​ជួន ណារិន​ស្នងការ​រាជធានី​ភ្នំពេញ​ដែល​ជួយ​សម្រួល​គ្រប់យ៉ាង​នៅពេលនោះ​។​
​អរគុណ​លោក​សេង ទៀង​ដែល​បាន តាមដាន​ដំណើ​ការរៀបចំ​ការផលិត តាំងពី​ចាប់ផ្តើម​កសាង​រហូតដល់​ការផលិត​នាពេលនេះ​។​

​ក្រុម​ជ្រុលនិយម​បាន​វាយប្រហារ​តា​ថា មក​គិត​រឿង​កូន​ឆ្កែ​កំប៉ិកកំប៉ុក​មិន​គិត រឿង​ជាតិ​ធំៗ​។​តា​តែងតែ​ប្រាប់​ទៅ​គេ វិញ​ថា បើ​មិន​ចេះ​ដោះស្រាយ​រឿង​កំប៉ិច​កំ​ប៉ុក សូម​កុំ​ប្រាថ្នា​ធ្វើ​អ្នកធំ​ធ្វើ​អី ។​

​តា និង​យាយ ជូនពរ ចៅ​ជោគជ័យ​ក្នុង​របរ​ដុត​នំប៉័ង​របស់​ចៅ​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.