ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកអគ្គរដ្ឋទូត​នេ​ប៉ាល់​ថ្មី ប្រចាំ​កម្ពុជា ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នេ​ប៉ាល់​-​កម្ពុជា ឱ្យ​រីកចម្រើន​ថែម​ទៀត

ឯកអគ្គរដ្ឋទូត​នេ​ប៉ាល់​ថ្មី ប្រចាំ​កម្ពុជា ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នេ​ប៉ាល់​-​កម្ពុជា ឱ្យ​រីកចម្រើន​ថែម​ទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូត​នេ​ប៉ាល់​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ល្អនេ​ប៉ាល់​-​កម្ពុជា​។ ឯកឧត្តម​អគ្គរដ្ឋទូត​ក៏​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត នៅក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម ជាពិសេស​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ និង​ការសម្របសម្រួល​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​។

​ជាការ​ឆ្លេី​យត​ប សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ឯកឧត្តម Dhan Bahadur Oli ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នេ​ប៉ាល់ ប្រចាំ​កម្ពុជា និង​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមនឹងនោះ សម្ដេច​បវរ​ធិបតី​មាន​ជំនឿ​ជឿជាក់ថា ទំនាក់ទំនង​កម្ពុជា​-​នេ​ប៉ា​ល់នឹង​កាន់តែ​រីកចម្រើន​ថែម​ទៀត​នៅក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​ពីរ​។ យន្តការ​នេះ នឹង​ជួយ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​ពាណិជ្ជកម្ម អប់រំ និង​ទេសចរណ៍ ជា​ដេ​ី​ម​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បន្ត​ធ្វើ​ការ​ឱ្យ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.