ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ ណែនាំ​ក្រុមការងារ​យុវជន​គណបក្ស​ក្រុង​ពោធិ៍សាត់ ឱ្យ​ខិតខំ​រៀនសូត្រ និង​អភិវឌ្ឍន៍​សមត្ថភាព ប្រកប​ដោយ​សីលធម៌ និង​គុណធម៌​

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ពោធិ៍សាត់ ណែនាំ​ក្រុមការងារ​យុវជន​គណបក្ស​ក្រុង​ពោធិ៍សាត់ ឱ្យ​ខិតខំ​រៀនសូត្រ និង​អភិវឌ្ឍន៍​សមត្ថភាព ប្រកប​ដោយ​សីលធម៌ និង​គុណធម៌​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ខូ​យ រី​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​ពោធិ៍សាត់ បាន​ណែនាំ​ដល់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ពោធិ៍សាត់​ទាំងអស់ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ និង​អភិវឌ្ឍន៍​សមត្ថភាព ប្រកប​ដោយ​សីលធម៌ និង​គុណធម៌​ជាប់​ខ្លួន​ជានិច្ច​។​

​ការណែនាំ​បែប​នេះ​របស់ ឯកឧត្តម ខូ​យ រី​ដា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​ក្រុង​ពោធិ៍សាត់ ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​បន្ត ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ស្ថិតក្នុង​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម កែវ រតនៈ អនុប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ជូន​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ពោធិ៍សាត់​ទាំងអស់​។​

​ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ចំពោះ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ពោធិ៍សាត់​ទាំងអស់ ដែល​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ មានចំណេះដឹង បទពិសោធន៍​ការងារ​ល្អ​ក្នុងសង្គម និង​បាន​ស្ម័គ្រចិត្ត​មក​ជួយ​ការងារ​យុវជន​គណបក្ស ប្រកប​ដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការលះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី សម្ភារៈ និង​ថវិកា សំដៅ​លើកកម្ពស់​ស្មារតី​ភ្ញាក់រលឹក និង​មាន​ជំនឿ​ជឿជាក់​កាន់តែ​ច្រើនឡើង លើ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​អំពាវនាវ​ដល់​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ពោធិ៍សាត់​ទាំងអស់ ត្រូវ​បំពេញ​ការងារ​ជាមួយគ្នា ក្នុង​លក្ខណៈ​ជា​បងប្អូន ស្មា​គៀក​ស្មា និង​សូម​ចងចាំ​ជានិច្ច នូវ​បណ្តាំ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្ដាល គឺ​ការគោរព​វិន័យ ការបំពេញភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឈរលើ​គោលការណ៍​សាមគ្គី ឯកភាព​ផ្ទៃក្នុង និង​កិច្ចសហប្រតិបត្តិការ​ល្អ ជា​ពិសេស​ត្រូវ​ខិតខំ​រៀន​សូត្រ និង​អភិវឌ្ឍន៍​សមត្ថភាព ប្រកប​ដោយ​សីលធម៌ និង​គុណធម៌​ជាប់​ខ្លួន​ជានិច្ច​។​

​ឯកឧត្តម​បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង រួម​ទាំង​ចៅ​សង្កាត់​ទាំង​៧ ក្នុង​ក្រុង​ពោធិ៍សាត់ ត្រូវ​យកចិត្តទុកដាក់​បំផុស​ចលនា​សម្អាត​អនាម័យ​បរិស្ថាន​តាម​ទីសាធារណៈ និង​តាម​លំនៅឋាន​ប្រជាពលរដ្ឋ ដូច​ទិស​ស្លោក «​មាន​សំរាម អត់​ចៅសង្កាត់​, មាន​ចៅសង្កាត់ អត់​សំរាម​, មាន​សំរាម អត់​ចៅហ្វាយក្រុង​, មាន​ចៅហ្វាយក្រុង​អត់​សំរាម​»​។​

​ជាមួយ​យុវជន​គណបក្ស​ទាំងអស់ ដែល​សុទ្ធសឹង​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​អនុវត្ត​គោលការណ៍​សំខាន់ៗ របស់​គណបក្ស​ដែល​បាន​ដាក់ចេញ ដោយ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ជា​សិល្បៈ​នៃ​ការចែករំលែក យុទ្ធសាស្ត្រ​ឈ្នះៗ គោលការណ៍​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ជា​ពិសេស​ត្រូវ​ផ្សព្វផ្សាយ​សមិទ្ធផល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​ធ្វើការ​វាយ​បក ក៏ដូចជា​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា ចំពោះ​ឧបាយកល​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​។​

​ក្នុងឱកាស​នោះ ក៏​មាន​កម្មវិធី​ប្រគល់​សេចក្តីសម្រេច ស្តី​ពី​ការដំឡើងឋានៈ ថ្នាក់ដឹកនាំ​យុវជន​, សេចក្តីសម្រេច ស្តីពី​ការ​បញ្ជូល​ជា​សមាជិក​ក្រុមការងា​រ​យុវជន​ខេត្ត និង​ចាត់តាំង​ក្នុង​ផែន​ចំណុះ នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ និងសេចក្តីសម្រេច ស្តីពី​ការផ្ទេរ និង​ចាត់តាំង​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.