ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

សម្ដេច​តេជោ ហ៊ុន សែន​៖ Video Call តាមរយៈ​កម្មវិធី CoolApp ប្រើប្រាស់ Internet តិច​ណាស់​បើ​ធៀប​នឹង​កម្ម​វី​ធី​ផ្ញើ​សារ​បរទេស​

សម្ដេច​តេជោ ហ៊ុន សែន​៖ Video Call តាមរយៈ​កម្មវិធី CoolApp ប្រើប្រាស់ Internet តិច​ណាស់​បើ​ធៀប​នឹង​កម្ម​វី​ធី​ផ្ញើ​សារ​បរទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​ឱ្យដឹង​ពី​ការប្រើប្រាស់ Video Call តាមរយៈ CoolApp គឺ​ប្រើ Internet តិច​ណាស់​បើ​ធៀប​នឹង​កម្ម​វី​ធី​ផ្ញើ​សារ​បរទេស​ដូចជា WhatsApp, Telegram ឬ Line ជាដើម​។​

​ប្រសាសន៍​របស់​សម្ដេច​តេជោ បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង «​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​» នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៥​កន្លងទៅ​។​

​សម្ដេច​តេជោ បាន​មានប្រសាសន៍​បែបនេះ​ថា​៖ «​ហើយ​ដែល​ខ្ញុំ​ប្រើ​នៅក្នុង​រយៈពេល​កន្លង​ទៅ បើសិនជា​យើង​ត្រូវ​ធ្វើការ​ហៅ​គ្នា​តាម Video Call គឺ​ប្រើ Internet តិច​ណាស់ ប្រៀបធៀប​ជាមួយ WhatsApp, Telegram ឬ Line គឺ​ប្រើ​តិច​ណាស់​។ មួយទៀត គឺ​អត់​មាន​រូបភាព​អី នៅ​វិលខ្ញាល់​នៅ​ហ្នឹង​ទេ គឺ​បញ្ជូន​ទៅ​ហើយ​ខ្ញុំ​សាកល្បង Download ថ្ងៃ​មុន​នោះ ខ្ញុំ​សាកល្បង​ដោយសារ​វាយ​កូន​ហ្គោល​ហើយ ខ្ញុំ​មាន​រូប​១០៦​សន្លឹក​, ខ្ញុំ Forward ទៅ​មនុស្ស​ចំនួន​៤២​នាក់ គឺ​ទៅ​ទាំងអស់​។ ម្សិលមិញ​ខ្ញុំ​សួរ​ទៅ វុត្ថា ថា​អាច​បញ្ជូន​បាន ៥០​នាក់​ម្ដង បើ​ប្រៀបធៀប​ជាមួយ Telegram, Telegram បាន​រូបភាព​ច្រើន ប៉ុន្តែ​បញ្ជូន​ម្ដង​បាន​តែ​ម្នាក់​ទេ​, ឯ WhatsApp បញ្ជូន​ម្ដង​បានតែ ៣០​រូប និង​បញ្ជូន​បានតែ​៥​នាក់​ទេ ប៉ុន្តែ CoolApp អត់​មាន​កំណត់​រូបភាព​ប៉ុន្មាន​ប៉ុន្តែ​មនុស្ស​បាន ៥០​នាក់​»​។​

​សូមជម្រាបថា CoolApp គឺ​ជា​កម្មវិធី​ផ្ញើ​សារ ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ និង​មាន​មុខងារ​ជាច្រើន​រួមមាន Chat និង Call និង Video Call ដោយ​ប្រើប្រាស់​តាម​ស្តង់ដារ​អន្តរជាតិ ទិន្នន័យ Data និង Call ស្ថិត​ក្នុង​លក្ខណៈ Encryption និង​សុវត្ថិភាព​ទាំងអស់ ដោយ​ប្រើប្រាស់​ប្រព័ន្ធ Internet Local (Dix) ដែល​ធ្វើឱ្យ Call ស្តាប់​សំឡេង​ច្បាស់ និង Chat ផ្ញើ​រូបភាព វិដេអូ មាន​ភាព​រហ័ស ព្រោះ Internet មិន​ចេញ​ទៅ​ក្រៅប្រទេស​។​

​លោក លឹម ជា​វុត្ថា ស្ថាបនិក និង​ជា​អគ្គនាយក CoolApp បានឱ្យដឹងថា រហូតដល់​ពេល​នេះ​ចាប់តាំងពី​ដាក់ឱ្យ​ដំណើរការ​រយៈពេល ប្រមាណ​ជាង​៦​ខែ​មកនេះ កម្មវិធី CoolApp ត្រូវ​បាន​ទាញយក​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់​ហើយ ខណៈ CoolApp មិន​បាន​តាមដាន មិន​ប្រមូល ឬ​រក្សាទុក​ទិន្នន័យ​អ្នក​ប្រើប្រាស់​នោះ​ឡើយ​។ លោក​អះអាង​ថា CoolApp ប្រើប្រាស់​មុខងារ end-to-end encryption ដើម្បី​ធានា​ថា​ទិន្នន័យ និង​ការហៅ​ចេញ​មាន​សុវត្ថិភាព​បំផុត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.