ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

«​មរតក​នយោបាយ​សម្ដេច​តេជោ​» ៖ លោក​បណ្ឌិត ទូច សុឃៈ លើកទឹកចិត្ត​ឃុំ សង្កាត់ ពង្រឹងគុណភាព​ច្រកចេញចូល​តែមួយ ដើម្បី​ផ្គាប់ចិត្ត​ពលរដ្ឋ​!

«​មរតក​នយោបាយ​សម្ដេច​តេជោ​» ៖ លោក​បណ្ឌិត ទូច សុឃៈ លើកទឹកចិត្ត​ឃុំ សង្កាត់ ពង្រឹងគុណភាព​ច្រកចេញចូល​តែមួយ ដើម្បី​ផ្គាប់ចិត្ត​ពលរដ្ឋ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជាង​២០​ឆ្នាំ​ហើយ​ដែល​រាជរដ្ឋាភិបាល ផ្ដល់​សិទ្ធិ​ទាំងស្រុង​ឱ្យ​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ឃុំ សង្កាត់ ដោយ​ខ្លួនឯង​។ ក្នុងចំណោម​សិទ្ធិ​អំណាច​ដែល​ថ្នាក់​ជាតិ​បាន​ផ្ទេរ​ទៅឱ្យ​ឃុំ សង្កាត់ ចាត់ចែង​អនុវត្ត​ដើម្បី​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏មាន​ដែរ យន្តការ​ច្រកចេញ​ចូក​តែមួយ​។ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា ដោយ​មាន​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​សេនាធិការ សម្រេច​ប្រគល់​ការងារ​នេះ ភ្ជាប់​ដោយ​ប្រភេទ​សេវា​មួយចំនួន ទៅឱ្យ​រដ្ឋបាល​ឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ហើយក៏​បាន​ក្លាយជា​មរ​តក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រហូតមក​ដល់​សព្វ​ថ្ងៃ​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

​ហេតុអ្វី​បានជា​ច្រកចេញចូល​តែ​មួយ ជា​យន្តការ​មាន​ប្រជាប្រិយភាព​? លោក​បណ្ឌិត ទូច សុឃៈ បាន​រម្លឹក​ឱ្យដឹងថា នៅ​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចាត់​មន្ត្រី​ជំនាញ និង​ក្រុមការងារ ស្រាវជ្រាវ និង​ចុះ​ប្រមូល​ព័ត៌មាន​យ៉ាង​គ្រប់​ជ្រុងជ្រោយ ដោយ​រកឃើញថា យន្តការ​ច្រកចេញចូល​តែមួយ ទាំង​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​រហូត​ដល់​ឃុំ សង្កាត់ បាន​ទទួល​ការពេញចិត្ត និង​វាយតម្លៃ​ជា​វិជ្ជមាន ទាំង​ពី​ប្រជាពលរដ្ឋ​អ្នក​ទទួល​សេវា​ផ្ទាល់ ពី​បណ្ដា​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ពី​បណ្ដា​ប្រទេស​ជា​ដៃគូ ជាអាទិ៍​អាល្លឺម៉ង់ ស្វីស និង​អូស្ត្រាលី​ជាដើម​។

​សម្រាប់​ច្រកចេញចូល​តែ​មួយ​ឃុំ សង្កាត់ បន្ទាប់ពី​បាន​អនុវត្ត​សាកល្បង​នៅ​មូលដ្ឋាន​គោលដៅ​មួយ​ចំនួន រាជរដ្ឋាភិបាល​ដែល​មាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ក្រសួង​មហាផ្ទៃ ជា​សេនាធិការ​បាន​សម្រេច​ដាក់ឱ្យ​អនុវត្ត​យន្តការ​នេះ​គ្រប់​មូលដ្ឋាន ឃុំ សង្កាត់ ទូទាំង​ប្រទេស​រួចរាល់​អស់ហើយ​។ លោក​បណ្ឌិត ទូច សុឃៈ បាន​មានប្រសាសន៍ថា យន្តការ​នេះ បាននិងកំពុង​ដឹកនាំ​ចាត់ចែង​ដោយ​មេឃុំ និង​ចៅសង្កាត់​។ ដូច្នេះ​លោក​ជឿជាក់ថា មេឃុំ ចៅ សង្កាត់ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ទាំងមូល នឹង​ពិតជា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​យន្តការ​នេះ​ប្រកបដោយ​គុណភាព ដើម្បី​បំពេញ​សេចក្ដីត្រូវការ ឬក៏​អាច​និយាយបាន​ថា ដើម្បី​ផ្គាប់ចិត្ត​ពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​របស់ខ្លួន​។

​សូមបញ្ជាក់​ថា សេវា​នៅ​យន្តការ​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ឃុំ​-​សង្កាត់ រួមមាន​១.​ការងារ​អត្រានុកូលដ្ឋាន មាន​សេវា​សំបុត្រកំណើត សំបុត្រ​បញ្ជាក់​កំណើត សេចក្តីចម្លង​សំបុត្រកំណើត ឬ​បញ្ជាក់​ប័ណ្ណប្រកាស​អាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ (​ពលរដ្ឋ​ខ្មែរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​) សំបុត្រអាពាហ៍ពិពាហ៍ ( ជនបរទេស​ជា​មួយ​ពលរដ្ឋ​ខ្មែរ​) សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និង​សេចក្តីចម្លង​មរណភាព​។

​ក្រៅពីនេះ ក៏​មាន​សេវា ចេញ​លិខិតបញ្ជាក់​នានា ដូចជា សេវា​លិខិតបញ្ជាក់​ភាព​នៅ​លីវ មេម៉ាយ ឬ​ពោះម៉ាយ លិខិតបញ្ជាក់​ទីលំនៅ លិខិត​បញ្ជាក់​លើ​កិច្ចសន្យា​ខ្ចីប្រាក់ លិខិតបញ្ជាក់​ប្រវត្តិ​ដីធ្លី លិខិតបញ្ជាក់​ទាយាទ លិខិតបញ្ជាក់​កិរិយា​មាទ លិខិតបញ្ជាក់​ប្រវត្តិរូប​សង្ខេប លិខិតបញ្ជាក់​ទិញ​លក់​សត្វពាហនៈ លិខិតបញ្ជាក់​ត​បណ្តាញ​អគ្គិសនី លិខិតបញ្ជាក់​ត​បណ្តាញ​ទឹកស្អាត លិខិតបញ្ជាក់​ជួល​ដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់នៅ និង​លិខិត​បញ្ជាក់​លើ​លិខិតស្នាម​ផ្សេងៗ​ទៀត​។ សម្រាប់​តម្លៃ​នៃ​សេវា​របស់​រដ្ឋបាល​ឃុំ សង្កាត់ សេវា​ខ្លះ​មិន​អស់​ប្រាក់ សេវា​ខ្លះ​បង់ប្រាក់​ត្រឹម​២​ពាន់​រៀល និង​ច្រើន​បំផុត​ត្រឹម​១​ម៉ឺន​រៀល ដោយ​ខ្លះ​រយៈពេល​៣​ថ្ងៃ ខ្លះ​មាន​រយៈពេល​១​សប្ដាហ៍ និង​ជា​ទូទៅ មេឃុំ ចៅ សង្កាត់ ច្រើន​តែ​ពន្លឿន​ជាង​នេះ​ជូន​ពលរដ្ឋ​៕

​ដោយ សេង បូ​លីន
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.