ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​

ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ០៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) ស្ថិតនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​បាន​លើកឡើង​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល ។
​ការធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​គឺជា​មធ្យោបាយ​មួយ​ដើម្បី​សម្រេចបាន​គោលដៅ​ទាំងនេះ ដែល​ក្នុងនោះ​ការពង្រឹង​និង​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​គឺជា​គោលនយោបាយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​។

​សម្តេច​ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការរីកលូតលាស់​របស់​ក្រុមហ៊ុន NCX ដែល​ក្នុង​រយៈពេល​២៦​ឆ្នាំនេះ បាន​ប្រែក្លាយ​ពី​ក្រុមហ៊ុន​ដែល​នៅ​ឆ្នាំ ១៩៩៩ មាន​បុគ្គលិក ៧៤​នាក់ និង​មាន​សមត្ថភាព​ត្រឹមតែ​នាំចូល​គ្រឿង​បង្គំ​គ្រប់មុខ​ពី​ក្រៅ​ប្រទេស​មក​ផ្គុំ​និង​ដំឡើង​ម៉ូតូ Honda លក់​ក្នុង​ទីផ្សារ​កម្ពុជា ទៅ​ជា​ក្រុមហ៊ុន​មួយ​ដែល​បច្ចុប្បន​មាន​បុគ្គលិក​ជំនាញ​ជាង ១២២០​នាក់ និង​មាន​សមត្ថភាព​ផលិត​គ្រឿង​បង្គំ​ច្រើន​មុខ និង​ដំឡើង​ម៉ូតូ​លក់​នៅ​ទីផ្សារ​កម្ពុជា និង​នាំ​គ្រឿង​បង្គំ​ម៉ូតូ​មួយ​ចំនួន​ទៅ​លក់​នៅ​ក្រៅប្រទេស​ផងដែរ​។

​ភាពជោគជ័យ​របស់​ក្រុមហ៊ុន គឺជា​គំរូ​មួយ​ដែល​វិស័យ​ឯកជន​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​និង​បង្កើត​ការងារ​ជំនាញ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​លើកកម្ពស់​ភាពម្ចាស់ការ​របស់​កម្ពុជា​ក្នុងការ​ផលិត​ដោយ​ខ្លួនឯង នូវ​ផលិតផល​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។

​សូមបញ្ជាក់​ថា ក្រុមហ៊ុន NCX បាន​ប្រើប្រាស់​បុគ្គលិក​ខ្មែរ នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងអស់ ដោយ​បាន​អនុវត្ត​ទៅ​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន​ហុងដា យ៉ាង​ត្រឹមត្រូវ ព្រមទាំង​មាន​កម្មវិធី​បង្កើន​ជំនាញ​ដល់​បុគ្គលិក កម្មករ ស្រប​តាម​បរិបទ​នៃ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា និង​សម័យកាល​ឌីជីថល​។ ទន្ទឹម​នឹង​ការផលិត​គ្រឿង​បំណែក​ម៉ូតូ បម្រើ​ឱ្យ​ការដំឡើង​ក្នុងស្រុក​ក្រុមហ៊ុន ក៏​បាន​នាំ​ចេញ​គ្រឿង​បំណែក​មួយចំនួន​ទៅ​ក្រៅប្រទេស​ផងដែរ ដូចជា​ទៅកាន់​ប្រទេស​ថៃ​ជាដើម​។

​បច្ចុប្បន្ន ក្រុមហ៊ុន ដំឡើង​ម៉ូតូ​ចំនួន​៥​ប្រភេទ រួមមាន​៖ Click, Scoopy, Dream, Wave និង Beat​។​នៅ​មុន​ពេល​ជំងឺ​កូវី​ដ​១៩​រាតត្បាត ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ចែកចាយ​លើ​ទីផ្សារ​ប្រមាណ ៤០​ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ​។ ឆ្នាំ​២០២៤ ក្រុមហ៊ុន​ដំឡើង​ចែកចាយ​ប្រមាណ ២៥​ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ ដោយ​ក្នុង​នោះ​រោងចក្រ​មាន​សមត្ថភាព​ដំឡើង​ត្រឹម​៥០​គ្រឿង ក្នុង​១​ថ្ងៃ​នៅក្នុង​ឆ្នាំ​១៩៩៩ និង​បាន​បង្កើត​សមត្ថភាព​តំឡើង​រហូត​ចាប់ពី​៦៥០-១៥០០​គ្រឿង​ក្នុង​មួយ​ថ្ងៃ​។ ជាមួយនឹង​ដំណើរការ​ដំឡើង និង​ផលិត​គ្រឿងបន្លាស់​នេះ ក្រុមហ៊ុន​បាន​ផ្តល់​ការងារ​ដល់​បុគ្គលិក និង​កម្មករ​សរុប​ប្រមាណ ១,២២១​នាក់ ដែល​សុទ្ធសឹង​ជា​ពលរដ្ឋ​ខ្មែរ មាន​បរទេស​តែ​៧​នាក់​ប៉ុណ្ណោះ​។ បុគ្គលិក និង​កម្មករ ទទួលបាន​ប្រាក់​ឈ្នួល​ទាប​បំផុត​ជិត ៣០០​ដុល្លារ​អាមេរិក ។​

​ក្រុមហ៊ុន អិន ស៊ី អិ​ច គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត និង​ចែកចាយ​ម៉ូតូ ដែល​ត្រូវបាន​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៩២ ក្រុមហ៊ុន អិន ស៊ី អិ​ច បាន​នាំ​ចូល​ផលិតផល​សម្រេច​ម៉ាក​ហុងដា (CBU) សម្រាប់​ទីផ្សារ​កម្ពុជា​។ ជាមួយ​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​របស់​អតិថិជន ប្រជាប្រិយភាព និង​សន្ទុះ​នៃ​ការគាំទ្រ ក្រុមហ៊ុន​បាន​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំបូង​របស់​ខ្លួន​នៅ​ទី​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ១៩៩៩ ៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.