ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

​ឯកឧត្តម សុខ លូ ដឹកនាំ​កិច្ចប្រជុំ​ពន្លឿន​ផែនការ​ជំរុញ​ដីធ្លី​មិនទាន់​បាន​ចុះ​បញ្ជីមា​ន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង

​ឯកឧត្តម សុខ លូ ដឹកនាំ​កិច្ចប្រជុំ​ពន្លឿន​ផែនការ​ជំរុញ​ដីធ្លី​មិនទាន់​បាន​ចុះ​បញ្ជីមា​ន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អំពី​ការ​ពន្លឿន​ផែនការ​ជំរុញ​ដីធ្លី​មិនទាន់​បាន​ចុះ​បញ្ជីមា​ន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង និង​ការរៀបចំ​សណ្តាប់ធ្នាប់ ការកែលម្អ​សោភ័ណភាព​ក្រុង និង​បន្ត​យុទ្ធនាការ ផ្ទះ​មួយ​ខ្នង ដើមឈើ​មួយ​ដើម ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក​ទាំង​១៤ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង​ផងដែរ​។​

​ឯកឧត្តម សុខ លូ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ការ​ពន្លឿន​ផែនការ​ជំរុញ​ដីធ្លី​មិនទាន់​បាន​ចុះ​បញ្ជីមា​ន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង គែ​ជា​ចាំបាច់​បំផុត ដែល​ខេត្ត​យើង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​នៅតាម ក្រុង ឬ ស្រុក​ណា មិនទាន់​បាន​ធ្វើ​អស់​នៅឡើយ ព្រមទាំង​រៀបចំ​សណ្តាប់ធ្នាប់ ការកែលម្អ​សោភ័ណភាព​ក្រុង និង​បន្ត​ធ្វើ​ទីប្រជុំជន យុទ្ធនាការ ផ្ទះ​មួយ​ខ្នង ដើមឈើ​មួយ​ដើម​។​

​បន្ថែម​ពី​នេះ គឺ​ការរៀបចំ​ដោះស្រាយ​សំណង់​បណ្តោះអាសន្ន មិន​រៀន​រយ​ក្នុង​ក្រុង​បាត់ដំបង ព្រមទាំង​ការរៀបចំ​ដោះស្រាយ​ទំនាស់​ដីធ្លី ក្នុង​ឃុំ​បឹង​ប្រាំ ស្រុក​ប​វេល និង​នៅ​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​។​

​ឯកឧត្តម​បាន​បន្តថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​រួចរាល់ ប្រជា​ពលរដ្ឋ​នឹង​ទទួលបាន​បណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់​ហើយ ការងារ​នេះ​ចំណេញ​បាន​ច្រើន ការកាត់បន្ថយ​ពី​ការ​ទំនាស់​ដីធ្លី កាត់បន្ថយ​កាប់​ទន្ទ្រាន​ដីធ្លី ដោយ​ខុសច្បាប់ ការ​រ​លោភ​បំពាន​ដីធ្លី​នានា​ផ្សេង​ទៀត​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ឲ្យ​លោក​អភិបាលក្រុង ស្រុក បន្ត​ខិតខំ​ផ្សព្វផ្សាយ​
​ពន្យល់​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ថែរក្សា​ដើមឈើ​ដែល​បាន​ដាំ​រួច​នា​ពេលកន្លងមក ក្នុង​យុទ្ធនាការ ផ្ទះ​មួយ​ខ្នង ដើមឈើ​មួយ​ដើម​នេះ ឲ្យបាន​ល្អ​ដោយ​ចូលរួម​ក្នុងការ​ស្រោច​ទឹក ថែទាំ ចំពោះ​ដើមឈើ​ដែល​នៅ​មុខ​ផ្ទះ​នី​មួយៗ ឲ្យបាន​ទៀងទាត់​តាម​លទ្ធភាព ដែល​បងប្អូន​ធ្វើបាន និង​ខិតខំ​ដាំ​បន្តទៀត ដើម្បី​បង្កើន​សម្រស់​ទីក្រុង​បាត់ដំបង ជា​ទីក្រុង​បៃតង មាន​សោភ័ណភាព​ស្អាត​បរិស្ថាន​ល្អ រស់​នៅ​មាន​សុខភាព​ល្អ​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កាន់តែ​ច្រើន​ក្នុង​ពេល​អនាគត ធ្វើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធា​ផងដែរ​៕

ដោយ ទាវ ដារិន

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.