ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកឧត្តម ឃួ​ង ស្រេង ចាត់​តំណាង​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ជូន​អ្នករងគ្រោះ ដែល​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ក្នុងករណី​អគ្គិភ័យ

ឯកឧត្តម ឃួ​ង ស្រេង ចាត់​តំណាង​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ជូន​អ្នករងគ្រោះ ដែល​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ក្នុងករណី​អគ្គិភ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ជនរងគ្រោះ​រងរបួស​ចំនួន ៥ នាក់ ក្នុងករណី​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ដ​នៅ​ខណ្ឌ​ដង្កោ ដែល​បច្ចុប្បន្ន បាននិងកំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​) ត្រូវបាន​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង ឧបត្ថម្ភ​ថវិកា​ដល់​អ្នក​រង​រួស​ទាំង​៥​នាក់​ស្មើៗ​គ្នា ។​

​ថវិកា​ដែល​ជា​អំណោយ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង នៅ​ល្ងាច​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ត្រូវបាន​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ ជា​តំណាង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី អមដំណើរ​ដោយ​លោក​លោក ប៉ិច សុខ​ឃឿន ចៅ​សង្កាត់​ទឹកល្អក់​ទី​១ នាំយកទៅ​ប្រគល់ជូន​ដល់ដៃ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​) តែម្តង​។​

​បើ​តាម​លោក សុខ ពេញវុ​ធ បានឲ្យដឹងថា លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា​ឃួង ស្រេង បាន​ចាត់​ឱ្យ​លោក​នាំយក​អំណោយ​ជា​ថវិកា​មក​ប្រគល់​ជូន​ជនរងគ្រោះ​ចំនួន​៥​នាក់ ដែល​រងរបួស ដោយ​អគ្គីភ័យ​ឆេះ​រាងកាយ ក្នុងករណី​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ដ នៅ​ខណ្ឌ​ដង្កោ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល​។​

​ជាមួយនិង​ការយកចិត្តទុកដាក់​នេះដែរ លោក ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ពោល​គឺ​ខណៈ​ភ្លើង​កំពុង​ឆាបឆេះ​ក្លឹម​យ៉ាង​សន្ធោសន្ធៅ​នោះ ឯកឧត្តម ក៏​បាន​ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​ទីតាំង​កើតហេតុ​ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​សង្គ្រោះ​ជនរងគ្រោះ​ចេញពី​ភ្លើង​ឱ្យបាន​ទាន់ពេល និង​ពន្លត់​អគ្គីភ័យ​ឱ្យ​បាន​លឿន​។​

​គួរបញ្ជាក់​ថា ករណី​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ដ មី​ត​ណាយ​ព្រី​មៀរ នៅ​ខណ្ឌ​ដង្កោ មាន​ជនរងគ្រោះ​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​ចំនួន ៥​នាក់ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន (​ពេទ្យ​លោកសង្ឃ​)​។ អ្នក​រងរបួស​ធ្ងន់ធ្ង​រទាំង​៥​នាក់​នេះ រួមមាន​៖
១-​ឈ្មោះ រី ប៊ុន​ធី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រលាក​១០០%​។​
២-​ឈ្មោះ សាយ ភា​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រលាក​៦៥%​។​
៣-​ឈ្មោះ មួន មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រលាក​១០០%​។​
៤ ឈ្មោះ មិន រតនៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រលាក​១០០%​។​
៥-​ឈ្មោះ ថេង ថៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រលាក​៣០%​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅតាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ​មាន​ជាងផ្សារដែក​បាន​ចូល​ទៅ​ផ្សារ​ជួសជុល​នៅ​ខាងក្នុង លុះ​មកដល់​វេលា​កើតហេតុ ស្រាប់តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជា​ល​រដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​។​

​ក្លឹប​កម្សាន្ត​ខាងលេ​ី មាន​ទំហំ ៣៥​ម៉ែត្រ គុណ​៤០​ម៉ែត្រ ឆេះ​ខូចខាត​សម្ភារៈ​ក្នុង​ក្លឹប​អស់​ទាំងស្រុង និង​ម៉ូតូ ៥​គ្រឿង និង​រាលដាល​ដល់​បន្ទប់​ផ្ទះសំណាក់​ទំហំ ៣,៥​ម៉ែត្រ គុណ ០៥​ម៉ែត្រ ចំនួន​១​បន្ទប់​។ ក្នុង​ប្រតិបត្តិ​ការអន្តរាគមន៍ សង្គ្រោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ប្រើ​ពេល​ប្រមាណ​៣​ម៉ោង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥០​ឡាន ស្មើនឹង​១៦០​ម៉ែត្រគូប​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.