ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៥ របស់​មន្ទីរ​កសិកម្ម និង​នេសាទ​ខេត្ត​ព្រះសីហនុ​

ឯកឧត្តម ម៉ា​ង ស៊ី​ណេត បាន​អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៥ របស់​មន្ទីរ​កសិកម្ម និង​នេសាទ​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​) ៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៥ របស់​មន្ទីរ​កសិកម្ម និង​នេសាទ​ខេត្ត​ព្រះសីហនុ នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ បាន​អបអរសាទ​សមិទ្ធផល​ដែល​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៤ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិ​ការ​ទី​៧ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ប្រកប​ដោយ​ថាមពល ស្វាហាប់ ឈ្លៀសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ការពា​ជីវចម្រុះ និង​តំបន់​ធម្មជាតិ តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សម្រាប់​គ្រប់គ្រង​ការពារ​ធម្មជាតិ ការធ្វើ​ទំនើបកម្ម និង​ឌីជីថល​នីយកម្ម​ទិន្នន័យ​ព័ត៌មាន​និង​ភូមិសាស្ត្រ​តំបន់ការពារធម្មជាតិ​។ ដោយ​ផ្តោត​លើ​ការបង្កើន​ផលិត ភាព គុណភាព សុវត្ថិភាព ពិពិធ​ភាព​តម្លៃបន្ថែម និង​ភាព​ធន់ តាមរយៈ​ការស្រាវជ្រាវ​ការអភិវឌ្ឍ​ពូជ​ដំណាំ ពូជ​សត្វ និង​វារីវប្បកម្ម​ដែល​ធន និង​អាកាសធាតុ ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ បន្ត​ជំរុញ​សហគមន៍​កសិកម្ម សហគមន៍​នេសាទ ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅ​មូលដ្ឋាន និង​ពង្រីក​បច្ចេកទេស​កសិកម្ម​ទំនើប វៃឆ្លាត​ឌីជីថល មាន​សុវត្ថិភាព​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ចំពោះ​មន្ទីរ​កសិកម្ម បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​ធ្វើការ​បណ្តុះបណ្តាល​វិធីសាស្ត្រ​ដាំ​ដុះ​ដំណាំ ការធ្វើ​វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ ពាក់ព័ន្ធ​ទៅនឹង​បច្ចេកទេស​ដល់​កសិករ ដើម្បី​ធានាបាន​ទិន្នផល​ខ្ពស់ រក្សា​តុល្យភាព​បរិស្ថាន ធម្មជាតិ ក្នុង​ការជំរុញ​លើកកម្ពស់​បង្កើន​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ពិសេស​ការថែទាំ​ដើមឈើ​នៅ​តាម​មហាវិថី វិថី និង​អនុ​វិថី​ទាំង ៣៧​ខ្សែ ទទួលបាន​លទ្ធផល​ល្អ​។ មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ ត្រូវ​បំពេញ​ការងារ​ឱ្យបាន​ឈានមុខ​គេ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការបណ្តុះបណ្តាល​ប្រជាពលរដ្ឋ ការ​បំផុស រួម​គ្នា​ឆ្ពោះទៅ​គោលដៅ​មួយ ដើម្បី​ធ្វើ​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ខេត្ត រាជធានី ទន្ទឹម​នោះ​ត្រូវ​រួមគ្នា​ថែរក្សា​ដើមឈើ​របស់​យើង​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បី​បង្កើន​សោភ័ណភាព បរិស្ថាន និង​ធ្វើ​ការបណ្តុះ និង​ដាំ​ដុះ​ដើម​កោង​កាង ទន្ទឹម​នោះ មន្ទីរ​កសិកម្ម ត្រូវ​ពង្រឹង​លើ​វារីវប្បកម្ម​មានដូចជា​ក្តាម ត្រី ដើម្បី​ធានា​ផលិត ផល​កសិកម្ម​របស់​យើង ដោយ​មិន​មាន​ការពឹងផ្អែក​ការ​នាំចូល​ពី​បណ្តា​ខេត្ត ក៏​ដូចជា​ប្រទេស​ជិតខាង យើង​ត្រូវ​ប្រមូល​គំនិត​រួម​គ្នា​គិត​។ អាជ្ញាធរ​ត្រូវ​ធ្វើការ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋានឪ្យ​ចេះ​ដាំដុះ និង​ធ្វើ​វារីវប្បកម្ម ជាពិសេស​ការដាំដុះ​ដើមឈើ ដើម្បី​បរិស្ថាន និង​ផលដំណាំ​នៅ​ជុំវិញ​ផ្ទះ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ព្រោះ​ការអភិវឌ្ឍ​ត្រូវ​ទាមទា​ឪ្យ​មាន​បរិស្ថាន និង​សោភ័ណភាព​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​។​

​ឯកឧត្តម អភិបាលខេត្ត បានធ្វើការ​ក្រើនរំលឹក​ដល់​មន្ទីរ​កសិកម្ម​ខេត្តព្រះសីហនុ ត្រូវ​រៀបចំ​ផែន ការ​ក្នុង​ការបណ្តុះបណ្តាល​ធ្វើ​វារីវប្បកម្ម ការងារ​ដាំ​ដុះ​បន្លែ​រួមផ្សំ និង​ការ​ចិញ្ចឹមសត្វ និង​នីតិវិធី​សាស្ត្រ​ងាយ ស្រួល​ក្នុង​ការដាំដុះ​ទទួល​បាន​ទិន្នផល​ខ្ពស់ ដើម្បី​ធានា​និរន្តរភាព និង​អភិរក្ស​ធនធានធម្មជាតិ ការ​ទប់​ស្តាត់ និង​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ការប្រើប្រាស់​ដំណោះស្រាយ​តាម​បែប​ធម្មជាតិ និង​ធ្វើ​បច្ចុប្បន្នភាព​ព្រៃឈើ​តំបន់ដីសើម ព្រៃកោងកាង និង​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​ផ្សេងទៀត ដើម្បី​គាំទ្រ និង​បង្ក​បរិយាកាស​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម​។ ដោយ​បាន​ធ្វើ​ការបែងចែក​ប្រកបដោយ​សមធម៌ រាជរដ្ឋាភិបាល​បាន​ដក់​កញ្ចប់​ថវិការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ យើង​រួម​គ្នា​ត្រូវ​ធ្វើឪ្យ​បាន​ល្អ អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​របស់​យើង​ឪ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ផ្តល់​អនុ​សាស្ត្រ​ចំនួន ៩​ចំណុច ១.​ពង្រឹង​សាមគ្កីភាព ឯកភាព​ផ្ទៃក្នុង បង្កើន​ទំនាក់ទំនង​ជាមួយ​មន្ទី​រ អង្គភាព ២.​ទប់ស្កាត់ ការរំលោភបំពាន​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ៣.​ជំរុញ​រៀបចំ និង​អភិវឌ្ឍ​មជ្ឍមណ្ឌល​សេដ្ឋកិច្ច​បៃតង លើកកម្ពស់​មជ្ឍមណ្ឌល​កែឆ្នៃ​កសិកម្ម ការអភិវឌ្ឍ​ពិពិធ​កម្ម​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​តាម​បច្ចេកវិទ្យា ៤.​ជំរុញ​គាំទ្រ និង​ធានា​ដល់​ការអភិរក្ស​ធនធាន​ជលផល កន្លែង​ត្រី​ពង ផលិផល​កសិកម្ម រៀបចំ​កន្លែង​ចិញ្ចឹម​ត្រី និង​សត្វ​សមុទ្រ​បែប​ធម្មជាតិ ៥.​កំណត់​ទីតាំង​រៀបចំ និង​អភិវឌ្ឍ​តំបន់សិកម្ម​ធម្មជាតិ​តាម​ភូមិ ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ ៦.​បង្កើន​គុណភាព​ផលិតផល និង​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ដែល​ផលិត​ដោយ​ដៃ​របស់​ប្រជា​កសិករ​នៅ​មូលដ្ឋាន ៧.​គាំទ្រ​ពង្រឹង និង​ពង្រីក​ការកែច្នៃ និង​វេច​ខ្ចប់​ធនធាន​សមុទ្រ​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ ៨.​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជនបទ ទៅ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​លើកកម្ពស់​ទំនិញ​សហគមន៍​តាម​រយៈ​ភូមិ​មួយ​ផលិតផល​មួយ ៩.​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ផលិតផល​កសិកម្ម​ដែល​មាន​គុណភាព​ល្អ រៀបចំ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​មណ្ឌល​ព័ត៌មាន​អំពី​ស្តង់ដារ​បច្ចេកទេស​កសិកម្ម​ទំនើប​៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.