ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ឧបនាយករដ្ឋមន្ត្រី ស សុខា រំលេច​វីរភាព និង​គុណបំណាច់​សម្តេច​តេជោ ហ៊ុន សែន តប​ការប្រមាថ​ដ៏​អាក្រក់​របស់​ក្រុម​ប្រឆាំង

​ឧបនាយករដ្ឋមន្ត្រី ស សុខា រំលេច​វីរភាព និង​គុណបំណាច់​សម្តេច​តេជោ ហ៊ុន សែន តប​ការប្រមាថ​ដ៏​អាក្រក់​របស់​ក្រុម​ប្រឆាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែលជា​យុវជន​បន្តវេន​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​នូវ​សមានចិត្ត​គោរព​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​វីរភាព និង​គុណូបការៈ​ដ៏​មហាសាល​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​គ្រា​ដែល​ក្រុមប្រឆាំង​មួយ​ក្តាប់​តូច​បាន​ធ្វើ​ការប្រមាថ​ដ៏​អាក្រក់​ជូរ​ជាតិ​លើ​សម្តេច​តេជោ​។​

​តាមរយៈ​សំណេរ​ដ៏​វែង​លើ​បណ្តាញ​សង្គម​នា​ព្រលប់​ថ្ងៃ​អង្គារ ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុក​ទង្វើ​របស់​ក្រុមប្រឆាំង​ជ្រុលនិយ​មមួយ​ក្តាប់​តូច​នេះ បង្ហាញ​ពី​សណ្ដាន​ស្មោគគ្រោក​របស់គេ​។​

​ឯកឧត្តម ស សុខា បាន​គូស​រំលេច​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស គោរព​ស្រឡាញ់ គាំទ្រ ការពារ​លោក​យ៉ាងច្រើន​លើសលប់ និង​ថែម​ទាំង​ហៅ​សម្តេច​តេជោ ថា «​សម្ដេច​ពុកៗ​» ពោរពេញ​ទៅដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ប្រកបដោយ​ព្រហ្ម​វិហារធម៌​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា កូនប្រុស​ច្បង​របស់​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​រំលេច​នូវ​វីរភាព​ជាច្រើន​របស់​ស​ម្តេច​តេជោ ហ៊ុន សែន ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូស​រំលេច​បែបនេះ «​ក្នុង​មួយ​ជីវិត​របស់​លោក សម្ដេច​តេជោ លោក​បាន​លះបង់​ភាព​ជា​យុវវ័យ លះបង់​ក្រុមគ្រួសារ ប្រើ​ជីវិត​ធ្វើ​ដើមទុន បណ្ដេញ និង​កម្ទេច​ក្រុម​បដិវត្តន៍​ពណ៌​ខ្មៅ «​របប​ប៉ុលពត​» នាំ​មក​វិញ​នូវ​សិទ្ធិ​រស់រាន​មានជីវិត ស្ដារ​ជីវភាព​សង្គម ចាត់ចែង​ឱ្យ​មាន​របប​កម្មសិទ្ធិឯកជន អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក្នុងប្រទេស ទាំង​ដៃ​ម្ខាង​ទប់ទល់​នឹង​ការវិលត្រឡប់​របស់​ខ្មែរក្រហម ដៃ​ម្ខាង​ជ្រោ​ម​សេដ្ឋកិច្ច​ផង​ទប់​សម្ពាធ​នយោបាយ​ការ​បរទេស​ផង និង​ដៃ​ម្ខាង​ដង្ហើយ​ហៅរក​ការផ្សះផ្សារ​បង្រួ​ប​បង្រួម​ជាតិ​ជាមួយ​ភាគី​ខ្មែរ​តស៊ូ​តាម​បណ្ដា​ជាយ​ដែន​ផង រហូត​លេចចេញ​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូស​រំលេច​ទៀតថា ជា​ពិសេស​ជាង​នេះ សម្ដេច​បាន​ដាក់ចេញ «​នយោបាយ​ឈ្នះ​-​ឈ្នះ​» ដោយ​ប្រើ​ជីវិត​ធ្វើ​ដើមទុន​ម្ដងទៀត ចូល​ទៅ​កាន់​តំបន់​គ្រប់គ្រង​ដោយ​ខ្មែរក្រហម រហូត​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​សន្តិ​ភាស​ពេញលេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨​មកទល់​នឹង​បច្ចុប្បន្ននេះ​។ មិន​អាច​បដិសេធ​បាន​ទេ ទំ​រាំ​មាន​សន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ រាជរដ្ឋាភិបាល​តែមួយ និង​ជា​រដ្ឋ​ពេញលេញ​ស្របច្បាប់​ស្មើភាព​គ្នា​លើ​ឆាក​អន្តរជាតិ និង​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​មកដល់​ពេលនេះ មាន​សំណង់​អគារ​ខ្ពស់ៗ ស្ពាន​អាកាស​ឆ្លងផ្លូវ ផ្លូវ​ក្រោម​ដី​ឆ្លងថ្នល់ ស្ពាន​អាកាស​សម្រាប់​យានយន្ត​ធ្វើដំណើរ និង​ប្រព័ន្ធ​ហេដ្ឋានរចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​ខ្វាត់ខ្វែង​…​ទោះ​ជា​មិន​ដល់​កម្រិត​មហាអំណាច​ឬ​ប្រទេស​ជឿនលឿន​ដែល​គេ​ដើរ​មុន គេ​គ្មាន​សង្គ្រាម តែ​ប្រជាពលរដ្ឋ​យើង​អាច​រស់នៅ​បាន​សមរម្យ​ថ្លៃថ្នូរ និង​បន្ត​អភិវឌ្ឍ​ទៅ​មុខ​ទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ជារួម​កម្ពុជា​រីកចម្រើន​មកដល់ពេលនេះ កើតចេញ​អគ្គ​មគ្គុទេសន៍​របស់​សម្ដេច​តេជោ និង​ឥស្សរជន​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​ជា​ប្រតិបត្តិ​ករ​។ ពោល​គឺ​សម្ដេច​តេជោ លោក​ឆ្លងកាត់​១០៥​សមរភូមិ ដើម្បី​សន្តិភាព បង្រួប​បង្រួប ផ្សះផ្សា អភិវឌ្ឍ​សង្គម និង​ឆ្លងកាត់​គ្រប់​រសជាតិ​ជីវិត រហូត​ពេលខ្លះ​លោក​ទទួលទាន​ទឹកមូត្រ​«​ទឹកនោម​»​ខ្លួនឯង​ដើម្បី​បន្តជីវិត​។ លោក​ទទួលទាន​អំបិល​ច្រើន​ជាង​យើង​ទទួលទាន​សាច់គោ​។ លោក​ដើរ​ព្រៃ​ច្រើនជាង​យើង​ដើរ​ឆ្លងផ្លូវ​កៅស៊ូ​ឬ​បេតុង​ក្នុងសម័យ​សន្តិភាព​នេះ​។ លោក​ដើរ​ឆ្លង​គ្រោះ​ច្រើនជាង​យើង​ដើរ​កាត់លាភ​។ សម្រាប់​ខ្ញុំ ក៏​មិន​ខុស​ពី​ជនរួមជាតិ​កម្ពុជា​ដ៏​ច្រើន​លើសលប់​ឯទៀត​ដែរ មើលឃើញ និង​តម្កល់​គុណូបការៈ​សម្ដេច​តេជោ ជា​បិតា​ស្ថាបនិក​សន្តិភាព បង្រួបបង្រួម​ផ្សះផ្សា​ជាតិ តាម​នយោបាយ​«​ឈ្នះ​-​ឈ្នះ​»​។ លោក​ជា​អគ្គ​មគ្គុទេសន៍​ស្ដារ និង​អភិវឌ្ឍ​ហេ​ដ្ឋា​សម្ព័ន្ធ​រូបវន្ត​ឥត​គណនា​សម្រាប់​ជាតិ និង​ជា​អគ្គ​មគ្គុទេសន៍​រក្សា​ស្ថេរភាព និង​កំណើត​សេដ្ឋកិច្ច ជាពិសេស​រក្សា​លំនឹង​ជីវភាព​ប្រជាជន និង​សង្គម​ទាំងមូល​។ លោក​មិន​ដែល​ប្រាស​អាយូស និង​ស៊ូៗ​មិន​នឿយ​នឹង​ការលំបាក មិន​អាត្មានិយម គឺ​យក​ប្រជាជន និង​ជាតិ​ត្រីមុខ​។​

​ក្រៅ​ពី​លើ​នូវ​វីរភាព​របស់​សម្តេច​តេជោ​ហើយ​នោះ ឯកឧត្តម ស សុខា បានបង្ហាញ​ការប្តេជ្ញាចិត្ត ឈរ​ក្នុង​ស្មារតី​រឹងមាំ​ជា​កម្លាំង​សាមគ្គី​ធ្លុង​មួយ ពួន​ជ្រុំ​ដាក់ជី​ស្រោច​ទឹក​ថែរក្សា​ការពារ​ជា​ប្រចាំ​ថ្ងៃ ដើមឈើ​ដ៏​ធំ​មួយ​ដើម​ឈ្មោះ «​សម្ដេច​តេជោ​សែន​» ដើម្បី​បន្ត​ផ្ដល់​ម្លប់​ពោធិ៍​ដ៏​ត្រជាក់ត្រជុំ​ដល់​យើង តាម​ទស្សនៈ​សម្ដេច «​ពី​ដើមឈើ​មួ​យ​ដើម​ទៅ​ជា​ព្រៃ​» ដែល​សម្ដេច​តែងតែ​ប្រមូលផ្ដុំ​កម្លាំង​គ្រប់​មជ្ឈដ្ឋាន​មក​ផ្ដុំគ្នា មិន​ឱ្យ​បែកខ្ញែក​គ្នា តាម​ទស្សនៈ​ថា «​ដើមឈើ​មួយ​ដើម​ធំ​ទាល់តែ​ខ្ចីដៃ​គ្នា​ឱប​ទើប​ជុំ​» ខុស​ពី​ក្រុម​ជ្រុលនិយម «​មួយ​ទូកត្នោត​»​។ និយាយ​ឱ្យ​ខ្លី [​កំណើត​របស់​សម្ដេច​តេជោ ជា​កំណើត​របស់​ប្រជាជន និង​ប្រទេសជាតិ​របស់​យើង​!]​។ សម្ដេច​ស្រក់ឈាម​ក្នុង​សម័យ​សង្គ្រាម ដើម្បី​សន្តិភាព​! លោក​ស្រក់​ញើស​ក្នុងសម័យ​សន្តិភាព ដើម្បី​ជីវភាព​ប្រជាជន​និង​សង្គម​។​

​ឯកឧត្តម ស សុខា ក៏​បាន​ប្រកាស​ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប វិធានការ​សរុប បន្ត​ជ្រោមជ្រែង​ថែរក្សា​ការពារ​ផ្ទះ​ថ្មី​លើ​ដែនដី​ចាស់ ដែល​មាន​សរសរ​កន្លោង​ដ៏​រឹងមាំ​មួ​យ​ដើម​ឈ្មោះ «​សម្ដេច​ធិបតី​» តាម​ទស្សនៈ «​រួបរួមគ្នា​ដើម្បី​កម្ពុជា​រុងរឿង​»​។​

​ក្នុង​សំណេរ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​ការជឿជាក់ គាំទ្រ ថែរក្សា​ការពារ ជ្រោមជ្រែង សម្ដេច​តេជោ សម្ដេច​ធិបតី​! ខ្មែរ​សាមគ្គី​ខ្មែរ​ឈ្នះ​!៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.