ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ឯកឧត្តម អភិបាលខេត្ត​ឧត្តរមានជ័​យ ណែនាំ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្នុង​ស្រុក​បន្ទាយ​អំពិល ត្រូវ​គិតគូ​អំពី​បញ្ហា​ប្រភពទឹក ថែរក្សា​ទឹក នៅតាម​អូរ បឹងបួរ ដើម្បី​បម្រុង​ទុក​ស្រោចស្រព​លើ​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​នៅ​រដូវប្រាំង

ឯកឧត្តម អភិបាលខេត្ត​ឧត្តរមានជ័​យ ណែនាំ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្នុង​ស្រុក​បន្ទាយ​អំពិល ត្រូវ​គិតគូ​អំពី​បញ្ហា​ប្រភពទឹក ថែរក្សា​ទឹក នៅតាម​អូរ បឹងបួរ ដើម្បី​បម្រុង​ទុក​ស្រោចស្រព​លើ​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​នៅ​រដូវប្រាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​)៖ នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ក្នុងឱកាស​ដែល ឯកឧត្តម​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា កម្លាំងប្រដាប់អាវុធ របស់​រដ្ឋបាល​ស្រុក​បន្ទាយ​អំពិល ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​ថ្លែង​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​បន្តា​យ​អំពិល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក ត្រូវ​ធ្វើការ​គិតគូ​អំពី​ប្រភពទឹក និង​ថែរក្សា​ទឹក​នៅ​តាម​អូរ បឹងបួរ​នានា​ឱ្យ​បានល្អ ទុក​សម្រាប់​បម្រើ​ឱ្យ​ការស្រោចស្រព​ដំណាំ និង​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​រដូវប្រាំង​ខាងមុខ ក្នុងករណី​ប្រឈម​ការខ្វះខាត​ទឹក​ប្រើប្រាស់​។​

​ថ្លែង​ក្នុង​ឱកាស​នេះ ឯកឧត្តម​អភិបាលខេត្ត​ឧត្តរមានជ័​យ បាន​លើកឡើង​ថា ដើម្បី​ឱ្យ​ការដឹកនាំ​គ្រប់គ្រង​នៅ​រដ្ឋបាល​ស្រុក​បាន​ល្អប្រសើរ អភិបាលស្រុក​ត្រូវ​ដឹកនាំ​បែងចែក​ការងារ ដល់​អភិបាលរង​ស្រុក នាយក​រដ្ឋបាល និង​មន្ត្រី​ទាំងអស់​ត្រូវ​ពង្រឹង​បន្ថែម​លើ​របៀបរបប​ការងារ និង​ធ្វើការ​តាម​ឋានានុក្រម សាម្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ គឺជា​ចំណុច​សំខាន់​ដែល​មិន​ត្រូវ​មើលរំលង​ឡើយ​។​

​ដោយឡែក​ចំពោះ​អធិការដ្ឋាន​នគរបាល​ស្រុក ក៏​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការងារ «​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​» យកចិត្តទុកដាក់​លើ​បងប្អូន​ប្រជា​ការពារ​ភូមិ ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​រូបភាព ជាពិសេស​បទល្មើស​ក្មេង​ទំនើ​ង និង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ជាដើម​។​

​ឯកឧត្តម មាន ចាន់​យ៉ា ក៏​បាន​បញ្ជាក់ថា ដោយសារ​រដូវ​នេះ​ជា​រដូវប្រាំង សូម​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញក្ន្ង​ស្រុក​បន្ទាយ​អំពិល ត្រូវ​គិតគូរ​អំពី​ប្រភពទឹក ថែរក្សា​ទឹក អូរ បឹងបួរ ដើម្បី​យក​ទឹក​ស្រោចស្រព​លើ​ដំណាំ​ស្រូវ​ជូន​ដល់​ពលរដ្ឋ​អោយបាន​ទាន់ពេលវេលា​។​

​ដោយឡែក​លោក ញឺក កួ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ឧត្តរមានជ័យ បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត​ឧត្តរមានជ័យ មកដល់ពេលនេះ មិនទាន់​មាន​បញ្ហា​ប្រឈម​នឹង​ការខ្វះខាត​ទឹក​នោះទេ​។ ប៉ុន្តែ​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម និង ឯកឧត្តម មាន ចាន់​យ៉ាដា អភិបាលខេត្ត​ឧត្តរមានជ័​យ មន្ទីរ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​ត្រៀម​អន្តរាគមន៍​ក្នុង​ករណី​ប្រជាពលរដ្ឋ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក ពិសេស​លើ​ការស្រោចស្រព​ស្រូវ​រដូវប្រាំង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.