ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

អភិបាលខេត្ត​ប៉ៃលិន បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង​ជាង ៥​ពាន់​ម៉ែត្រ នៅ​ក្រុង​ប៉ៃលិន និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​

អភិបាលខេត្ត​ប៉ៃលិន បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង​ជាង ៥​ពាន់​ម៉ែត្រ នៅ​ក្រុង​ប៉ៃលិន និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ DBST កំណាត់​ផ្លូវ​ខេត្ត លេខ ១​ពេ​អិល​១ ប្រវែង ៥១០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ ស្ថិតនៅ​ក្នុង​សង្កាត់​ទួល​ល្វា និង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៣០០​នាក់​ផង​ដែរ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្រោម​គោលនយោបាយ​ឈ្នះៗ និង​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញ​លើ​ផ្ទៃ​ប្រទេស មាន​ស្ថេរភាព​នយោបាយ ជា​ពិសេស​បាន​ធ្វើឱ្យ​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​ជាយ​ដែន និង​ធ្លាប់​ជា​សមរភូមិ យ៉ាង​ក្តៅគគុក មាន​ការអភិវឌ្ឍ និង​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធា ឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះ​សូម​បងប្អូន​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​ជៀសវាង​ការចាញ់បោក​ការ​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច​។​

​លោកជំទាវ​អ​បណ្ឌិត​ភិបាល​ខេត្ត​បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ផ្លូវ​ស្ពាន​ថ្នល់ ពិតជា​មាន​សារៈសំខាន់​ណាស់ ទាំង​ផ្នែក​សេដ្ឋកិច្ច ផ្នែក​ទេសចរណ៍ និង​បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ហើយ​បន្ទាប់​ពី​ស្ថាបនា​រួចរាល់ គឺ​ផ្លូវ ១​ខ្សែរ​នេះ នឹង​អាច​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល​នានា​ទៅ​កាន់​ទីផ្សារ​ឱ្យមាន​ភាព​កាន់តែ​ងាយស្រួល ជាពិសេស​សម្រួល​ដល់​សិស្សានុសិស្ស​បាន​ធ្វើដំណើរ​ទៅ​សិក្សា​រៀនសូត្រ​បាន​ទាន់ពេលវេលា ហើយ​ជាក់ស្តែង​បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បាន​កំពុង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់ និង​កែរ​លម្អ​សោភ័ណភាព​នៅក្នុង​ខេត្ត​យ៉ាង​សស្រាក់សស្រាំ ដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការកែរ​លម្អ​សួនច្បារ​សាធារណៈ ការដាក់​ភ្លើង​បំភ្លឺ ការសម្អាត​អនាម័យ​បរិស្ថាន នៅតាម​ទីសាធារណៈ និង​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា ដើម្បី​ឱ្យ​ខេត្ត​ប៉ៃលិន​ប្រែ ក្លាយ​ជា​ខេត្ត​មួយ​មាន​ការរីកចម្រើន និង​មាន​ទេសភាព​ស្រស់បំព្រង បរិស្ថាន​ល្អ ព្រមទាំង​ប្រែក្លាយជា​ខេត្ត​គោលដៅ ទេសចរណ៍ សម្រាប់​ថ្ងៃ​អនាគត​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​សំណូមពរ រួម​គ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជា​ពិសេស​ផ្លូវ​ស្ពាន​ថ្នល់​នេះ​តែម្តង ព្រោះ​ថា​ការកសាង និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​នេះ មេត្តា​យោគយល់ និង​អធ្យាស្រ័យ ចំពោះ​ផលប៉ះពាល់ ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យ​សមិទ្ធផល​ថ្មី​នេះ​សម្រេចបាន​ទៅ​តាម​ការគ្រោងទុក និង​ឆាប់​បាន​ប្រើប្រាស់​ទាំងអស់គ្នា​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ប៉ៃលិន និង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​បង្ហាញ​នូវ​សេចក្តីត្រេកអរ​យ៉ាងខ្លាំង និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត​ប៉ៃលិន និង​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់ ដែល​តែងតែ​គិតគូរ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​ជាក់ស្តែង​នៅថ្ងៃនេះ អាជ្ញាធរខេត្ត បាន​មក​បើក​ការដ្ឋាន​សាងសង់​ផ្លូវ ១​ខ្សែរ​នេះ​ជូន​ពួកគាត់ បាន​យ៉ាង​ឆាប់រហ័ស ទៅតាម​សំណូមពរ​។​

​បើ​តាម​របាយការណ៍រ​បស់​លោក អ៊ាត សារ៉ាត់ ប្រធាន​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត បានឱ្យដឹងថា​៖ ផ្លូវ​ក្រាល កៅស៊ូ​ប្រភេទ DBST ដែល​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ គឺជា​កំណាត់​ផ្លូវ​ខេត្ត​លេខ ១​ពេ​អិល​១ មាន​ប្រវែង ៥១០០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ និង​ចិញ្ចើម​ក្រាល​ដី​ល្បាយ​ថ្ម ១​ម៉ែត្រ សងខាង ស្ថាបនា​ប្រព័ន្ធ​លូបង្ហូរទឹក (​លូ​អ៊ុយ​) មុខកាត់ ១​ម៉ែត្រ​×០,៨០​ម៉ែត្រ ប្រវែង ២៥០​ម៉ែត្រ ស្ថាបនា​លូ​មូល​កាត់​ទទឹង​ថ្នល់​អង្កត់ផ្ចិត ១​ម៉ែត្រ ប្រវែង ១២​ម៉ែត្រ ចំនួន ១៣​កន្លែង និង​តម្លើង​បរិក្ខា​ចរាចរណ៍ ដោយ​ផ្លូវ​នេះ​ឆ្លងកាត់​សង្កាត់ ចំនួន ០២ គឺ សង្កាត់​ទួល​ល្វា (​ភូមិ​អូរច្រា​លិច ភូមិ​អូរ​ច្រាលើ ភូមិ​វាលវង់ និង ភូមិ​ថ្មី​) និង​សង្កាត់​ប៉ៃលិន (​ភូមិ​ទួល​ខៀវ និង​ភូមិបរ​ឌិន​នៀវ​)​ផងដែរ​៕
ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.