ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ចំណេះដឹង​ជា​មូលដ្ឋាន ស្ដីពី​បញ្ហា​គ្រឿងញៀន ដល់​មន្ដ្រីរាជការ

​ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ចំណេះដឹង​ជា​មូលដ្ឋាន ស្ដីពី​បញ្ហា​គ្រឿងញៀន ដល់​មន្ដ្រីរាជការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ចំណេះដឹង​ជា​មូលដ្ឋាន ស្ដីពី​បញ្ហា​គ្រឿងញៀន ដល់​មន្ដ្រីរាជការ និង​អាជ្ញាធរ​ខេត្ត​។​

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ មាន​ការធ្វើ​បទ​បង្ហាញ​ដោយ ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណ​:​កម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀ​ន​ខេត្ត​បាត់ដំបង និង​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី អភិបាលក្រុង ស្រុក​ទាំង​១៤ អធិការ​ក្រុង ស្រុក ការិយាល័យ​ជំនាញ​គ្រឿង ញៀន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត កងរាជអាវុធហត្ថ យោធា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​ជាច្រើន​នាក់​។​

​ឯកឧត្តម សុខ លូ បាន​ណែនាំ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ក្នុង​ខេត្ត ត្រូវតែ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ ដែល​ការផ្សព្វផ្សាយ​នេះ​មាន​សារ​:​សំខាន់​ណាស់ ក៏​ដូច​ជា​ការ​រំលឹក​ដល់​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ដែល​ជា​ចំណេះដឹង មូលដ្ឋានគ្រឹះ បង្កើន​ស្មារតី ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ខិតខំ​អនុវត្ត ទប់ស្កាត់ ករណី​គ្រឿងញៀន បារី​អេឡិចត្រូនិច​ផ្សេងៗ​ទៀត ត្រូវ​បង្កើន​ការផ្សព្វផ្សាយ ឲ្យបាន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​ទូលំទូលាយ​ជាពិសេស​នៅ​តាម​សាលារៀន ទីសាធារណៈ ប្រជុំជន​ជាដើម ត្រូវ​ធ្វើ​ការបង្ក្រាប​ឲ្យអស់​នៅតា​មមូលដ្ឋាន ដែល​ខ្លួន​ទទួលខុសត្រូវ​ដើម្បី​ខេត្ត និង​ដើម្បី​ប្រទេសជាតិ​មាន​សុខ​សុវត្ថិភាព​។​

​ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ចំណេះដឹង ជា​មូលដ្ឋាន​ស្ដីពី​បញ្ហា​គ្រឿងញៀន ដល់​អាជ្ញាធរ សមត្ថកិច្ច កងកម្លាំង​ទាំង​បី ក្នុង​ខេត្ត​បាត់ដំបង​។ លោក​បាន​លើក​ពី​បញ្ហា​ប្រឈម នៃ​ការជួញដូរ​គ្រឿង ចែកចាយ គ្រឿងញៀន តាម​គ្រប់​រូបភាព ដែល​ធ្វើ​ឲ្យ​កងកម្លាំង អាជ្ញាធរ បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ហើយក៏​បាន​ជួប​ការលំបាក​បញ្ហា​ប្រឈម​ផ្សេងៗ​មួយចំនួន ក្នុង​ការបង្ក្រាប​បទល្មើស ព្រោះ​ជនល្មើស​ទាំង​នោះ​ជួញដូរ មាន​លក្ខណៈ​ទំនើប​ជាង​មុន​ដោយ​ឈាន​ដល់​ការ​ជួញ ដូរ​គ្រឿងញៀន តាមរយៈ​ប្រព័ន្ធ​អន​ឡាន​ជាដើម ដែល​ធ្វើឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការបង្ក្រាប​បទល្មើស​។​

​ក្នុងឱកាស​បូក​សរុប​បិទ នៃ​ពិធី​ផ្សព្វផ្សាយ​នេះ ឯកឧត្តម សុខ លូ បាន​ផ្តាំផ្ញើ​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​សង្គម និង​ជា​រឿង​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់ ក្នុង​ការដោះស្រាយ ហើយ​រឿង​នេះ​អាច​លុបបំបាត់ និង​ទប់ស្កាត់​បាន លុះត្រាតែ​មាន​ការចូលរួម​ពី​សំណាក់​យើងទាំងអស់គ្នា មិន​ត្រូវ​ឃុបឃិត​នឹង​បទល្មើស​គ្រឿងញៀន​ជា​ដាច់ខាត ហើយ​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​ទាំងអស់គ្នា បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការទប់ស្កាត់ និង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​បំផុតដ​ល់​ប្រជាពលរដ្ឋ​នៅ​តា​មូលដ្ឋាន​របស់​ខ្លួន​៕

​ដោយ ទាវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.