ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៩ អណត្តិ​ទី​៤

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៩ អណត្តិ​ទី​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​បើក​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​៩ អាណត្តិ​ទី​៤ របស់ខ្លួន ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត នាយក​ទីចាត់ការ លោក​-​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង​-​ស្រុក ជាច្រើន​នាក់​ផងដែរ ។​
​ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចជា ៖ ១.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៤២.​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍ ស្ដីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​មករា​ឆ្នាំ​២០២៥ និង​ទិសដៅ​ការងារ​បន្ត របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​៣.​បញ្ហា​ផ្សេងៗ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់ មន្ទីរ អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​អាជ្ញាធរ ក្រុង​/​ស្រុក​ត្រូវ​បន្ត​ពិនិត្យ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា នា​ពេលកន្លងមក មិន​ត្រូវ​ទុក ចោល​នោះ​ទេ​គឺ​ត្រូវ​ដោះស្រាយ​ជូន ពលរដ្ឋ ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង​ប្រកាន់​បក្សពួក​និយម និង គ្រួសារ និយម ជា​ពិសេស​ត្រូវ​ខិតខំ​ដុស ខាត់ ទាំង​ចំណេះដឹង​និង​សមត្ថភាព ក្នុងនាម​ជា​តំណាង​សាធារណៈ ស្វ័យភាព របស់​មូលដ្ឋាន ដើម្បី​អនុវត្ត​តួនាទី និង ភារកិច្ច​របស់​ខ្លួន ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ សមធម៌ បរិយាប័​ន្ន និង​មាន​ចីរភាព ឈាន​ឆ្ពោះ​ទៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត ក៍​បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​តួនាទី​ភារ​:​កិច្ច ក្នុង​ការបំពេញ​ការងា​រ​ប្រកប​ដោយ​មនសិការ​វិជ្ជា​ជីវ​: និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​មាន កិច្ចសហការ​ល្អ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ចូលរួម​ចំណែក​ធ្វើឲ្យ​ការអនុវត្ត​ការងារ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការលើកកម្ពស់​ការផ្ដល់សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ខេត្ត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​ជាក់ ស្តែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើន ជាង​មុន​ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ​“​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​”​និង​បាវចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង​និង​បង្កើត​មិត្ត​ខាងក្រៅ​” ដោយ​ស្មារតី​ឯករាជ្យ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​កោតសរសើ​រ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំង ប្រដាប់ អាវុធ​ទាំង ៣​ប្រភេទ ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធិភាព ព្រមទាំង បាន ចូលរួម​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា​សាធារណៈ​នានា​បាន​ល្អប្រសើ និង​បាន កសាង សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន​ឱ្យ​លេច​ឡើងជា​រូបរាង​ដែល​ជា​ការរួមចំណែក​ឲ្យ​ខេត្ត​ប៉ៃលិន​យើង មាន​ភាព​រីក ចម្រើន ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មានប្រសាសន៍​បូកសរុប​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ វាយតម្លៃ​ខ្ពស់ ចំពោះ រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​មាន​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ជា​អភិបាលខេត្ត បាន​ខិតខំ​ប្រឹងប្រែង ធ្វើ ការ​ដោះ ស្រាយ​នូវ រាល់ បញ្ហា នានា​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​នូវ​គោល នយោបាយ​ភូមិ​/​ឃុំ មាន​សុ​វត្តិភាព នៅតាម មូលដ្ឋាន​ប្រកប ដោយ ប្រសិទ្ធិភាព​ខ្ពស់ និង​បាន​ធ្វើ​ការអភិវឌ្ឍ​ខេត្ត ឱ្យមាន​ការរីកចំរើន​ជា​បន្ត បន្ទាប់ គួរ​ជាទី​មោទន ជាក់ ស្តែង​ការរៀបចំ សោភ័ណ្ឌ ភាព ខេត្ត​យ៉ាង​ស្រស់ស្អាត គួរអោយ​ទាក់ទាញ ដែល​ធ្វើអោយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក កំសាន្ត មាន ការ​ស្ងើច ស​សើរ មិន ដាច់​ពី​មាត់ ចំពោះ​ការ កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត​ប៉ៃលិន ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត ក្នុងន័យ​បម្រើ​ផលប្រយោជន៍ និង សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវ​យកចិត្ត ទុកដាក់​ខ្ពស់​ទៅលើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៍​ដូចជា​បំរើ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស ទាន់​សភាពការណ៍ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នេះ ៕
ដោយ ៖ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.