ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ខេត្តពោធិ៍សាត់​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​៤៦ នៃ​ទិវា​ជ័យជម្នះ​៧​មករា មាន​អ្នកចូលរួម​ជាង​៤​ពាន់​នាក់​

ខេត្តពោធិ៍សាត់​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​៤៦ នៃ​ទិវា​ជ័យជម្នះ​៧​មករា មាន​អ្នកចូលរួម​ជាង​៤​ពាន់​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖​នា​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥» នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស ស្ថិតក្នុង​ភូមិ​សំពៅ​មាស សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នេះ​មាន​កិត្តិយស ដោយ​បាន​ការអញ្ជើញ​ចូលរួម​ពី លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ខូ​យ រី​ដា អភិបាលខេត្ត​, លោក លោកស្រី ជា​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត ស្រុក ក្រុង​, ក្រុមប្រឹក្សា​ខេត្ត​, គណៈ​អភិបាលខេត្ត​, កងកម្លាំងប្រដាប់អាវុធ​ទាំង​៣, ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​, មន្ត្រីរាជការ​, រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់​, លោកគ្រូ អ្នកគ្រូ​, សិស្សានុសិស្ស​, យុវជន​ទាំង​៤​ប្រព័ន្ធ​, ក្រុម​កាយ​រិទ្ធ​, យាយជី​តាជី និង​ប្រជាពលរដ្ឋ ប្រមាណ​ជាង​៤​ពាន់​នាក់​។​

​បន្ទាប់​ពី​តំណាង​ផែន​ទាំង​១០ បានដាក់កូ​រ៉ោន​គោរព​វិញ្ញាណក្ខន្ធ ព្រះសង្ឃ​និមន្ត​ស្វាធ្យាជយោ​ន្តោ ប្រសិទ្ធិ​ពរ​ជ័យ ប្រគេន​ទេ​យ្យ វត្ថុ និង​បង្សុកូល​ជូន​ដល់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​នោះ​រួចមក លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​សន្ទរកថា ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ – ៧ មករា ២០២៥» ដោយ​បាន​លើកឡើង​ថា ថ្ងៃ​៧ មករា ១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា បើ​គ្មាន​ថ្ងៃ​នោះ​ទេ ក៏​គ្មាន​ថ្ងៃនេះ​ដែរ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ គ្មាន​ជន​ណា ឬ​កម្លាំង​ណា​មក​បំភ្លៃ និង​បំផ្លាញ​បានឡើយ ពី​ព្រោះ​បាន​កើតចេញ​ពី​ការលះបង់​សាច់ ស្រស់​ឈាម ស្រស់​និង​ភាព​អង់អាច​ក្លាហាន របស់​ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និង​យុទ្ធ​នារី​កម្ពុជា​។ ៤៦​ឆ្នាំ​កន្លងមកនេះ គឺ​ផ្តើមចេញ​ពី​ចំណង សាមគ្គីភាព និង​ការខិតខំ​ពុះពារ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កែប្រែ​មាតុភូមិ ពី​គំនរ​ផេះផង់ បាន​រស់រាន​ឡើងវិញ និង​មាន​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​មាន​ខេត្តពោធិ៍សាត់​យើង​ផងដែរ ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ឱ្យ​មាតុភូមិ​យើង ឈាន​ទៅ​សម្រេច​គោលដៅ​ដ៏​ឧត្តុងឧត្តម គឺ​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​។ ព្រម​ជាមួយគ្នានេះ យើងទាំងអស់គ្នា សូម​លំឱនកាយវាចារ​ចិត្ត គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ ជាង​៣​លាន​នាក់ ដែល​ត្រូវបាន​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត នៅក្នុង​របប​ដ៏​យង់ឃ្នង ក្នុងអំឡុង​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ និង​សូម​ឧទ្ទិស​បួងសួង សូម​ឱ្យ​អ្នក​ទាំងអស់​នោះ បាន​ទៅ​កាន់​សុគតិភព​ជា​រៀងដ៏រាប​។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា ពេល​នេះ​ខេត្ត​ពោធិ៍សាត់​កំពុង​ប្រែ​មុខ​ប្រែ​មាត់ កម្រិតជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរឡើង និង​សមិទ្ធផល​ធំៗ បាន​កើនឡើង​ព្រោងព្រាត នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ សក្តានុពល​ផ្នែក​វា​រី​អគ្គិសនី រមណីដ្ឋាន​ធម្មជាតិ រមណីដ្ឋាន​កែឆ្នៃ រោងចក្រ សហគ្រាស សំណង់​ធា​រាស្ត្រ ក្រៅពីនោះ​នៅ​មាន​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត ដែល​ជា​តម្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​សេវាសាធារណៈ​មាន​ភាពល្អប្រសើរ​។​

​លោក កែវ រ​តន រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែងថា គិត​មកដល់ពេលនេះ ៤៦​ឆ្នាំ​ហើយ ដែល​កម្ពុជា​យើង​បាន​នឹង​កំពុង​ឈរជើង​យ៉ាងរឹងមាំ ក្នុង​ភាព​ធ្វើ​ជា​ម្ចាស់​លើ​ប្រទេស​ជាតិ និង​ជោគវាសនា​របស់​ខ្លួន ឈាន​ទៅ​មុខ​ប្រកបដោយ​ភាពជឿជាក់ ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៅមុខ ឆ្ពោះទៅ​រក​ត្រើយ នៃ​វិបុលភាព​កាន់តែ​រុងរឿង ស្រប​តាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ បាន​ដឹកនាំ​ប្រទេស​កម្ពុជា ឱ្យ​ទទួលបាន​សន្តិភាព​ពេញលេញ មាន​ការឯកភាព​រួបរួម​ជាតិ អភិវឌ្ឍន៍​ទឹក​ដី ក្នុង​ល្បឿន​គួរ​ឱ្យ​មោទនៈ ពិសេស​ក្នុង​អាណត្តិ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្តវេន​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ស្តែង​ចេញ​ពី​នេះ សម្តេច​ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន ដោយ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​នូវ​ការគាំទ្រ មាន​ទំនុកចិត្ត​លើ​ការគ្រប់គ្រង​ដឹកនាំ និង​បន្ត​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដោយ​ផ្អែក​ទៅលើ​សាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាព​អង់អាច​ក្លាហាន និង​សេចក្តី​ព្យាយាម ដើម្បី​ជម្រុញ​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន ក្នុង​សង្គម​ជាតិ ឆ្ពោះទៅរក​ភាព​កាន់តែ​រីកចម្រើន​រុងរឿង លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន គ្រប់​ស្រទាប់​ជាន់ថ្នាក់ ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​តាមរយៈ​នៃ​អង្គ​មិ​ទិញ​នេះ លោក កែវ រតនៈ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ យុវជន យុវនារី ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​អនាគត​កម្ពុជា ត្រូវ​តបស្នង​សងគុណ​ចំពោះ​បុព្វការី​ជន និង​អ្នកស្នេហាជាតិ​ទាំងអស់ ដោយ​ត្រូវ​ប្រែក្លាយ​គុណ​តម្លៃ និង​ចងចាំ​សច្ចភាព​ប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្ត​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការរក្សា​ការពារ​ស្មារតី​ជ័យជំនះ ៧ មករា ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ជា​រៀងរហូត​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.