ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា រម្លឹក​ពី​ការឈឺចាប់​នៅពេល​បរទេស​ថា​មិន​ស្គាល់​កម្ពុជា​, តែ​បច្ចុប្បន្ន​ក្រោម​ដំបូល​នៃ​សន្តិភាព កេរ្តិ៍ឈ្មោះ​កម្ពុជា ត្រូវ​បាន​លេច​ត្រដែត​ស្មើមុខ ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា រម្លឹក​ពី​ការឈឺចាប់​នៅពេល​បរទេស​ថា​មិន​ស្គាល់​កម្ពុជា​, តែ​បច្ចុប្បន្ន​ក្រោម​ដំបូល​នៃ​សន្តិភាព កេរ្តិ៍ឈ្មោះ​កម្ពុជា ត្រូវ​បាន​លេច​ត្រដែត​ស្មើមុខ ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ចំពោះ​មហាជន​ជាង ១​ម៉ឺន​នាក់​, នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​រម្លឹក​ពី​ការឈឺចាប់​នៅពេល​បរទេស​បាន​និយាយថា​ពួកគេ​មិន​ស្គាល់​ប្រទេស​កម្ពុជា​នោះទេ ខណៈ​ដែល​បរទេស​ទាំង​នោះទេ ស្គាល់​ឈ្មោះ​តែ​ប្រទេស​ជិត​ខាង​កម្ពុជា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ក្រោម​ដំបូល​នៃ​សុខសន្តិភាព បាន​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា លេច​ត្រដែត​ស្មើ​មុខ ស្មើ​មាត់ ស្មើភាព​នៅលើ​ឆាក​អន្តរជាតិ​។​

​ការ​រម្លឹក​បែប​នេះ​របស់​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​តំណាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២៦ នៃ​ទិវា «​សន្តិភាព​នៅ​កម្ពុជា​» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ នា​វិមាន​ឈ្នះ​ឈ្នះ​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​រម្លឹក​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​សិក្សា​ដែល​ខ្ញុំ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩៣ ពីមុន​មិន​មាន​អ្នកណា​ស្គាល់​កម្ពុជា​នោះទេ ខ្ញុំ​រៀន​នៅ​សាលា​បារាំង គេ​វាយតម្លៃ​ណាស់​។ គេ​សួរ​ថា​យើង​មកពីណា​? ខ្ញុំ​គ្រាន់តែ​ឆ្លើយ​ថា​មកពី​កម្ពុជា គេ​ួ​រថា​កម្ពុជា​នៅ​ទីណា​? គេ​ស្គាល់​ប្រទេសជិតខាង​យើង ប៉ុន្តែ គេ​មិន​ស្គាល់​កម្ពុជា​នោះ​ទេ ពេល​ហ្នឹង​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ មាន​ភាព​អន់ចិត្ត ដែល​បរទេស​មិន​ស្គាល់​កម្ពុជា​…!»

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា បច្ចុប្បន្ននេះ គ្រាន់តែ​ប្រាប់​ថា​មក​ពី​កម្ពុជា បរទេស​គ្រប់រូប​បាន​នឹកឃើញ​ដល់​អង្គរវត្ត វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ហើយ​កេរ្តិ៍ឈ្មោះ កិត្យានុភាព​របស់​កម្ពុ​ជា ស្មើ​មុខ ស្មើ​មាត់ ស្មើភាព​នៅលើ​ឆាក​អន្តរជាតិ​។ ចំណុច​នេះ​គឺ​ដោយសារ​តែ​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​។​

​រដ្ឋ​មន្ត្រី​ការពារ​ជា​កម្ពុជា បានឱ្យដឹងថា នៅក្នុង​ឱកាស​ដែល​ចេញ​ទៅ​ប្រជុំ​នៅ​បរទេស គឺ​មាន​អ្នកនយោបាយ​បរទេស​ជាច្រើន​បាន​មក​សួរនាំ ដើម្បី​សុំ​ការចែករំលែក​នូវ​នយោបាយ​ឈ្នះ​ឈ្នះ និង​ចោទ​ជា​សំណួរ​ថា តើ​នយោបាយ​ឈ្នះ​ឈ្នះ អនុវត្ត​ន៍​បាន​ដោយ​ជោគជ័យ​មាន​ចំណុច​ណាខ្លះ​? ដោយសារតែ​ប្រទេស​មួយចំនួន​បច្ចុប្បន្ននេះ កំពុង​ជួប​នឹង​ភ្លើង​សង្គ្រាមស៉ីវិល ដែល​បាន​យក​នយោបាយ​ឈ្នះ​ឈ្នះ​អនុវត្តន៍ ប៉ុន្តែ មិន​ទទួលបាន​ជោគជ័យ ហើយ​បាន​ក្លាយជា​ចម្ងល់​ថា​តើ​ហេតុអ្វី​បាន​ជា​សម្តេច​តេជោ ហ៊ុន សែន បាន​អនុវត្តន៍​នយោបាយ​ឈ្នះ​ឈ្នះ បាន​ជោគជ័យ និង​ធ្វើឱ្យ​កម្ពុជា​មាន​សន្តិភាព រហូត​ដល់​សព្វថ្ងៃនេះ​?

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់​ថា ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ នៅ​កម្ពុជា​ឱ្យ​ទទួលបាន​ភាពជោគជ័យ គឺ​ចំណុច​សំខាន់បំផុត​ការជឿជាក់​លើ​ថ្នាក់ដឹកនាំ ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ជា​ពិសេស​ធ្វើឱ្យ​ភាគី​ម្ខាង​ទៀត មាន​ការជឿជាក់ និង​ទុកចិត្ត​ឥត​សង្ស័យ​មក​លើ​សម្តេច​តេជោ ហ៊ុន សែន ដែលជា​អគ្គ​មគ្គុទេសក៍​ឯក នៃ​នយោបាយ​ឈ្នះ​ឈ្នះ ជាពិសេស​គឺ​ការធានា ៣​យ៉ាង ទី​១៖ ការធានា​រូប​កាយ និង​ធ​អាយុជីវិត​, ទី​២៖ ការធានា​អាជីព និង​មុខរបរ និង​ទី​៣៖ ការធានា​កម្មសិទ្ធិ និង​ទ្រព្យសម្បត្តិ​។ ចំណុច​នេះ​ហើយ​បាន​នាំ​ឱ្យ​មាតុភូមិ​កម្ពុជា​រួច​ចាក់​ផុត​ពី​ភ្លើង​សង្គ្រោះ ទទួលបាន​នូវ​សន្តិភាព ឯកភាព​ជាតិ ការពង្រឹង​នីតិរដ្ឋ និង​ការបង្រួបបង្រួម​ជាតិ រហូតមក​ទល់​សព្វថ្ងៃ​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​គូសបញ្ជាក់ថា «​សន្តិភាព​មានតម្លៃ​ពិបាក​នឹង​ស្វែងរក និង​ពិបាក​ថែទាំ​ខ្លាំងណាស់ ខ្ញុំ​សូម​បញ្ជាក់​តម្លៃ​សន្តិភាព​ដែល​បានឃើញ គឺ​កម្ពុជា បាន​ឆ្លងកាត់​នូវ​ទឹក​ត្រជាក់ ទឹ​កក្តៅ ភាពជូរចត់​យ៉ាង​ខ្លាំង​មកហើយ ហើយ​យើង​ក៏​បាន​ទទួល​ភាពជោគជ័យ​រហូតមក​ដល់​សព្វថ្ងៃនេះ ដែល​យើង​មានលទ្ធភាព​ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ដាក់​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដើម្បី​បន្ត​វីរភាព​របស់​សម្តេច​តេជោ ហ៊ុន សែន​»​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​លើកឡើង​ថា ក្នុងនាម​ជា​អ្នក​បន្តវេន ១​រូប​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ សូម​គោរព​ដឹងគុណ​ដល់​ប្រតិបត្តិ​ករ នយោបាយ​ឈ្នះ​ឈ្នះ​ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែប​យ៉ាង​រហូត​ធ្វើឱ្យ​កម្ពុជា បញ្ចប់​សង្គ្រាម​ស៉ីវិល ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា ដែល​ពី​អតីតកាល​ធ្លាក់​តែ​ប្រេះស្រាំ បង្ហូរឈាម​រវាង​ខ្មែរ និង​ខ្មែរ ក្លាយ​ជា​មាតុភូមិ​មួយ​រឹងមាំ​ស្ថិតក្រោម​ដំបូង​រដ្ឋធម្មនុញ្ញ​តែមួយ រាជរដ្ឋាភិបាល​តែមួយ ក្នុងសម័យ​សន្តិភាព​បច្ចុប្បន្ន​នេះ​។ ដូច្នេះ ក្នុងនាម​ជា​យុវជន ទោះ​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ត្រូវតែ​ប្តេជ្ញាចិត្ត​រក្សា​តម្លៃ​នៃ​សុខ​សន្តិភាព​នេះ​ឱ្យ​នៅ​គង់វង្ស​ត​ជំនាន់​ទៅមុខទៀត​។​

​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បាន​បន្តថា តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ បាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ស្ថាប័ន​បរទេស ដែល​ពីមុន​ពួកគាត់​ធ្លាប់​ឭ​អំពី​កម្ពុជា ថា​ជា​ប្រទេស​ដែល មាន​សង្គ្រាម ជា​ប្រទេស​ដែល​មាន​របប​ប្រល័យ​ពូជសាសន៍ ឱ្យបាន​ស្គាល់ និង​យល់​ច្បាស់​អំពី​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​មាន​ស្ថាបនិក និង​ប្រតិបត្តិ​ករ​អនុវត្ត​ជា​ខ្មែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.