ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់ 

ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​រាជធានី​ភ្នំពេញ ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF PLUS)

ឯកឧត្តម ឆាយ ឫទ្ធិ​សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​រាជធានី​ភ្នំពេញ ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF PLUS)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​រាជធានី​ភ្នំពេញ ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF PLUS) ដែល​មាន​សមាសភាព​អញ្ជើញ​ចូលរួម សរុប​ប្រមាណ ១ ៤០០​នាក់ នា​ព្រឹក​ថ្ងៃ​ពុធ ១២​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ ។

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិ​សែន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​ពរ​សព្ទសាធុការ​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ជូន​ចំពោះ​អង្គពិធី​ទាំងមូល​។ ឯកឧត្ដម​រដ្ឋមន្ដ្រី សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា ដែល​រាជធានី​សម្រេច​បាន​នា​ពេលកន្លងមក និង​ក្នុង​ពេល​បច្ចុប្បន្ន លើ​គ្រប់​វិស័យ ទាំង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ជាក់ស្ដែង​ការទទួលបាន​ជ័យលាភី​ជា​រាជធានី​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់​លើ​ក​ទី​១​នៅ​កម្ពុជា​នា​ពេល​នេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ល្អប្រសើរ​នៃ​លក្ខខណ្ឌ​រស់នៅ តាមរយៈ​ការលើកកម្ពស់​ការផ្តល់​សេវា​ទឹក​ស្អាត និង​អនាម័យ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការចូលរួមចំណែក​ជួយ​ទ្រទ្រង់​សុខភាព និង​អនាម័យ ដែល​ធ្វើឲ្យ​មាន​អាយុកាល​សង្ឃឹម​រស់រ​បស់​ប្រជាជន​កាន់តែ​វែង (Life Expectancy)​។ នេះ​ជា​សមិទ្ធផល​ដែល​កើតចេញ​ពី​កត្តា​សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​បិតា​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្តវេន​ដឹកនាំ​ប្រកប​ដោយ​ឋាម​វ​ន្ត និង​ចក្ខុវិស័យ​វែងឆ្ងាយ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ។

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​លើកឡើង​ថា បច្ចុប្បន្ន​ក្រសួង បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ ដែល​សម្រេច​បាន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេស​ប្រមាណ ៨៨,៨០% ក្នុងនោះ​អត្រា​គ្របដណ្តប់​ទឹក ៨៦,០៩% និង​អនាម័យ ៩១,៤៧% ហើយ​នឹង​ដាក់​ផែនការ​សម្រេច​ឱ្យបាន ១០០% នៅ​ឆ្នាំ​២០៣០​។ ដោយឡែក​ចំពោះ​ការសម្រេច​បាន​រាជធានី ខេត្ត ODF និង ODF PLUS គិត​ត្រឹម​ថ្ងៃនេះ មាន​រាជធានី ខេត្ត​ចំនួន ១២​ហេ​ី​យ ។ នៅក្នុង​ឆ្នាំ​២០២៤​នេះ ក្រសួង​គ្រោង​នឹង​រៀបចំ​ពិធី​ប្រកាស​ជ័យលាភី​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ចំនួន ២​ទៀត គឺ​ខេត្ត​តាកែវ និង​ខេត្ត​ស្ទឹងត្រែង ដែល​ធ្វើ​ឱ្យ​ចំនួន​រាជធានី​-​ខេត្ត​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​កើដ​ល់ ១៤/២៥ រាជធានី​-​ខេត្ត ។

​គួរ​បញ្ជាក់​ជូន​ផងដែរ​ថា ការប្រគល់​ជ័យលាភី ODF+ ជូន​រាជធានី​ភ្នំពេញ​នា​ពេល​នេះ គឺ​យោង​តាម​ការវាយតម្លៃ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដោយ​គ្រប់​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ និង​ដោយ​មួយ​ខ្នង​ផ្ទះ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​លើសពី ១​បង្គន់ ព្រមទាំង​មាន​បង្គន់​អនាម័យ​សាធារណៈ​ជាច្រើន​កន្លែង ដែលនាំឱ្យ​រាជធានី​ភ្នំពេញ​មាន​បរិស្ថាន​ល្អ និង​អនាម័យ​ស្អាត ដែល​សក្តិសម​នឹង​ទទួលបាន​ពាន​ជ័យលាភី ជា​រាជធានី​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​ក​ម្រឹត​ខ្ពស់ (ODF PLUS )៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.