ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់ 

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅ​ពេល​អាហា​រូបកណ៍ ជិត ២​ពាន់​កន្លែង ទទួល​ការស្នើសុំ​ពី​សិស្ស​-​និស្សិត ក្នុង​រយៈពេល​ដ៏​ខ្លី​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បង្ហាញ​ក្ដី​រីករាយ​នៅ​ពេល​អាហា​រូបកណ៍ ជិត ២​ពាន់​កន្លែង ទទួល​ការស្នើសុំ​ពី​សិស្ស​-​និស្សិត ក្នុង​រយៈពេល​ដ៏​ខ្លី​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពី​វេទិការ​អធិបតី នៃ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីចាត់ការ បណ្ណាល័យ ក្នុង​សាលា​បឋមសិក្សា​ពង​ពស់ និង​ផ្លូវ​បេតុង ប្រវែង ៤ ៦០០​ម៉ែត្រ ស្ថិតនៅ​ក្នុង​វត្ត​ពង​ពស់ ភូមិ​ពង​ពស់ ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានបញ្ជាក់​ថា អាហារូបករណ៍ ស សុខា បាន​ផ្តល់​ជូន​ក្មួយៗ​សិស្សានុសិស្ស ក្នុង​រយៈពេល​ដ៏​ខ្លី សរុប​ជិត ២​ពាន់​កន្លែង នៅតាម​ស្ថាប័ន​គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯកជន​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​រម្លឹកថា កន្លងមក​អាហារូបករណ៍ ស សុខា ដែល​បាន​ផ្ដល់ជូន​សិស្ស និស្សិត មាន​ចំនួន​ច្រើន​ដែរ ប៉ុន្តែ​និន្នាការ​នៃ​ការស្នើ​សុំ​ហាក់ដូចជា​ពុំ​សូវ​ពុះកញ្ជ្រោល​ដូច​ឆ្នាំ​នេះ​ទេ ពោល​គឺ​ឆ្នាំ​កន្លងទៅ មាន​អាហារូបករណ៍ នៅសល់​ជាច្រើន​កន្លែង ទោះបីជា​មាន​ចលនា​ជំរុញ និង​លើកទឹកចិត្ត​យ៉ាង​សកម្ម​ក៏ដោយ​។ ឯកឧត្តម បាន​បន្ថែមថា​«​ឆ្នាំនេះ គិត​ត្រឹម​តែ​ជាង ១០​ថ្ងៃ​ ​អាហារ​រូបករណ៍​រាប់ពាន់​កន្លែង ត្រូវបាន​ផ្ដល់ជូន​សិស្សានុសិស្ស​ទាំងអស់​។ ក្រុមការងារ​កំពុង​ស្នើសុំ​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​របស់​ក្មួយៗ បាន​សិក្សា​បន្ត​នៅ​ថ្នាក់​ឧត្តមសិក្សា ដែល​នេះ​គឺជា​បញ្ជាក់​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​»​។

​ភ្ជាប់​នឹង​ប្រធានបទ​ស្ដី​ពី​អាហារូបករណ៍ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា​វិស័យ​អប់រំ គឺជា​ថ្នាល​បណ្តុះបណ្ដាល​មួយ​ដ៏​មាន​សារ​:​សំខាន់បំផុត សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស ដែលជា​យុវជន​បន្តវេន និង​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ ស្រប​តាម​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​កំណត់​យក​អាទិភាព​គន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជាពិសេស​គឺ​បច្ចេកវិទ្យា​ឌីជីថល និង​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​អាទិភាព​ទី​១​។

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សង្កេតឃើញថា សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ចប់​សញ្ញាបត្រ​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ នា​ពេល​កន្លងទៅ​នេះ ដោយ​មាន​អាយុ​ខ្លះ​ទើបតែ ១៦​ឆ្នាំ​ប៉ុណ្ណោះ បាន​ប្រឡង​ជាប់ និង​ឈាន​ជើង​ចូលទៅ​សិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា ដែល​ជា​កត្តា​មួយ​បានបង្ហាញ​ថា វិស័យ​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាព​រីកចម្រើន​ជា​លំដាប់​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ជំរុញ​ឱ្យ​អាណាព្យាបាល បន្ត​លើកទឹកចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កូនៗ​ឱ្យ​ខិតខំ​សិក្សា និង​បន្ត​គាំទ្រ​ពួកគេ​ឱ្យ​សម្រេច​ចិត្ត​តាម​ចំណង់​ជំនាញ សមត្ថភាព និង​ទេពកោសល្យ​សម្រាប់​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​។

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍​បញ្ជាក់​ថា ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីចាត់ការ បណ្ណាល័យ និង​ផ្លូវ​បេតុង ប្រវែង ៤ ៦០០​ម៉ែត្រ នៅ​ភូមិ​ពង​ពស់ ឃុំ​រោងដំរី ស្រុក​បាភ្នំ​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​លោកជំទាវ ញ៉ែម សា​ខន ដែល​លោក​ទាំង​ពីរ តែងតែ​មាន​ការយកចិត្ត​ទុកដាក់​រួមចំណែក​គាំទ្រ​វិស័យ​អប់រំ​ជា​មួយ​រាជរដ្ឋាភិបាល​គ្រប់​នីតិកាល​៕

​ដោយ សេង បូ​លីន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.