ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់ 

គោល​នយោបាយ​ឈ្នះ ឈ្នះ ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ បច្ចុប្បន្ន​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់ កម្ពុជា ត្រូវបាន​ថ្នាក់ដឹកនាំ​នយោបាយ និង​អ្នកនយោបាយ​អន្តរជាតិ​ជាច្រើន​កោតសរសើរ និង​យក​ជា​ពិសោធន៍​ក្នុង​ការរៀនសូត្រ​

គោល​នយោបាយ​ឈ្នះ ឈ្នះ ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ បច្ចុប្បន្ន​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់ កម្ពុជា ត្រូវបាន​ថ្នាក់ដឹកនាំ​នយោបាយ និង​អ្នកនយោបាយ​អន្តរជាតិ​ជាច្រើន​កោតសរសើរ និង​យក​ជា​ពិសោធន៍​ក្នុង​ការរៀនសូត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ​ក្នុង​ពិធី​បិទ “​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស លើក​ទី​៣២” កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ វិច្ឆិកា ២០២៤ ថា សម្តេច​តេជោ គឺជា​តួអង្គ​យ៉ាង​សំខាន់​ដែល​កងកម្លាំង និង​មេដឹកនាំ​ខ្មែរក្រហម អាច​យល់ព្រម​ចុះចូល និង​ធ្វើ​សមាហរណកម្ម ព្រោះ​បើ​គ្មាន​សម្តេច​តេជោ ទោះបីជា​គោលនយោបាយ​ឈ្នះ ឈ្នះ​ល្អ​យ៉ាងណាក៏ដោយ ក៏​មិន​អាច​សម្រេច​ជោគជ័យ​បាន​ដែរ​។ គ្រប់​ថ្នាក់​ដឹកនាំ​នយោបាយ និង​អ្នកនយោបាយ ដែល​ចូលរួម​មហាសន្និបាត​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ប្រារព្វ​ធ្វើ​នៅ​កម្ពុជា គឺ​សុទ្ធតែ​បានលើកឡើង​អំពី​សន្តិភាព និង​ការផ្សះផ្សា​ជាតិ ហើយ​អ្វី​ដែល​ជា​ពិសេស គឺ​ការយក​ករណី​កម្ពុជា សម្រាប់​ដកស្រង់​ជា​បទពិសោធន៍ និង​ជា​ការរៀនសូត្រ ជា​ពិសេស​អំពី​សុខ​ដម​នីយកម្ម​សាសនា​។ ជាមួយគ្នានេះ ភាព​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​ឈរ​លើ​គោលការណ៍​គ្រឹះ​សំខាន់​ចំនួន ៣ គឺ​ការធានា​អាយុជីវិត​, ការធានា​អាជីព និង​ការធានា​ទ្រព្យសម្បត្តិ ដែល​មូលដ្ឋាន​នេះ គឺ​កើតចេញ​ពី​សាសនា​។​

​បន្ថែម​ពី​នេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​បន្ថែម​អំពី​មូលហេតុ​ដែល​ប្រទេស​កាន់តែ​ទំនើប សាសនា​កាន់តែ​ដើរតួនាទី​យ៉ាង​សំខាន់ ព្រោះថា​ការ​ធ្វើ​ទំនើបកម្ម និង​សាកលភាវូបនីយកម្ម​ទាំង​បច្ចេកវិទ្យា និង​សាសនា កាន់តែ​ជួយ​ឱ្យ​យើង​មាន​ការអភិវឌ្ឍ​ល្អប្រសើរ និង​ចីរភាព​។ ក្នុងនោះ​ជា​ឧទាហរណ៍​ជាក់ស្តែង យើង​អាច​កត់សម្គាល់​ថា សម្ភារ និង​មធ្យោបាយ​នៃ​ការសិក្សា ដែល​ពីមុន​មាន​ការលំបាក​ក្នុង​ការសិក្សា តែ​បច្ចុប្បន្ន កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស ពិសេស​មាន​ជម្រើស​ច្រើន​។ ការធ្វើ​សាកលភាវូបនីយកម្ម អាច​នឹង​ធ្វើឱ្យ​អត្តសញ្ញាណ​របស់​ប្រទេស​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់​មាន​ភាពមិនច្បាស់លាស់ ដូចនេះ​ភាពជោគជ័យ​របស់​មនុស្ស មិនមែន​វាយតម្លៃ​តែ​នៅលើ​សម្ភារ​និយម​នោះទេ​។ ដូចនេះ​ការរីកចម្រើន​អភិវឌ្ឍ​ប្រទេស គឺ​ត្រូវតែ​មាន តែ​ត្រូវ​រក្សា​អត្តសញ្ញាណ ហើយ​ការរក្សា​តម្លៃ គឺ​ត្រូវមាន​ព្រំដែន ដែល​ត្រូវ​ឈរ​លើ​ការអប់រំ​ជា​គោល​។​

​មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​សាសនា​មាន​សុចរិត​ភាព ហើយ​អ្នក​នយោបាយ​ក៏​ត្រូវ​ពឹងផ្អែក​លើ​សុចរិត​ភាព ដោយ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ដឹង​រឿង ហើយ​នៅតែ​បង្កើត​រឿង​ភូតភរ​ប្រជាជន គឺជា​ការប្រព្រឹត្ត​អំពើ​បាប ព្រោះថា ការ​គិត​ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន គឺជា​ការទទួលខុសត្រូវ​ប្រកបដោយ​ធម៌​។​

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.