ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់ 

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​តែងតាំង​លោក ម៉ា​ង ស៊ី​ណេត ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្ត​ព្រះសីហនុ

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​តែងតាំង​លោក ម៉ា​ង ស៊ី​ណេត ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​អគ្គលេខាធិការ​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ម៉ា​ង ស៊ី​ណេត ជា​ប្រធាន​គណៈ​ចលនា​មហាជន​ខេត្ត និង​សំណេះសំណាល​ជាមួយ​រចនាសម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្តទៅ ។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ គណៈប្រតិភូ​អគ្គលេខាធិការដ្ឋាន​គណៈ​ចលនា​មហាជន ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​បក្ស គណៈ​ចលនា​មហាជន​ខេត្ត និង​សមាជិក សមាជិកា គណៈ​ចលនា​មហាជន​ខេត្ត សរុប​ប្រមាណ ២០០​នាក់​។​

​បន្ទាប់ពី​បាន​ស្ដាប់​នូវ​របាយការណ៍​ស្វាគមន៍​របស់លោក​ប្រធាន​ប្រចាំការ​គណៈកម្មាធិកា​រគ​ណ​បក្ស​ខេត្ត ក៏ដូចជា​ការប្ដេជ្ញាចិត្ត​របស់លោក ម៉ា​ង ស៊ី​ណេត ប្រធាន​គណៈ​ចលនា​មហាជន​ខេត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិកា​រ​បក្ស និង​គណៈ​ចលនា​មហាជន​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​បន្ត​អនុវត្ត​កិច្ច​ការងារ​តាម​ទំនួល​ខុស​ត្រូវ ព្រមទាំង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​នាឱកាស​នោះ លោក​បាន​លើកឡើង​ថា ភាព​ជោគជ័យ​នៃ​លទ្ធផល បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣​កន្លងទៅ គឺ​កើត​ចេញពី​ការផ្ដល់​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន មក​លើ​គណបក្ស និង​ការខិតខំ​ប្រឹង​ប្រឹង​របស់​សមាជិក សមាជិកា​ម្នាក់ៗ ជា​ពិសេស​បាន​ធ្វើឲ្យ​ខេត្តព្រះសីហនុ ទទួលបាន​លទ្ធផល​ឈ្នះ​រហូត​ដល់ ៨៦,១៤%​។ លោក​បាន​បន្តថា ការ​បន្ត​ផ្ដល់​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ បានបង្ហាញ​ថា ប្រជាពលរដ្ឋ​គឺ​មាន​ការផ្សាភ្ជាប់​ជោគវាសនា​របស់​គ្រួសារ​គាត់​ជាមួយ​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​។​

​ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម ហ៊ុន ម៉ា​នី បាន​នាំយក​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​ប្រធាន​បក្ស និង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងអស ក៏ដូចជា​អំពាវនាវ​ដល់​សមាជិក សមាជិកា ឲ្យ​បន្ត​ថែរក្សា នូវ​សាមគ្គី ឯកភាព​ផ្ទៃក្នុង​របស់​គណបក្ស​ដ៏​រឹងមាំ​មួយ និង​ជា​មូលដ្ឋាន ក្នុង​ការសម្រេច​សមិទ្ធ​ផល​ជា​បន្តបន្ទាប់​របស់​គណ​បក្ស​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.