ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ៧​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត អភិបាលក្រុង​-​ស្រុក និង​អាជ្ញាធរ​ដែនដី​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​៖១/-​មតិ​បើក​កិច្ចប្រជុំ ២/-​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍ ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ៣/-​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍ ប្រចាំ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ៤/-​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ប្រចាំឆ្នាំ​២០១៨​។ ៥/-​ឆ្លង​សេចក្តីព្រាង សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុម​ការងារ​រៀបចំ​ត​បណ្តាញ​ប្រព័ន្ធ​ខ្សែកាប​ទូរគមនាគមន៍ និង​អគ្គិសនី​។​៦/-​មតិ​បូក​សរុប និង​បិទ​អង្គប្រជុំ ដោយ​លោក​អភិបាល​ខេត្ត​កំពត​។​

​មាន​មតិ​បូក​សរុប​ក្នុង​កិច្ចប្រជុំ​នា​រសៀល​នេះ លោក ជាវ តា​យ ប្រធាន​អង្គប្រជុំ​ក៏​បាន​ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា ពិសេស ក្រុង​-​ស្រុក ត្រូវ​ពិនិត្យមើល​នូវ​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ​ដែល​ចាក់ដី​សាងសង់​ជា​គ្រឹះស្ថាន ឬ​សាងសង់​គេហដ្ឋាន លំនៅដ្ឋាន​ជាប់​នឹង​ដងផ្លូវ គឺ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ការចាក់​ដី​ខ្ពស់​ជាង​ផ្លូវថ្នល់​-​ផ្លូវជាតិ​នោះ​ឡើយ ហើយ​នៅ​អម​សងខាង​ផ្លូវ​ដែល​ជា​ចំណុច​ប្រឈម​គួរ​មាន​ការជីក​ប្រឡាយ ធ្វើបែបនេះ​គឺ​អាច​ការពារ​ផ្លូវ​របស់​យើង​មិន​ឱ្យ​រង​ការខូចខាត​ផងដែរ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​សូមឱ្យ​ផ្នែក​ពាក់ព័ន្ធ​ក្រុមការងារ​រៀបចំ​ត​បណ្តាញ​ប្រព័ន្ធ​ខ្សែកាប​ទូរគមនាគមន៍ និង​អគ្គិសនី ត្រូវ​រៀបចំ​បណ្តាញ​ឱ្យបាន​ឱ្យបាន​ត្រឹមត្រូវ យក​ល្អ​អាច​កប់​ខ្សែបណ្តាញ​ក្រោម​ដី​កាន់តែ​ប្រសើរ​។​ម្យ៉ាងទៀត លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​ក្រុង​-​ស្រុក គួរ​ពិនិត្យ​និង​ចាត់ការ​ទៅលើ​សំណង់អាណាធិបតេយ្យ ទាំងឡាយណា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ដី​សាធារណៈ​របស់​រដ្ឋ ដូច​ជា​ប្រឡាយ បឹងបួ ពិសេស​ដី​ចំណី​ព្រែក​ជាដើម​៕
​សេង ណា​រិទ្ធ​

 

r181001d1 r181001d2 r181001d3 r181001d4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.