ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

របួសធ្ងន់​៤​នាក់ ដោយសារ​យានយន្ត​បី​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​នៅលើ​ផ្លូវជាតិ​លេខ​៣ សង្ស័យ​មកពី​ដី​ហុយ​មើលផ្លូវ​មិនឃើញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត ៖ មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​ដេក​រដូករណែល​ពេញ​ទ្រូងផ្លូវ ខណៈ​យានយន្ត​បី​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ដំណំ លើ​ផ្លូវជាតិ​លេខ​៣​។​

តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​០៩​នាទី​រសៀល ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ រវាង​រថយន្ត​និង​ម៉ូតូ​២​គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា លើ​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​ភូមិ​វត្ត​ពោធិ៍  ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ បណ្តាលឲ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ម៉ូតូ​២​គ្រឿង​រង​ការខូចខាត និង​រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រមួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​បួន​ឡើង​លើ​រង​ការខូចខាត​ជា​មធ្យម​ផងដែរ​។ សមត្ថកិច្ច​បានឲ្យ​ដឹង​ផងដែរ​ថា​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​រួមមាន​៖

១/- ម៉ូតូ​ដែល​រង​ការខូចខាត​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី ២០១៥ ពាក់​ផ្លាកលេខ​កំពត 1L- 4784 បើកបរ​ដោយ​ឈ្មោះ វ៉ិត វង់ ភេទ​ប្រុស អាយុ​៥៧ ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត (​រងរបួស​ធ្ងន់​) អ្នករួមដំណើរ​ម្នាក់​ឈ្មោះ វ៉ិត វីត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កូន​(​រងរបួស​ធ្ងន់​)​។
២/- ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៨ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​

​ឈ្មោះ វ៉ិត វី ភេទ​ប្រុស អាយុ​២១ ឆ្នាំ (​រងរបួស​ធ្ងន់​)​និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ វ៉ិត វឹន ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​(​របួសធ្ងន់​)​អ្នករងរបួស​ទាំងអស់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​។​ប្រភព​បន្តថា ម៉ូតូ​ទាំង​ពីរ​គ្រឿង​មាន​ទិសដៅ​ពី​លិច​ទៅ​កើត រីឯ​រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AD 3862 (​មាន​ទិសដៅ​ពី​កើត​ទៅ​លិច​) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​ផ្ងា​ជើង​បួន​ឡើង​លើ​នៅ​កន្លែងកើតហេតុ​។​

​បច្ចុប្បន្ន យានយន្ត​ទាំងបី​គ្រឿង​សមត្ថកិច្ច​ជំនាញ​បាន​នាំមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពត ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​បាន​អះអាង​ប្រាប់​អ្នក​យក​ពត៌មាន​នៅ​ចុងក្រោយ​ថា កត្តា​គ្រោះថ្នាក់​ចរាចរ​ដែល​កើត​ឡើង​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​ជនរងគ្រោះ​បាន​ប្រាប់​
​សមត្ថកិច្ច​ថា បណ្តាល​មក​ពី​ផ្លូវ​ហុយ​ខ្លាំងពេក ហើយ​ផ្លូវ​មាន​ជង្ហុក​ខ្លះ​ផង ពេល​នោះ​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន មើល​ម៉ូតូ​មិនឃើញ​ទើប​បណ្តាលឲ្យ​មាន​ការប៉ះទង្គិ​ច​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​បែបនេះ​៕
​សេង ណា​រិទ្ធ​

 

r181001a1 r181001a2 r181001a3 r181001a4

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.