ខេត្តឧត្តរមានជ័យ ៖ ប្រភពពីសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបានអោយដឹងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨នេះមកថា លោក ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការវរៈការពារព្រំដែន៤០២នៃយោធភូមិភាគទី៤ បានត្រូវរ៉ូវគ្នាជាមួយ ជាមួយមេឧក្រិដ្ឋឈើក្រញូងឆ្លងដែន ដុះស្លែ ចំនួនពីរូប នៅសង្កាត់អូស្មាច់ ទី១ឈ្មោះដុស ទី២ឈ្មោះ សាក់ ដែលជាមុខសញ្ញាធំជាងគេក្នុងការគាងគរពលករឆ្លងដែននិងចរាចរណ៍ឈើក្រញូង នៅបង្គោលសីម៉ាលេខ១៣ក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ពលករមួយនាក់ក្នុងចំណោមពលករមួយក្រុមត្រូវបានយោធាថៃចាប់ខ្លួន រួមទាំងវត្ថុតាងឈើក្រញូងមួយរទេសតូច ស្ថិតនៅក្ក្នុងស្រុកកាប់ជើង ខេត្តសុរិនប្រទេថៃ ជាប់ព្រំប្រទល់ សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឩត្ដរមានជ័យ។
ពលករដែលត្រូវបានចាប់ខ្លួនពីសំនាក់សមត្ថកិច្ចចំរុះរបស់ថៃមានឈ្មោះ រឿន សិលា ភេទប្រុសអាយុ ៣៥ឆ្នាំរស់នៅ ភូមិអូខ្លាឃុំ សង្កាត់អូស្មាច់ក្រុងសំរោង។
ប្រភពពីសមត្ថិច្ចបានអោយដឹងថា ឈ្មោះ សាក់ និងឈ្មោះដុស ដែលល្បីរន្ទឺជាមេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន និងគាងគរពលករឆ្លងដែនកាប់ឈើក្រញូង ច្រើនឆ្នាំមកហើយនៅក្នុងតំបន់ចាប់ពីបង្គោលស៊ីម៉ាលេខ១៣ រហូតនៅក្នុងទឹសទី៣ទាំងមូលតែម្ដង។
ដែលសកម្មភាពចរាចរណ៍អត់ឈប់ឈរជាច្រើនឆ្នាំមកនេះ គឺដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយកងកំលាំងឈរជើងខាងលើជាពិសេស នៅតំបន់វរៈការពារព្រំដែន៤០២ ដែលបច្ចុប្ប ន្ន គ្រប់ គ្រងដោយលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផល។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ត្រីប៉ុកសុផលបានទេ ព្រោះស្វែងរកការទំនាក់ទំនងមិនទាន់បាន ៕
ប៉ែន នួន





