ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​លោក ជាវ តា​យ​៖​នឹង​ពន្លឿន​ការអនុវត្ត​ច្បាប់​ទៅ​លើ​បុគ្គល​ដែល​រំលោភ​បំពាន​ដី​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត ៖ ជន​ណា​ក៏​ដោយ​ឱ្យតែ​ហ៊ាន​បំពាន​ដី​របស់​រដ្ឋ លោក​នឹង​ធ្វើ​ឯកសារ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ចំពោះ​មុខ​ច្បាប់​ក្នុង​ពេលខាងមុខ​។​ការលើកឡើង​នេះ ខណៈ​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ទទួល​បដិសណ្ឋារកិច្ច លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​ទី​១០ នៃ​ព្រឹទ្ធសភា​ជាតិ ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ការងា​រ​នៅ​មូលដ្ឋាន​ខេត្ត​កំពត នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កំពត​។ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់​ផង​ដែរ​ថា ដី​រដ្ឋ​ដែល​ជនខិលខូច​តែងតែ​លួច​ទន្ទ្រាន​ភាគច្រើន​ជា​ដី​ចំណី​ព្រែក ដី​បឹងបួ ប្រឡាយ ឬ​ភ្នំ​ជាដើម ហើយ​កន្លងមក​បុគ្គល​ខិលខូច​តែ​តែ​ឆ្លៀត​ឱកាស​ខណៈពេល​អាជ្ញាធរ​ជាប់រវល់​ការងារ​។​

​ជាមួយគ្នានេះ បើ​តាម​របាយការណ៍រ​បស់ លោក ជាវ តា​យ ដែល​បាន​ស្វាគមន៍​គណៈប្រតិភូ​មាន​ខ្លឹមសារ​ថា បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ខេត្ត​កំពត​បាន​វិវត្តន៍​ប្រែប្រួល​លើ​កិច្ច​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់ ក្នុងនោះ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ឥស្សរជន​ជាន់ខ្ពស់​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ពិសេស​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​កន្លងមក​បាន​យ៉ាង​ល្អប្រសើរ​។

​ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច និង​ធ្វើ​ការអភិវឌ្ឍន៍​ខេត្ត រីកចម្រើន​ខ្លាំង​លើ​ការអភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការវិនិយោគ​ផ្សេងៗ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ ក៏​នៅ​មាន​ការខ្វះខាត និង​បញ្ហា​ប្រឈម​ខ្លះ ដែល​រដ្ឋបាល​ខេត្ត​ព្យាយាម​ដោះស្រាយ និង​កាត់បន្ថយ ដើម្បី​ធ្វើឲ្យ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត កាន់តែ​មាន​ភាពល្អប្រសើ​រ និង​ឆ្ពោះទៅរក​វ​ឌ្ឍ​ភាព​នាពេលខាងមុខ​។​លោក​បាន​បន្តថា ខេត្ត​កំពត​នឹងមាន​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត ហើយ​ជាពិសេស​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​។​

​សូមជម្រាបថា ប្រតិភូ​គណៈកម្មការ​ទី​១០​នៃ​ព្រឹទ្ធសភា​ដឹកនាំ​ដោយ លោក ម៉ម ប៊ុននាង ជា​ប្រធាន នៅ​មូលដ្ឋាន​ខេត្ត​កំពត រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨៕

 

k180927a6 k180927a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.