ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ពលករខ្មែរស្លាប់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើទឹកដីថៃ ប្រទេសថៃ

ពលករខ្មែរស្លាប់ ៤ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើទឹកដីថៃ ប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពលករខ្មែរចំនួន ៤ នាក់ ដែលគេសង្ស័យថាអាចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ និងធ្វើដំណើរតាមរថយន្តចេញពីក្បែរបន្ទាត់ព្រំដែនខេត្តបាត់ដំបង ហើយក៏បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តតែម្ដង។
យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្បែរបរិវេណច្រកអន្តរជាតិខៅឌីន (ច្រកអន្តរជាតិភ្នំដី) ក្នុងភូមិ ៨ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។
គេហទំព័របានបន្តថា នៅចំណុចកើតហេតុគេសង្កេតឃើញមានរថយន្តចំនួនពីរគ្រឿង ដែលរថយន្តទី ១ ម៉ាក់ នីសាន់ ពណ៌ខ្មៅ ជារថយន្តលក្ខណៈគ្រួសាររបស់ជនជាតិថៃ ដែលក្នុងនោះមានអ្នករបួសទាំងក្មេងទាំងចាស់ចំនួន ៤ នាក់ ហើយបើកបរដល់ឈ្មោះ ឡេ ឆៃ អាយុ  ឆ្នាំ ជាជនជាតិថៃ។ ឯរថយន្តដែលដឹកពលករចេញពីខ្សែបន្ទាត់ព្រំដែន ជារថយន្តពណ៌ប្រផេះ ដែលបានធ្លាក់ចូលទៅក្នុងចំការអំពៅ និងបើកបរដោយឈ្មោះ ប្រាថ្នា កន អាយុ ៤១ ឆ្នាំ ជាជនជាតិថៃ ដោយឡែកអ្នកដំណើរនៅក្នុងរថយន្តចំនួន ៤ នាក់ ដែលជាជនជាតិខ្មែរបានស្លាប់ទាំងអស់ គឺមានឈ្មោះ ១.ឡន វណ្ណៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ ២ និង ៣.មិនស្គាល់ឈ្មោះដោយសារមិនមានឯកសារពាក់ព័ន្ធជាប់នឹងខ្លួន អាយុប្រហែល ៣០ ឆ្នាំ និង៤.ក្មេងប្រុសអាយុ ៥ ឆ្នាំមិនស្គាល់សាវតាច្បាស់លាស់។
តាមការអះអាងពីសមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលដឹកពលករគឺបានធ្វើដំណើរយ៉ាងលឿនចេញពីច្រកភ្នំដីចូលទៅក្នុងទឹកដីថៃ ដោយឡែករថយន្តមួយគ្រឿងទៀតគឺបានធ្វើដំណើរចេញពីស្រុកក្លងហាត មកកាន់ផ្សារភ្នំដីហើយក៏បានប៉ះគ្នាយ៉ាងខ្លាំង បណ្ដាលឲ្យរថយន្តដឹកពលករធ្លាក់ចូលទៅក្នុងចំការអំពៅហើយសម្រាប់ពលករទាំង ៤ នាក់ បានខ្ទាតចេញមកក្រៅរថយន្តទាំងអស់ បណ្ដាលឱ្យស្លាប់តែម្ដង។
បច្ចុប្បន្នក្រោយពីពិនិត្យសពនិងត្រៀមរៀបចំបញ្ជូនតាមនីតិវិធីរួចមក សមត្ថកិច្ចត្រៀមដើម្បីសាកសួរទៅលើអ្នកបើកបរទាំងពីររូបដែលកំពុងរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.