ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

អភិបាលខេត្តពោធិ៍សាត់ ជម្រុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ ឆ្ពោះទៅតំបន់ដោះស្រាយផលប៉ះពាល់ ត្រង់ចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ត្រូវពន្លឿនការស្ថាបនា ឱ្យបានមុនពិធីបុណ្យចូលថ្មីឆ្នាំប្រពៃណីខ្មែរ (Video inside)

អភិបាលខេត្តពោធិ៍សាត់ ជម្រុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ ឆ្ពោះទៅតំបន់ដោះស្រាយផលប៉ះពាល់ ត្រង់ចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ត្រូវពន្លឿនការស្ថាបនា ឱ្យបានមុនពិធីបុណ្យចូលថ្មីឆ្នាំប្រពៃណីខ្មែរ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានជម្រុញដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូ រួមទាំងសំណង់សិល្បការមួយចំនួន ឆ្ពោះទៅតំបន់ដីសម្បទានរបស់រដ្ឋ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យចាកចេញពីតំបន់អភិរក្សធនធានធម្មជាតិអន្ទង់អាំង ភ្នំ១៥០០ ត្រូវពន្លឿនការស្ថាបនា ធ្វើយ៉ាងណាឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកអភិបាលខេត្ត បានជម្រុញបែបនេះ នៅសាលប្រជុំសាលាស្រុកវាលវែង ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្លូវ ឆ្ពោះទៅចំណុចអូរ១ អូរ២ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដោយបានការចូលរួមពី ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន មួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួង បាននឹងកំពុងរៀបចំ តំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០ ឱ្យទៅជាបៃតង និងជាតំបន់អភិរក្សធនធានធម្មជាតិគ្មាន២ នៅក្នុងប្រទេសកម្ពុជា។

លោក ខូយ រីដា បន្តថា ការសម្រេចអភិរក្សតំបន់អន្ទង់អាំង ភ្នំ១៥០០នេះទៀតសោធ គឺជាសេចក្តីប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទទូចចង់ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ រក្សាទុកតំបន់នេះ ឱ្យក្លាយជាតំបន់អភិរក្សធនធានធម្មជាតិដូចពីមុន ដោយមិនឱ្យមានការសាងសង់សំណង់អនាធិបតេយ្យ ឬកាន់កាប់ខុសច្បាប់នោះឡើយ។

ស្របពេលគ្នានោះ ក្រុមការងារអន្តរក្រសួង ដោយទទួលបានអនុសាសន៍ណែនាំ និងគោលការណ៍ឯកភាព ពីប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរ និងរកទីកន្លែងថ្មីស្របច្បាប់ ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញ ចំនួន៧០គ្រួសារ/៩៨គ្រួសារ ផ្ទៃដីត្រូវដោះស្រាយប្រមាណជាង១០០ហិកតា ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង «ត្រង់ចំណុចអូរ១ អូរ២» ដែលក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង ដីមានជីវជាតិល្អ និងក្បែរទីប្រជុំជន នៃឃុំប្រម៉ោយផ្ទាល់តែម្តង។

បើទោះបី​រដូវ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន ជាហេតុធ្វើឱ្យប្រឈមខ្លាំងក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធយ៉ាងណាក្តី ក៏លោកអភិបាលខេត្ត នៅតែជម្រុញ ឱ្យក្រុមការងារពន្លឿនការសាងសង់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញ បានមករៀបចំ​ទីតាំង​ថ្មី ​ឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ខាងមុខនេះ។

គួរជម្រាបជូនថា ខ្សែផ្លូវកៅស៊ូ រួមតាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវសាងសង់ធ្វើការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ នៅតំបន់អន្ទង់អាំង ភ្នំ១៥០០ មានប្រវែងសរុបចំនួន៦គីឡូម៉ែត្រ ដោយមានសំណង់សិល្បការ «ទំនប់បង្ហៀរចំនួន២កន្លែង និងលូកាត់ផ្លូវចំនួន៧កន្លែង» តភ្ជាប់ពីផ្លូវជាតិលេខ១០ មានទទឹងផ្លូវ៣០ម៉ែត្រ ក្រាលកៅស៊ូទ្រូងផ្លូវ ទំហំ១០ម៉ែត្រ បច្ចុប្បន្នសម្រេចស្ថាបនាបានជាង៤០%ហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.