ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ?

​លោកស្រី ម៉ែន នារី​សោ​ភ័ក យក​អំណោយ​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ឆ្នាំ​២០១៨ លោកស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​នាំយក​អំណោយ​មក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​។ ពិធី​នេះ​ក៏​មាន​ការ​អមដំណើរ​ពី​សំណាក់  លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហម​ខេត្ត​កំពត និង​លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កត្តិ​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត ព្រមទាំង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​និង​មន្ត្រី​ក្រុម​ប្រតិ​ប​តិ្ត​សាខា​សរុប​៣០​នាក់​។ អំណោយ​ដែល​បាន​ប្រគល់​ជូន​រួមមាន មុង​សុ​វត្តិភាព ចំនួន ៥០០  និង​ខោ​-​អាវ ២០​កេស​។​

​បន្ទាប់​ពី​កម្មវិធី​ខាងលើ​រួចរាល់ លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា បាន​ចូលរួម អមដំណើរ លោក ស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា ចូលរួម​ក្នុង​ពិធី ចែក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀង​ចំនួន​២៤៦​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​អំណោយ​ដែល​បាន​ផ្តល់​ជូន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស  មុង​សុវត្ថិភាព​១ អាវ​១ និង​ថវិកា​មួយចំនួន ហើយ​ថវិកា​ដែល​ត្រូវ​ផ្តល់ជូន​នា​ពេល​នេះ​សរុប​៤.៩២០.០០០​រៀល​។​

​ក្នុងឱកាស​នោះ លោកស្រី មែន នារី​សោ​ភ័ក ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ របស់​សម្តេច កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​មិន​រើសអើង មិន​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ ឬ​និន្នាកា​រណា​ឡើយ ពិសេស​ប្រជាពលរដ្ឋ​ទីទ័លក្រ ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ប្រភេទ ជនពិកា និង​អ្នក​ផ្ទុក​មេរោគ​អេដស៏​ជាដើម​។​គឺ​ទីណា​ប្រជាពលរដ្ឋ​មាន​ទុក្ខ ទីនោះ​ត្រូវតែ​មាន​កាកបាទក្រហម​៕ សេង ណា​រិទ្ធ​

 

r180915h1 r180915h2 r180915h3 r180915h4 r180915h5 r180915h6 r180915h7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.