ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាលខេត្តបាត់ដំបង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ នៅសាលបឋមសិក្សាព្រែកស្មោ ស្រុកឯកភ្នំ

អភិបាលខេត្តបាត់ដំបង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ នៅសាលបឋមសិក្សាព្រែកស្មោ ស្រុកឯកភ្នំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង ជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា នៅសាលាបឋមសិក្សាព្រែកស្មោ ស្រុកឯកភ្នំ។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានធ្វើរបាយការដោយបានបញ្ជាក់ថា សាលាបឋមសិក្សាព្រែកស្មោ ១ខ្នង មាន ៥បន្ទប់ ដែលជាអគារទី១៦ សាងសង់អស់ថវិកា៥៧,៦២៨ ដុល្លារ។ សាលាបឋមសិក្សាព្រែកស្ងោ ស្ថិតនៅភូមិព្រែកស្ងោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកបន្តថា នៅពេលខាងមុខឆាប់ៗនេះ រដ្ឋបាលស្រុកត្រៀមនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី ចំនួន២ខ្នងទៀត ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា គឺនៅសាលាបឋមសិក្សា ព្រៃចាស់ ១ខ្នង ស្មើនឹង ៦បន្ទប់ បង្គន់អនាម័យ ៨បន្ទប់ ស្ថិតនៅភូមិព្រៃចាស់ឃុំព្រៃចាស់និងអគារសាលាបឋមសិក្សារហាលសួងលិច១ខ្នង ៦បន្ទប់ ស្ថិតនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ផងដែរ។

លោក សុខ លូ បានថ្លែងអំណរគុណដល់ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា (ស្វីស) ដែលជាអង្គការដៃគូអភិវឌ្ឍន៍ បានចំណាយថវិការជួយទៅលើវិស័យអប់រំនៅកម្ពុជា ជួយកសាងសាលារៀននានានៅកម្ពុជា ពិសេសនៅតាមឃុំនានាបានជាច្រើនខ្នង នៅក្នុងស្រុកឯកភ្នំនេះ ដើម្បីទុកជូនកូនក្មួយបានរៀនសូត្រ មានចំណេះដឹងទៅថ្ងៃក្រោយ ដែលជាទំពាំស្នងឫស្សីប្រទេសជាតិនាពេលអនាគតផងដែរ។

លោកអភិបាលខេត្ត សូមធ្វើការកោតសសើរ និងវាតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំអង្គការ តែងតែងបានជួយកសាងសាលានៅគ្រប់ទីកន្លែង បានច្រើនរហូតមក ក៏ដូចជាទៅអនាគតយើងនឹងបានទទួលសាលាថ្មីៗទៀតពីអង្គការបន្ថែមទៀតផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.