ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​សំរាម​និង​កាកសំណល់​ប្លា​ស្ទិក​ជាដើម​ចមនៃការ​បំពុ​ល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយក៏​ជា​កត្តា​បង្ក​ឱ្យ​បាត់បង់​សោភ័ណភាព​តំបន់​ទេសចរណ៍​របស់​យើង​ផង​ដែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ សំរាម​និង​កាកសំណល់​គ្រប់​ប្រភេទ ពិសេស​សំណល់​ប្លា​ស្ទិក​ជាដើម​ចមនៃការ​បំពុ​ល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយក៏​ជា​កត្តា​បង្ក​នាំឱ្យ​បាត់បង់​សោភ័ណភាព​តំបន់​ទេសចរណ៍​របស់​យើង​ផង​ដែរ​។​

​នេះ​បើ​យោងតាម​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ថ្លែង​ក្នុង​ឱកាស​ទិវា​សំអាត​ពិភពលោក  “World Cleanup Day” ១៥​កញ្ញា ២០១៨ នា​ព្រឹក​ថ្ងៃទី​១៥​ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មាត់​ឆ្នេរ​កែប ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកឡើង​ទៀត​ថា នេះ​ជា​លើក​ទី​១ ដែល​ក្រសួង​បរិស្ថាន​បាន​ផ្តួចផ្តើម ដោយ​បាន​សហការ​ជាមួយ​អង្គការ Let’s Do It! និង​អង្គការ Go Green Cambodia ដើម្បី​ប្រារព្វ​ទិវា​នេះ​ឡើង​ក្នុង​គោលបំណង​ឱ្យ​ភពផែនដី​ទាំងមូល​រក្សាបាន​នូវ​សុខដុម​នីយកម្ម ឆ្ពោះទៅរក​ការលុបបំបាត់​ទាំងស្រុង​នូវ​ការប្រើប្រាស់​ប្លា​ស្ទិកនៅ​លើ​ភព​ផែនដី​។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា យើង​ត្រូវ​សហការ​រួមគ្នា​ដើម្បី​កំចាត់​និង​លុបបំបាត់​សំណល់​ប្លា​ស្ទិក​ឱ្យបាន​ចាប់ពី​ពេលនេះ​តទៅ ដូចជា​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ គ្រឹះស្ថាន​ឯកជន មន្ទីរពេទ្យ មណ្ឌល​សុខភាព វត្ត​អារាម សាលារៀន ផ្សារ ភូមិឋាន​ប្រជាពលរដ្ឋ និង​ទីសាធារណៈ​នានា នៅ​ទូទាំង​ខេត្ត​កែប​របស់​យើង​។​ធ្វើ​បែប​នេះ​ដើម្បី​រក្សាបាន​នូវ​ភាព​បៃតង ព្រមទាំង​កាត់​បន្ថយ​ការឡើង​កំដៅ​នៃ​ៅ​លើ​ភព​ផែនដី​។​

​លោក កែ​ន សត្ថា ក៏បាន​គូសបញ្ជាក់​ទៀត​ថា កន្លងមក​អាជ្ញាធរ​ខេត្ត​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការ​គាំពារ​បរិស្ថាន ដើម្បី​លើកកម្ពស់​វិស័យ​នេះ​ឱ្យ​មាន​ការ​រួម​សហការ​ពី​មន្ទីរ​អង្គភាព​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ​នានា ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​វិស័យ​ឯកជន​នានា​ក្នុង​ខេត្ត ដើម្បី​បុព្វហេតុ​ការពារ​គុណភាព​បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​របស់​យើង​ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង​សម្រាប់​អ្នកជំនាន់ក្រោយ​។

​ជាងនេះទៅទៀត រដ្ឋបាល​ខេត្ត​បាន​ចូលរួម​ដាំ​កូនឈើ​រាប់មឺុន​ដើម​នៅ​តាម​ដង​ផ្លូវសា​ធា​រណៈ និង​បាន​ដាំ​ដើម​កោង​កាង​ជា​ច្រើន​ដើម​នៅតាម​ផ្លូវ​ប្រប​មាត់សមុទ្រ ព្រមទាំង​បាន​ស្ថាបនា និង​កែលម្អ​សួនច្បារ​សាធារណៈ​ជាច្រើន​កន្លែង ពិសេស​តាម​បណ្តោយ​ផ្លូវ​ភ្លោះ​ជាច្រើន​គីឡូម៉ែត្រ តាក់តែង​ដោយ​សួន​ផ្កា និង​ដើមឈើ​បៃតង​គ្រប់​រដូវ​កាល​ទៀត​ផង​។ លោក​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ដល់​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​នានា មន្ត្រីរាជការ ប្រជាពលរដ្ឋ សហគមន៍ ត្រូវតែ​រួមគ្នា​ការពារ ថែរក្សា​បរិស្ថាន​ឱ្យ​បាន​ផុលផុស ព្រោះ​សំណល់​ប្រភេទ​ប្លា​ស្ទិក​វា​ពិតជា​ដើមចម​នៃ​ការបំពុល​បរិស្ថាន​ផង និង​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង​ផង​ដែរ​។​

​សូមជម្រាបថា​៖ បើ​តាម​របាយការណ៍រ​បស់ លោក អឹុម បញ្ញា​រិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បានឱ្យដឹងថា ការ​ប្រារព្វ​ទិវា​សំអាត​ពិភពលោក “World Cleanup Day ១៥​កញ្ញា ២០១៨ នាពេល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​ជា​សារ​មួយ​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន និង​សហគមន៍​មូលដ្ឋាន នូវ​ផល​ប៉ះពាល់​នៃ​សំណល់​ប្លា​ស្ទិកនៅ​ក្នុង​បរិស្ថាន ព្រោះ​ប្លា​ស្ទិក​ជា​គឺ​ជា​ផលិតផល ដែល​ត្រូវបាន​កែច្នៃ​ចុងក្រោយបង្អស់​ពី​សារធាតុ​គីមី​ផ្សេងៗ ហើយ​ត្រូវបាន​ប្រជាជន​ខ្មែរ ក៏​ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន​កំពុង​ពេញនិយម​ប្រើប្រាស់ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយ​យើង​ពុំបាន​ដឹងថា ប្លា​ស្ទិក​នេះ​ជា​សារធាតុ​គីមី ដែល​មិន​ងាយ​បំបែក​ធាតុ ហើយ​អាច​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ និង​បរិស្ថាន​បែប​នេះ​ឡើយ​៕
​សេង ណា​រិទ្ធ​

 

r180915e1 r180915e2 r180915e3 r180915e4 r180915e5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.