ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

លោក ឃួង ស្រេង ធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងនានា លើការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុង ដោយសុខដុមរមនីយកម្ម

លោក ឃួង ស្រេង ធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងនានា លើការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុង ដោយសុខដុមរមនីយកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ារីស)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង AIMF បានអញ្ជើញចូលរួម «សន្និសីទអន្តរជាតិ ស្ដីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង» ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រព កុងកដ (théâtre de la Concorde)។

បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា «ក្នុងសន្និសីទអន្តរជាតិ ស្តីពីការរៀបចំទីក្រុងប្រើប្រាស់ភាសាបារាំង AIMF កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នោះដែរ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុងនានា ដែលជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF លើប្រធានបទ «តើធ្វើដូចម្ដេច ដើម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម»។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ តបតាមការអញ្ជើញរបស់លោកស្រី អាន អ៉ីដាលហ្គោ Ann HIDALGO កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង និងសហការី បានអញ្ជើញទស្សនាការរៀបចំផ្លូវរថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែលសាលាក្រុងប៉ារីស បានធ្វើឡើងសម្រាប់ទទួលគណៈប្រតិភូ កីឡាអូឡាំពិក នាពេលថ្មីៗនេះ។

ក្នុងពេលនោះដែរ លោកអភិបាលរាជធានី និងសហការី បានឡើងជិះរថភ្លើង Tramway នេះសាកល្បងពីស្ថានីយ Porte de Clichy ទៅដល់ស្ថានីយចុងបញ្ចប់ Porte Dauphine អមដោយការពន្យល់ អំពីលក្ខណៈបច្ចេកទេស និងតម្រូវការនៃគម្រោងផ្លូវរថភ្លើងនេះ ពីអ្នកជំនាញការបារាំងផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.