ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ភ្ជុំបិណ្ឌ ឆ្នាំ នេះ ភ្ញៀវ ទេសចរ មកកម្សាន្តក្នុងខេត្ត ប៉ៃលិន មានការកើនឡើងជាងឆ្នាំមុន

ភ្ជុំបិណ្ឌ ឆ្នាំ នេះ ភ្ញៀវ ទេសចរ មកកម្សាន្តក្នុងខេត្ត ប៉ៃលិន មានការកើនឡើងជាងឆ្នាំមុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្ជុំបិណ្ឌ ឆ្នាំ នេះ ភ្ញៀវ ទេសចរ មកកម្សាន្តក្នុងខេត្ត ប៉ៃលិន មានការកើនឡើងជាងឆ្នាំមុន

ខេត្តប៉ៃលិន ៖ ភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តប៉ៃលិនកើនជាងឆ្នាំមុន បើតាមការបញ្ជាក់ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន គែក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត តាមរមណីយ៍ដ្ឋាននានា ក្នុងខេត្ត សរុប ចំនួន ៩៤,២០៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៧,៩៧៩នាក់ រីឯចំនួនភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦,២២៤នាក់ បើបៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន៧៥,២៧%។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើងថា៖ ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ចំពោះវិស័យទេសចរណ៍ក្នុងខេត្ត គឺកន្លងមករដ្ឋបាល ខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អ ប្រកបដោយសោភ័ណ្ឌភាព អនាម័យ និងសេវាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុង ខេត្ត ឱ្យបានកាន់តែច្រើន ដែលជាចលករចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបាន កាន់តែ ប្រសើរឡើង។

លោក លឹម វាសនា បានបន្តថា៖ រយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះលោកបានចាត់មន្ត្រីចុះស្រង់ស្ថិតិ ភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តក្នុងខេត្តនិងត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត ហើយចំពោះ ស្ថានភាព ទូទៅវិញ ឃើ ញ ថាមាន សណ្តាប់ធ្នាប់ និង របៀបរៀបរយ ល្អ មានការ យាម ប្រចាំការ ពី ក ម្លាំ ងនគរបាលទេសចរណ៍ អធិការដ្ឋាន ក្រុង/ស្រុក ប៉ុស្តិ៍ នគរបាលឃុំ/ សង្កាត់ នគរ បាល ការពារ ព្រំដែន និងប្រជា ការពារ ភូមិ ចំណែក ក្នុង មូល
ដ្ឋាន អាជីវករ មានការ យកចិត្តទុកដាក់ខ្ពស់ ទាំងតម្លៃ និងសេវា ជាពិសេសការអ
នុវត្ត តាម វិធាន សុវត្ថិភាព ទេសចរណ៍។
ដោយ,សេនត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.