ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ឧត្តមសេនីយទោ សិទ្ធិ ឡោះ ៖ បទល្មើសព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ឆ្នាំនេះថយចុះ៤០%

ឧត្តមសេនីយទោ សិទ្ធិ ឡោះ ៖ បទល្មើសព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ឆ្នាំនេះថយចុះ៤០%

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយទោ សិទ្ធិ ឡោះ ៖ បទល្មើសព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ឆ្នាំនេះថយចុះ៤០%
បន្ទាយមានជ័យ : រយះពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងកម្លាំងនគរបាលក្រោមឱវាទ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រក្សាសន្តិសុខ សុវត្ថិភាព និង សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ តាមដងផ្លូវសំខាន់ៗ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ និង ប្រជាពលរដ្ឋដែលបាន អញ្ជើទៅតាមវត្តអារាម រមនីយដ្នាននានា និង ការធ្វើដំណើរកំសាន្តក្នុងភូមិសាស្ត្រខេត្ត ប្រកបដោយសុវត្ថិភាពល្អប្រសើរ។

ជាលទ្ធផល សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ -បទល្មើសព្រហ្មទណ្ឌ បានកើតឡើង៣/៥ លើក ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ៤០% -រំលោភសេពសន្ថវៈ៖ ១/០លើក កើន១០០% ឃាត់ខ្លួន ១នាក់ (ស្រុកស្វាយចេក)។ -បទល្មើសគ្រឿងញៀន៖បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់៖១៤/១២លើក កើន១៧% ឃាត់ខ្លួន២៩នាក់ ស្រី០នាក់ (ថៃ០១នាក់) ក្នុងនោះមាន៖-ករណីជួញដូរ ៩លើក ឃាត់ខ្លួន ២២នាក់ ស្រី ០នាក់ -ករណីប្រើប្រាស់៖ ៥លើក ឃាត់ខ្លួន ៧នាក់ ស្រី ០នាក់ ដកហូតថ្នាំម្សៅក្រាម ២៣៩កូនថង់តូច, ថ្នាំគ្រាប់ចំនួន១.២២៦គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូករូបម្កុដ ចំនួន៥៨គ្រាប់, ថ្នាំកញ្ចប់ពណ៌ផ្កាឈូកចំនួន ១៣កញ្ចប់, ម៉ូតូ ១គ្រឿង កាំបិត ១ដើម, ជញ្ជាំងថ្លឹងថ្នាំ ៣គ្រឿង, ទូរសព្ទ៥គ្រឿង និងឧបករណ៍ សម្រាប់ជក់មួយចំនួន។ -ក្មេងទំនើង៖០១/០០លើក កើន១០០% ឃាត់ខ្លួន០៧នាក់ប្រុស (អាយុ១៧ឆ្នាំ ដល់២១ឆ្នាំ) ដកហូតកាំបិត០២ដើម សាម៉ូរ៉ៃ០១ដើម កាំបិតផ្គាក់០១ដើម និងម៉ូតូ០៣គ្រឿង។ កម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ក្រុងប៉ោយប៉ែត។ -សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍៖កើតឡើង ៤/៣ករណី ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ៣៣% បណ្តាលឲ្យមនុស្សស្លាប់ចំនួន៣/៤នាក់ ថយចុះ ២៥% របួស១/២នាក់ កើន៥០% កើតឡើងលើក្រុង.ស្រុក ចំនួន ៣គឺ៖ ក្រុងសិរីសោភ័ណ ១ករណី ស្រុកព្រះនេត្រព្រះ ២ករណី និងក្រុងប៉ោយប៉ែត ១ករណី។ -សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ៖កើតឡើង១៣/១២លើក កើន៨% បណ្តាលឲ្យមនុស្សស្លាប់ ៩/១២ នាក់ ថយចុះ ២៥% របួស ១នាក់ ឆេះផ្ទះ ២ខ្នង របើកដំបូលផ្ទះ ៦ខ្នង រោងគោ ៦ខ្នង ក្នុងនោះរួមមាន៖ អគ្គីភ័យ៖ ២/១លើក ឆេះផ្ទះ ២ខ្នង ខូចខាតសម្ភារៈមួយចំនួន(ស្រុកស្វាយចេក,ក្រុងប៉ោយប៉ែត) -លង់ទឹក៖ ២/៤លើក ស្លាប់ ២នាក់ (ស្រុកស្វាយចេក និងស្រុកមង្គលបូរី)។ -អត្តឃាត (ចងក)៖ ៤/២លើក ស្លាប់ ៤នាក់ (ស្រុកថ្មពួក ១ករណី, ក្រុងប៉ោយប៉ែត ៣ករណី)។ -ពស់ចឹក៖ ១/០លើក ស្លាប់ ១នាក់ (ស្រុកថ្មពួក)។ -ផ្ទះមីន៖ ១/០លើក របួស ១នាក់ (ស្រុកអូរជ្រៅ)។ -គាំងបេះដូង ៖ ១/០លើក ស្លាប់ ១នាក់ ជនជាតិថៃ(ស្រុកមង្គលបូរី)។ -គោយន្តកន្ត្រៃយ៍ជាន់៖ ១/០លើក ស្លាប់ ១នាក់ (ស្រុកស្វាយចេក)។ -ខ្យល់កន្ត្រាក់៖ ១/០លើក របើកដំបូលផ្ទះ ៦ខ្នង រោងគោ៦ខ្នង (ស្រុកភ្នំស្រុក។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបន្តដាក់ចេញផែនការដល់កងកម្លាំងនគរបាល ពង្រឹងការយាមល្បាត ប្រចាំការ ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងមានការឆែកអាវុធពេលរាត្រី បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.