ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវប្រគល់ជូនក្រុមគ្រួសារសពក្មេងស្រី២នាក់បងប្អូនដែលលង់ទឹកព្រែកស្លាប់ នៅស្រុកកោះធំ

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវប្រគល់ជូនក្រុមគ្រួសារសពក្មេងស្រី២នាក់បងប្អូនដែលលង់ទឹកព្រែកស្លាប់ នៅស្រុកកោះធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញនាំយកថវិកាឧបត្ថម្ភរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ជូនក្រុមគ្រួសារនៃសពកុមារា សែម បូរី និងកុមារី សែម ថាន់សុម៉ាវត្តី (បងប្អូនបង្កើត) ដែលបានលង់ទឹកព្រែកស្លាប់ ស្ថិតក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

សម្រាប់អំណោយទាំងនេះរួមមាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម មីចំនួន០១កេស ទឹកត្រីចំនួន០២យួរ ទឹកស៊ីអុីវចំនួន០១យួរ និងចំនួន ២,០០០,០០០រៀល និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថវិកា ២លានរៀន។

សូមជម្រាបថា លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ឪពុក ម្តាយ អាណាព្យាបាល ព្រមទាំងអាជ្ញាធរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់កូន ចៅរបស់ខ្លួន នៅរដូវទឹកជំនន់ ខណៈរយៈពេល៣ថ្ងៃនេះ មានមនុស្ស៧នាក់ បានស្លាប់ដោយសារលង់ទឹក។

លោកអភិបាលខេត្តបានក្រើនរំលឹកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់មានទឹក ឬរស់នៅលើផ្ទៃទឹក នៅរដូវទឹកជំនន់នេះសូមមេត្តា បន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដើម្បីបញ្ចៀសឱ្យផុតពីគ្រោះថ្នាក់នានាជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.