ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត

៥ចំណុច បញ្ជាក់ពីការឃាត់ខ្លួន លោក ម៉ិច ដារ៉ា របស់ក្រសួងព័ត៌មាន

៥ចំណុច បញ្ជាក់ពីការឃាត់ខ្លួន លោក ម៉ិច ដារ៉ា របស់ក្រសួងព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងករណីរបស់ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ក្រសួងព័ត៌មានសូមគូសបញ្ជាក់៖ ១-ក្រសួងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ ក្រសួង សូមលើកទឹកចិត្តដល់ជនត្រូវចោទ ម៉ិច ដារ៉ា និងក្រុមមេធាវីការពារក្តី ខិតខំប្រមែរប្រមូលភស្តុតាងដើម្បីតតាំងស្របតាម នីតិវិធីច្បាប់នៅចំពោះមុខតុលាការ។ បុគ្គលដែលប្រព្រឹត្តបទល្មើស ត្រូវទទួលខុសត្រូវតាមច្បាប់។ ករណីជនត្រូវចោទមាន តម្រូវការផ្នែកមេធាវីការពារក្តីបន្ថែម ក្រសួងនឹងពិនិត្យពិចារណាតាមលក្ខខណ្ឌដែលបានកំណត់ដូចអ្វីដែលក្រសួងបាន ពិនិត្យផ្តល់ជូនដល់អ្នកសារព័ត៌មានផ្សេងៗទៀតដែរ។

២-យោងតាមអង្គហេតុដែលបានចោទប្រកាន់ សំណុំរឿងរបស់ជនត្រូវចោទ ម៉ិច ដារ៉ា មិនពាក់ព័ន្ធនឹងវិជ្ជាជីវៈ សារព័ត៌មានទេ ដូច្នេះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនកុំព្យាយាមភ្ជាប់នឹងការអនុវត្តវិជ្ជា ជីវៈសារព័ត៌មាន និងធ្វើការវាយតម្លៃដោយខុសឆ្គងនិងគ្មានមូលដ្ឋានលើវិស័យសារព័ត៌មាននៅកម្ពុជា និងមិនគួរមានជំងឺ តួឯក និងតាំងខ្លួនជាជើងឯកក្នុងសេរីភាពសារព័ត៌មាននោះទេ។

៣-ការប្រឌិតព័ត៌មានក្លែងក្លាយ និងបង្ហោះសារផ្សព្វផ្សាយដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងៗដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ហើយបើករណីជននោះជាអ្នកសារព័ត៌មាន ការបំភ្លៃការពិត និងប្រឌិត ព័ត៌មានក្លែងក្លាយមិនមែនជាសេរីភាពនៃសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយទេ។ ទង្វើបំពានក្រៅវិជ្ជាជីវៈ សារព័ត៌មានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ទង្វើបំពានទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពនៃសារព័ត៌មានឡើយ។

៤-រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន បានប្រកាន់នូវគោលជំហរហ្នឹងម៉ាត់លើកស្ទួយសេរីភាពខាង សារព័ត៌មាន។ ជាមួយគ្នានេះ កម្ពុជារួមជាមួយពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មាន ក្លែងបន្លំ និងព័ត៌មានបំភ័ន្តផ្សេងៗដើម្បីធានាផ្តល់ជូនប្រជាពលរដ្ឋនូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ សាធារណជន និងដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារលទ្ធិប្រជាធិបតេយ្យ។ យោងតាមរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជាចេញផ្សាយនៅឆ្នាំ២០២៤ នេះ បញ្ជាក់ថាសេរីភាពខាងសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។

៥-យោងតាមទិន្នន័យនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន, បណ្ណសម្គាល់ខ្លួនជាអ្នក សារព័ត៌មានរបស់ឈ្មោះ ម៉ិច ដារ៉ា នេះបានហួសសុពលភាពតាំងពីចុង ឆ្នាំ២០២២ មកម៉្លេះ និងមិនមានការស្នើសុំបន្ត សុពលភាពជាថ្មីទេរហូតមកដល់ពេលនេះទោះក្នុងទម្រង់ស្ថាប័ន ឬជាអ្នកសារព័ត៌មានគ្មានអង្គភាព (freelancer)។ គេមិនត្រូវយកបុគ្គលប្រព្រឹត្តបទល្មើសម្នាក់មកវាយតម្លៃលើស្ថានភាពសារព័ត៌មាននៅកម្ពុជាឡើយ។ សេរីភាពសារព័ត៌មាននៅកម្ពុជាក៏មិនមែនស្ថិតនៅលើបបូរមាត់របស់ជនបរទេសវាយតម្លៃដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.