ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំ នៅវត្ត​ហរិរក្សរាជិនី ហៅវត្តវាំងចាស់​

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមបុណ្យភ្ជុំ នៅវត្ត​ហរិរក្សរាជិនី ហៅវត្តវាំងចាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្ស​រា​ជិ​នី​ ហៅវត្តវាំងចាស់ ស្ថិតនៅក្រុងឧដុ​ង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជាការកត់សម្គាល់រៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត តែងតែអញ្ជើញចូល​រួមបុណ្យភ្ជុំ ដែលហៅថាថ្ងៃឆ្លងបិណ្ឌមិនដែលខកខានឡើយនៅទីអារាម​វត្ត​វាំង​ចាស់នេះ។ សម្រាប់បុណ្យភ្ជុំឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅចូលរួមបុណ្យភ្ជុំនៅវត្តចំពុះក្អែកជំនួសវិញ ហើយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញទៅវត្តវាំងចាស់។

ក្នុងពិធីបុណ្យភ្ជុំនាព្រឹកមិញនេះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះព្រះ​ពុទ្ធអង្គ និងព្រះរតនត្រ័យ និងនាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រ​គេ​នព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសមគ្គផល ជូនចំពោះ បុព្វការីជន មាន​មា​តាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅហើយ ជាពិសេសឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវប​ច្ច័​យ​ ទេយ្យទាន សម្ភារ គ្រឿងឧបភោគ បរិភោគ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ បណ្ឌិត រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការជាពុទ្ធបរិស័ទ បានអញ្ជើញទៅថ្វាយ​ទៀន​ធូប ផ្កាភ្ញី ចំពោះ ព្រះពុទ្ធបដិមា ឧទ្ទិសកុសល ផលបុណ្យចំពោះព្រះរតត្រៃយ៍ ជាពិសេ​ស​​ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួង លើទួលព្រះវិហារចាស់ និ​ង​​អញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញី នៅលើព្រះវិហារថ្មី និងបានអញ្ជើញបន្តទៅគោរពរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមាន គុណបំណាច់ក្នុងការការពារ ជាតិមាតុភូមិ ។

គួរបញ្ជាក់ដែរថា ដោយសារវត្តវាំងចាស់ ជាទីតាំងអារាមចំណាស់ មានជាប់ពាក់ព័ន្ធ ទៅ​នឹ​ង​​ប្រវត្តិសាស្ត្រខ្មែរ ជាអតីតព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រខ្មែរនោះ សម្តេចតេជោ ហ៊ុន សែ​ន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំកសាងវត្តនេះឡើងវិញ ចាប់ពីឆ្នាំ១៩៩៦មក ម៉្យា​ង​​ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា និងម៉្យាងទៀតដើម្បីរក្សាបាននូវ ទីតាំងប្រវត្តិសាស្ត្រ និង​វ​ប្ប​​ធម៌ សម្រាប់ ការសិក្សាស្រាវជ្រាវ របស់មនុស្សជំនាន់ក្រោយ។ វត្តវាំងចាស់មាននាម​ដើ​ម​ថា​ វត្តហរិរក្សរាជិនី ចំណេរក្រោយមក វត្តនេះត្រូវបានហៅក្លាយថា វត្តក្នុងវាំង ឬ វត្តវាំងចា​ស់​ ត​រៀងមក ។ នាសម័យដើម វត្តនេះ មានភាពរុងរឿង ជាវត្ដសំបូរទៅដោយ គម្ពីរដីកា ភា​សា​បា​លី​និងសម្រាយ ជាវត្ដដែលបណ្ដុះ ព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គ ក្រោមព្រះរាជូបត្ថម្ភ រប​ស់ព្រះមហាក្សត្រខ្មែរ ប៉ុន្ដែ វត្ថុបុរាណ និងសមិទ្ធផលទាំងឡាយ នៅក្នុងទីអារាមនេះ ត្រូវ​បា​ន​បាត់បង់អន្ដរាយអស់ ដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍។

ក្រោយថ្ងៃ ៧មករា ឆ្នាំ​១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរបានដំណើរការឡើងវិញ ប៉ុន្តែដំបូងនោះ មា​ន​តែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ១៩៩៦ ស​ម្ដេ​ច​តេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម បា​ន​ដឹក​នាំ​កសាង ទីអារាមប្រវត្តិសាស្ត្រនេះឡើងវិញ ដោយកសាងសមិទ្ធផលថ្មីៗ បានរីកចម្រើន គួរ​ជា​ទីចាប់អារម្មណ៍បំផុត ។ សមិទ្ធផល ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ ប​ណ្ឌិ​​ត បានដឹកនាំកសាង នៅក្នុងទីអារាមនេះ មានដូចជា ព្រះវិហារ ដងទង់ របង ក្លោងទា្វរ ឧប​ដ្ឋា​នសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាក វីរបុរសអ្នកស្នេហាជាតិ ព្រម​ទាំ​ង​​សមិទ្ធផលនានា ជាច្រើនទៀត ដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.