ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៅវិមានឯករាជ្យ

ព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៅវិមានឯករាជ្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៅវិមានឯករាជ្យ

ខេត្តប៉ៃ លិន៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃ លិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ លិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដឹកនាំ យុវជន សសយក គ្រប់វិស័យ ប្រារព្ធព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺក្នុងគោលបំណងធ្វើការផ្សព្វផ្សាយពីអត្ថន័យប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ហើយក៏ជាកម្មវិធី នៃការកៀងគរ ឬបើកឱកាស ដើម្បីឱ្យមានការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរផង និងបំផុសចលនាវប្បធម៌នៃការចែករំលែកផងដែរ។

លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍រំលឹកថា៖ ក្នុងដំណាក់កាលទសវត្សរ៍ទី៨០ ពេលនោះ ការអភិវឌ្ឍប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ តែអ្វីដែលសំខាន់នាពេលនោះ នៅពេលមានបុណ្យទានម្តងៗ គឺក្រុមគ្រួសារមកជួបជុំគ្នាធ្វើការវេចនំ ដោយការធ្វើរបៀបនេះមាននៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយនៅតែបន្តមានមកទល់បច្ចុប្បន្ន ដូច្នេះការវេចនំអន្សម គឺជាការនាំប្រជាពលរដ្ឋខ្មែរមកជួបជុំគ្នា ក្នុងលក្ខណៈជាសង្គមខ្មែរ ក្នុងការរាប់អានគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា៖ «នំអន្សម» នៅក្នុងវចនានុក្រមខ្មែរ បានពន្យល់ថា ជាឈ្មោះនំធ្វើដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ ជាទូទៅច្រើនខ្ចប់ស្លឹកចេក ដោយនំអន្សមមានច្រើនប្រភេទដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំងជាដើម ហើយក្នុងចំណោម នំអន្សមទាំងនេះ ភាគច្រើន នំអន្សមជ្រូក និងនំអន្សមចេក ពលរដ្ឋខ្មែរនិយមវេចនៅក្នុងពិធីបុណ្យជាតិធំៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក កម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យសាសនា និងកម្មវិធីផ្សេងៗទៀត ដូច្នេះ «នំអន្សម» គឺជានំប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនឹងមានប្រវត្តិកើតមានក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ «ព្រះឥសូរ ឬ ព្រះសិវៈ» ដែលតំណាងឱ្យ «សសរភ្លើងឥស្វរៈ» នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ៕ ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.