ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់អតីតយុទ្ធជន នៅស្រុកសន្ទុក 

ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់អតីតយុទ្ធជន នៅស្រុកសន្ទុក 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ ក្នុងឱកាសភ្ជុំបិណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់និងផ្ដល់កម្លាំងចិត្តដល់អតីតយុទ្ធជនដែលពាក់លីកម្មជូនជាតិមេតុភូមិ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានលើកឡើងថា អ្នកជំនាន់ក្រោយ មិនភ្លេចពីគុណបំណាច់ ការធ្វើពលិកម្ម របស់អតីតយុទ្ធជន ជាក់ស្តែងជានិច្ចកាលនៅឱកាសពិធីបុណ្យទានផ្សេងៗ តែងតែចាត់តំណាងនាំយកអំណោយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាជូនសមាជិក គ្រួសារសមាជិកអតីតយុទ្ធជន នៅតាមមុខព្រួញផ្សេងៗគ្នា។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ដើម្បីជាតិមាតុភូមិ ការពារ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ជារៀងដរាបថ្នាក់ដឹកនាំ តែងតែគិតគូរពី សុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក មិនបោះបង់ចោលបងប្អូន ស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ ចាត់តាំងក្រុមការងារ ចុះដល់លំនៅដ្ឋាន នាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគជាប្រចាំ។

បន្ថែមលើកិច្ចសំណេះសំណាល, លោកឧត្តមសេនីយ៍ស្នងការ បានផ្ដាំផ្ញើថាដូវរកាលនេះ ជារដូវវស្សា សូមបងប្អូនត្រៀមលក្ខណៈ សម្រាប់ការបង្ករបង្កើនផល ដាំដំណាំ បន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឱ្យកាន់តែប្រសើរឡើង, ថែទាំសុខភាព តាមរយៈការធ្វើអនាម័យ បរិភោគម្ហូបអាហារ ចម្អិនបានល្អ ហូបទឹកស្អាត សម្អាតបរិស្ថាន ជុំវិញគេហដ្ឋានបងប្អូនស្នាក់នៅ។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគរួមមាន៖ ១- អតីតយុទ្ធជនទាំង០៤ គ្រួសារក្នុង០១គ្រួសារទទួលបាន អង្ករទម្ងន់ ៥០គីឡូក្រាម មី ០១កេស ទឹកបរិសុទ្ធ០១កេស និងថវិកា ១០០,០០០រៀល, ២- មេភូមិថវិកា១០០,០០០រៀល, ៣- សមាជិកអតីត យុទ្ធជន២០នាក់ និងកម្លាំងប្រជាការពារ ១០នាក់ ទទួលបានថវិកាសរុប១,៧៥០,០០០រៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.