ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង
……………..
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរស់នៅភូមិ៤ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរអាជ្ញាធរគ្រប់ជំនាញក្នុងឃុំកំពង់លួង ទាំងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សាលារៀន និងមណ្ឌលសុខភាព បំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញនិងលើកទឹកចិត្តបន្ថែមទៀតដល់គ្រប់តួអង្គក្នុងមូលដ្ឋានឃុំកំពង់លួង ខិតខំពង្រឹងគុណភាពនៃការផ្ដល់សេវា ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវសហការជាមួយអធិការដ្ឋានស្រុក ថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវគ្រប់គ្រងឱ្យបានល្អរាល់ការអនុវត្តការងារឯកសារផ្សេងៗរបស់ប្រជាជន។

ក្នុងន័យនេះដូចគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកំពង់លួង បន្តចូលរួមសហការគោរពច្បាប់ជាមួយអាជ្ញាធរ ទាំងការងារគ្រប់គ្រងរដ្ឋបាល ការទប់ស្កាត់បទល្មើសនេសាទ និងបទល្មើសគ្រឿងញៀនជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវឱ្យបន្តចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ថែរក្សាសុខភាពនិងអនាម័យ ជាពិសេសខិតខំបង្កលក្ខណៈឱ្យកូនចៅ បានទទួលការអប់រំ។

នៅក្នុងជំនួបសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តថែរក្សាសន្តិភាព និងពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ផ្ដោតលើការពង្រឹងគុណភាពធនធានមនុស្ស ទាំងចំណេះដឹងនិងសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការធ្វើទំនើបកម្មការងារតាមប្រព័ន្ធឌីជីថល ក្នុងន័យដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.