ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងភរិយា រួមទាំងសប្បុរសជន ជួយឧបត្ថម្ភស៊ីម៉ង់និងថវិកាសាងសង់អគារសិក្សា១ខ្នង នៅវិទ្យាល័យសម្ដេចអគ្គមហាពោធិសាល ជា ស៊ីម កំពង់ត្រឡាច

លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងភរិយា រួមទាំងសប្បុរសជន ជួយឧបត្ថម្ភស៊ីម៉ង់និងថវិកាសាងសង់អគារសិក្សា១ខ្នង នៅវិទ្យាល័យសម្ដេចអគ្គមហាពោធិសាល ជា ស៊ីម កំពង់ត្រឡាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោកស្រី ជា ផល្គុន បានឧបត្ថម្ភស៊ីម៉ង់១០តោន និងថវិកា១លានរៀល ដល់វិទ្យាល័យសម្តេចអគ្គមហាពោធិសាល ជា ស៊ីម ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច តាមការស្នើសុំរបស់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។

តាមរយៈសំណើនេះ លោក ឈាង ចន្នី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បាននាំយកទៅប្រគល់ជូនដល់លោកនាយកសាលា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់សាងសង់អគារសិក្សាថ្មីមួយខ្នង ក្រោមអធិបតីភាពលោកស្រី កុប ម៉ារីយាស អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង។

តាមការបញ្ជាក់របស់លោក ព្រហ្ម សីហា នាយកវិទ្យាល័យ បានឲ្យដឹងថា វិទ្យាល័យសម្តេចអគ្គមហាពោធិសាល ជា ស៊ីម កំពង់ត្រឡាច មានអគារសិក្សាចំនួន៥ខ្នង ស្មើ២៤បន្ទប់ ដែលមានសិស្សានុសិស្សសរុបចំនួន១៦០៥នាក់ ស្រី៩២៧នាក់ លោកគ្រូអ្នកគ្រូមាន៤៣នាក់។

លោក ព្រហ្ម សីហា បានបន្តថា បច្ចុប្បន្នពិតមែនតែមានអគារសិក្សា៥ខ្នង ក៏ប៉ុន្តែកំណើនសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំដែលធ្វើឱ្យមានការខ្វះខាតបន្ទប់សម្រាប់សិស្សសិក្សារៀនសូត្រ ទើបលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបានផ្តួចផ្ដើមក្នុងការសាងសង់អគារថ្មីមួយខ្នងបន្ថែមទៀត ដែលមានការចូលរួមជួយឧបត្ថម្ភពីអាជ្ញាធរ ប្រជាពលរដ្ឋ និងសប្បុរសជននានា បានជួយឧបត្ថម្ភក្នុងការសាងសង់អគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ ដែលបច្ចប្បន្នសម្រេចបានជាង៣០ភាគរយហើយ។

លោកស្រី កុប ម៉ារីយាស អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានសម្តែងនូវអំណរគុណចំពោះទឹកចឹត្តដ៏សប្បុរសរបស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ដែលបានផ្តល់ជូននូវធនធានផ្ទាល់ខ្លួន ដើម្បីបន្តការសាងសង់អគារសិក្សានេះឱ្យឆាប់បានរួចរាល់ជាស្ថាពរ លោកស្រីអ្នកតំណាងរាស្ត្រក៏បានកោតសសើរចំពោះលោកគ្រូអ្នកគ្រូ សិស្សានុសិស្សដែលបានខិតខំជួយជ្រោមជ្រែងឱ្យកើតចេញនូវអគារសិក្សាថ្មីនេះឡើង តាមរយ:ការកៀរគររកសប្បុរសជននានាមកចូលរួមជាបន្តបន្ទាប់។ លោកស្រី កុប ម៉ារីយាស និងសមាគមន៍ឥស្លាមក៏បានចូលរួមការសាង់សង់អគារសិក្សាខាងលើនេះនូវថវិកាចំនួន២លាន៥០ម៉ឺនរៀលផងដែរ។

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យសម្តេចអគ្គមហាពោធិសាល ជា ស៊ីម កំពង់ត្រឡាច បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងសប្បុរសជននានាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.