ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

សូមប្រគេនពរ និងគោរពជូនពរ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អង្គការ សមាគម ក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ជាដៃគូ អង្គភាពសារព័ត៌មាន ជាសមាជិកទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤!

សូមប្រគេនពរ និងគោរពជូនពរ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អង្គការ សមាគម ក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ជាដៃគូ អង្គភាពសារព័ត៌មាន ជាសមាជិកទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សូមប្រគេនពរ និងគោរពជូនពរ
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អង្គការ សមាគម ក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ជាដៃគូ អង្គភាពសារព័ត៌មាន ជាសមាជិកទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤!
………………
ខ្ញុំព្រះករុណាខ្ញុំបាទ ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងភរិយា សូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អង្គការ សមាគម ក្រុមហ៊ុន សហគ្រាស មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ជាដៃគូ និងអង្គភាពសារព័ត៌មាន ជាសមាជិក ព្រមទាំងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ព.ស ២៥៦៨ គ.ស ២០២៤ នេះ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំព្រះករុណាខ្ញុំបាទ សូមសម្តែងនូវការកោតសរសើរដោយស្មោះអស់ចិត្ត និងសូមថ្លែងអំណរព្រះគុណ និងសូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជាអង្គការ សមាគម ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា ជាដៃគូ អង្គភាពសារព័ត៌មាន ជាសមាជិកទាំងអស់ ដែលកន្លងមក បានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមឧបត្ថម្ភគាំទ្រ និងធ្វើសកម្មភាពជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំព្រះករុណាខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.