ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

​ឌីជីថល​ក្នុង​វិស័យ​មហាផ្ទៃ ៖ Cambodia e-arrival មាន​អ្នក​ចូល​ប្រើ​ជាង ៤​សែន​នាក់ និង​អ្នក​ទាញ​យក​កម្មវិធី​ជាង ២​សែន​នាក់​!

​ឌីជីថល​ក្នុង​វិស័យ​មហាផ្ទៃ ៖ Cambodia e-arrival មាន​អ្នក​ចូល​ប្រើ​ជាង ៤​សែន​នាក់ និង​អ្នក​ទាញ​យក​កម្មវិធី​ជាង ២​សែន​នាក់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាប់ពី​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ ប្រព័ន្ធ Cambodia e-arrival ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ទទួលបាន​ការចូលទៅ​ប្រើប្រាស់​ពី​សាធារណជន​ជាង​ជាង ៤​សែន ២​ម៉ឺន​នាក់​ហើយ បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤​។ តួលេខ​នេះ រាប់បញ្ចូល​ចាប់ពី​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង កាលពីដើមឆ្នាំ​២០២៤ មក​។​

​លោក​បណ្ឌិត ទូច សុឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ទន្ទឹម​នឹង​ការទទួល​បាន​អ្នក​ចូល​ទៅ​ប្រើប្រាស់​ជាង ៤​សែន​នាក់ ក៏មាន​អ្នក​ទាញ​យក​កម្មវិធី Cambodia e-arrival ជាង ២​សែន ២​ម៉ឺន​នាក់​ទៀត​ដែរ ដោយ​ការទាញយក​កម្ម​វិធី​ដ៏​ទំនើប​នេះ មាន​ទាំង​តាម​ប្រព័ន្ធ Android ប្រព័ន្ធ iOS ប្រព័ន្ធ Huawei និង​ប្រព័ន្ធ Website(​វេបសាយ​)​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានចាត់ទុក​ប្រព័ន្ធ​អេឡិចត្រូនិក​ស​លាកប​ត្រ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា ឬ​Cambodia e-Arrival គឺជា​សមិទ្ធផល​រួម​មួយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ វិនិយោគិន និង​ពង្រឹង​សន្តិសុខ​ក្នុង​បរិបទ​ឌីជីថល ដូច​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ និង​ស្រប​តាម​បរិបទ​នៃ​ពិភពលោក ដែល​កំពុង​មាន​ភាព​រី​ក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​។

​ប្រព័ន្ធ Cambodia e-Arrival នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​បំពេញបែបបទ​ចូល​-​ចេញ​ប្រទេស ធានា​ថា​អ្នកដំណើរ​អាច​ឆ្លងកាត់​បាន​យ៉ាង​ឆាប់រហ័ស មាន​ភាពងាយស្រួល ដោយ​អ្នកដំណើរ​ចូល​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​នានា គ្រាន់​តែ​បំពេញ​ព័ត៌មាន​តាម​ទម្រង់​ដែល​បាន​កំណត់​តាម​តំណ​ភ្ជាប់​ទៅ​គេហទំព័រ www.arrival.gov.kh ឬ​កម្មវិធី Cambodia e-Arrival រួមមាន​៖ ទម្រង់​ស​លាកប​ត្រ​អន្តោប្រវេសន៍ ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​ពេលមកដល់ ទម្រង់​លិខិត​រាយការណ៍​គយ និង​ទម្រង់​លិខិត​ប្រកាស​សុខភាព​របស់​អ្នកដំណើរ​។

​សាធារណជន ឬ​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ អាច​ចូល​បំពេញបាន ៧​ថ្ងៃមុន ថ្ងៃ​ចេញ​ដំណើរ អាច​ប្រើ​បាន ៧​ភាសា អាចបំពេញ ២​ទម្រង់ គឺ​តាមរយៈ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite ក្រសួងមហាផ្ទៃ​។

​បើ​តាម​អ្នកនាំពាក្យ​ដដែល ពេល​នេះ​ក្រសួង​មហាផ្ទៃ បាន​និង​កំពុង​ដាក់​ឱ្យ​ដំណើរការ Cambodia e-Arrival នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប​អង្គរ និង​ខេត្ត​ព្រះសីហនុ មុន​នឹង​បន្ត​អនុវត្ត​តាម​បណ្ដា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​ទ្វេភាគី​ផ្សេងទៀត​នាពេលខាងមុខ​៕

​ដោយ សេង បូ​លីន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.