ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧

ថ្ងៃ​នេះ​សូម​បរិយាយ​ពលករ​កំពុង​សម្រុក​ឆ្លងដែន​ចូល​ប្រទេស​ថៃ​នៅក្នុង​ស្រុក​សំពៅ​លូន សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ​កំពុង​សហការ​គ្នា​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ច្បាប់​ដែល​ថ្នាក់ដឹកនាំ​បាន​ដាក់ចេញ វគ្គ ១..!?

ថ្ងៃ​នេះ​សូម​បរិយាយ​ពលករ​កំពុង​សម្រុក​ឆ្លងដែន​ចូល​ប្រទេស​ថៃ​នៅក្នុង​ស្រុក​សំពៅ​លូន សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ​កំពុង​សហការ​គ្នា​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ច្បាប់​ដែល​ថ្នាក់ដឹកនាំ​បាន​ដាក់ចេញ វគ្គ ១..!?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​÷​ស្រុក​សំពៅ​លូន ប្រជាពលរដ្ឋរ​កំពុង​មាន​ការរិះគន់​ទៅលើ​កម្លាំង​សមត្ថកិច្ច​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ ភូមិ​គីឡូ ១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ក្បែរ​ច្រករបៀង គី​ឡូ ១៣( ហៅ​ច្រក​៩៩) ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា ÷​រាល់ថ្ងៃ និង យប់ ពួកគាត់ បាន​សង្កេតឃើញ មាន​កងកម្លាំង​យោធា​ក​ង​អនុ​សេនា​ធំ​ទី ៣.​គ្រប់គ្រង​ដោយ​លោក​វរៈសេនីយ៍ ត្រី (​ម៉ៅ ចា​ល់ )​ជា​មេបញ្ជាការ ចំណុះឲ្យ យោធា វរៈ​សេនា​តូច លេខ ៥៣៣ សហការ​ជាមួយ​កម្លាំង​វីរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​(៨១៧) កំពុងតែ​បើកដៃ ឲ្យ​ពលករ​សម្រុកចូល​ទៅ​ប្រទេស​ថៃ​និង របើក​ដៃ​ឱ្យ​ឈ្មួញ​.​នាំ​សាច់ជ្រូក ពោះ​ជ្រូក សាច់មាន់ គុណភាព​និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត នៅពេល​យប់​ម៉ោង ៣ បៀត​ភ្លឺ ដោយ មិនមាន​វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​នាំចូល​ពី​ប្រទេស​ថៃ នោះឡើយ ។​

​ករណី​ខាងលើ​នេះ​កើតមាន​នៅ​ច្រករបៀង​ប៉ុស្តិ៍​ព្រំដែន​គី​គីឡូ​១៣( ហៅ​ច្រក​៩៩)​ដែល​គ្រប់គ្រង​ដោយ លោក​វរៈសេនីយ៍ត្រី​(​ម៉ៅ​ចាល់​)​ជា​មេបញ្ជាការ​យោធា កងអនុសេនាធំ​ទី ៣ ចំណុះ​ឲ្យ​យោធា​វរៈ​សេនា​តូច​លេខ​៥៣៣ ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា មន្ត្រី​យោធា​កំពុង ហ​ការ​ជាមួយ កម្លាំង​នគរបាល វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ ៨១៧. គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ ឯក ម៉ង់ ស៊ី ជា​មេបញ្ជាការ បាន​ឃុបឃិត​គ្នា​បើក​ភ្លើង​ខៀវ​ឲ្យ មន្ត្រីក្រោមឱវាទ ជា​អ្នកដើរ​រឿង អ្នកបើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ មាន​ដូចខាងលើ និង ពលករ​កំពុង​សម្រុក ឆ្លងដែន​ចូល ទៅ​ប្រទេស​ថៃ​និង​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​។ ចេញ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា ថ្នាក់ដឹកនាំ​ដែល​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​អនុវត្ត​នោះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ការបើកឲ្យ​មាន​ច្រករ​បៀង​នាំ​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា និង ពលករ​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​យ៉ាង​អាណាធិបតេយ្យ​តាម​ច្រករបៀង​ខាងលើ ក្នុងស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​។​

​តើ​លោក​វរ​សេនីយ៍​។ ត្រី​. (​មែន ម៉ូ​លី​) មេបញ្ជាការ​វរៈ​សេនា​តូច លេខ ៥៣៣ បានដឹង​ដែរ ឬ ទេ ..​ឬ​ដឹង​ហើយ​ធ្វើ​ជា​មិនដឹង ..? ចំណែក​លោក (​ម៉ៅ ចា​ល់​)​ជា​មេបញ្ជាការ​កងអនុសេនាធំ​ទី ៣ កំពុងតែ​សហការគ្នា​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ធម៌​ជើង​នៅ​ទីនោះ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ចាយ​បាន​យ៉ាង​សុខ​ស្រួល ដូច​ពាក្យចាស់ លោក​ពោល​ថា កំពុង​សហការ​គ្នា ជិះ​សេះ លេង​ដៃ​។ លោក ជា​មេបញ្ជាការ គ្រប់​ស្ថាប័ន កុំ​ពុង ធ្វើ​មិន​ដឹង​ឮ ឬ មួយ​លោក បាន​ទទួល​សំណែន សែនព្រេន ពីរ​កូនចៅ​យ៉ាង​ក្រាស់​ត្រែ​លហើយ​មើលទៅ​។​

​អង្គភាព​គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍ យើង គ្រាន់តែ​រិះគន់ ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ និង​ផ្ដល់​ព័ត៌មាន​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ឲ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធ​បើក​ការស៊ើបអង្កេត​និង​ស្រាវជ្រាវ​បន្ត និង​សូម​រង់ចាំ ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់​ពេល​ម៉ោង ពេល ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.