សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតចុះពិនិត្យស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងសំណេះសំណាលជាមួយពលរដ្ឋជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ
នាព្រឹកថ្ងៃទី៣០កញ្ញានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្មក់អញ្ជើញចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងបានសំណេះសំណាលផងដែរជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃទៅលេងស្រុកកំណើត នៅទីតាំងចំណត(ជ្រោយចង្វារ) នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។




