ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូច ខណៈជនរងគ្រោះចង់ឃើញសមត្ថកិច្ច ផ្តល់មធ្យោបាយងាយស្រួលសម្រាប់ប្តឹង ឬរាយការណ៍

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូច ខណៈជនរងគ្រោះចង់ឃើញសមត្ថកិច្ច ផ្តល់មធ្យោបាយងាយស្រួលសម្រាប់ប្តឹង ឬរាយការណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានលើកទឹកចិត្តប្រជា​ពលរដ្ឋ​រងការចាញ់បោកគ្រប់រូបភាពទាំងអស់ ប្តឹងទៅសមត្ថកិច្ច ដើម្បីស្វែងរកជនខិលខូចមក​ផ្តន្ទា​ទោស។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ឌី វិជ្ជា បានគូសរំលេចនូវការឆបោកក្រោមរូបភាពមួយ​ចំនួនកំពុងកើតមាននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានដូចជា៖ ​ឆបោក​ក្រោម​រូប​ភាព​វិនិយោគ​, ឆបោក​ក្រោម​រូប​ភាព​កម្ចី​អនឡាញ, ឆបោក​ក្រោម​រូប​ភាព​ក្លែង​អត្តសញ្ញាណ​, ឆបោក​ទំនាក់​ទំនង​ស្នេហា​ និងឆបោក​ក្រោម​រូប​ភាព​ទិញ​លក់​ឥវ៉ាន់​។

លោក ឌី វិជ្ជា បានលើកទឹកចិត្តពលរដ្ឋទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ច​ ដើម្បីរកមុខជនខិលខូច​ទាំងអស់នោះយកមកផ្តន្ទាទោស បើមិនដូច្នោះទេអំពើទាំងអស់នេះនៅតែបន្តកើតឡើងនៅក្នុង​សង្គម ពិសេសវាជាមេរោគរ៉ំារ៉ៃជារៀងរហូត។

ពាក់ព័ន្ធក្រោមរូបភាពដូចការរៀបរាប់ខាងលើនេះ ឃើញមានការលើកឡើងច្រើនលើបណ្តាញ​ព័ត៌មាន និងបណ្តាញសង្គមផងដែរ។ ពលរដ្ឋរងការចាញ់បោកក៏បានលើកជាសំណូមពរដល់​សមត្ថ​កិច្ចផ្តល់មធ្យោបាយងាយស្រួលផ្សេងៗ ដើម្បីពួកគាត់បានរាយការណ៍ ឬដាក់ពាក្យប្តឹង។

សំណូមពរ ក៏ព្រោះការចាញ់បោកតាមអនឡាញនេះ ពេលប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន គាត់ថាមិន​មែនជាជំនាញរបស់គាត់ ហើយទាមទារឱ្យប្តឹងទៅប្តឹងនៅសមត្ថកិច្ចប្រឆាំ​ងបទល្មើស​បច្ចេក​វិទ្យា​ជាដើម។

ពាក់ព័ន្ធការឆបោកតាមអនឡាញនេះផងដែរ សមត្ថកិច្ចជំនាញ ក៏ធ្លាប់លើកពីផលលំបាកក្នុងប្រតិ​បត្តិការព្រោះខ្វះកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ជនល្មើសប្រើមធ្យោបាយទូទាត់លុយតាម​ធនា​គារ តែពេលសុំកិច្ចសហការពីធនាគារ គឺទាមទារលក្ខខណ្ឌផ្សេងៗ ដែលបង្កើតបានភាពស្មុគស្មាញក្នុងការរកជនល្មើស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.