ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ពោធិ៍សាត់៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក យ៉ាងអធិកអធម នៅលើបុរីវប្បធម៌កោះសំពៅមាស ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិនាពេលនេះ គឺជាការបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិខ្មែរពិតប្រាកដ ព្រមទាំងបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានចូលរួមថែរក្សា និងលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរឱ្យគង់វង្សយូរអង្វែង កុំឱ្យបាត់បង់។ លោកក៏បានគូសបញ្ជាក់ផងដែរថា ការសម្តែងសិល្បៈរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍខេត្តជាក់ស្តែង ក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តក៏បានលើកឡើងពីកំហឹងឈឺចាប់ចំពោះអំពើឈ្លានពានថៃ ព្រមទាំងបានអំពាវនាវឱ្យពុកម៉ែប្រជាពលរដ្ឋ បន្តរួបរួមសាមគ្គីជាធ្លុងមួយ និងផ្តល់ជំនឿជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងជំរុញការវាស់វែងតាមយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) ដែលមានស្រាប់។

លោក ខូយ រីដា បានបន្តទៀតថា សម្រាប់ខេត្តពោធិ៍សាត់ ក្រោមការយកចិត្តទុកដាក់ ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ខេត្តបាននិងកំពុងប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ លោកបានបង្ហាញក្តីរំពឹងថា ប្រសិនបើគ្មានការប្រែប្រួលទេ នៅក្នុងឆ្នាំ២០២៧ ឬឆ្នាំ២០២៨ខាងមុខ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ច្រាំងប៉េតុងអមសងខាងស្ទឹង រួមជាមួយសួនច្បារ ផ្លូវកៅស៊ូ ផ្លូវប៉េតុង និងភ្លើងបំភ្លឺតាមទីប្រជុំជន រហូតដល់ជនបទ នឹងបន្តអភិវឌ្ឍឈានឡើងកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានោះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ។ ក្នុងព្រឹត្តិការណ៍នោះ មានភ្ញៀវទេសចរចូលរួមលេងកម្សាន្ត សរុបចំនួន ៣៥,៣៨៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៣៥,៣៤៤នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៤៣នាក់។

គួរជម្រាបជូនថា កម្មវិធីអបអរសាទរនារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា នៅបុរីវប្បធម៌កោះសំពៅមាស បានប្រព្រឹត្តទៅដោយមានរបៀបវារៈ និងទស្សនីយភាពជាច្រើនរួមមាន៖

*ការសម្តែងរបាំជូនពរ និងការសម្តែងក្បាច់គុណល្បុក្កតោ
*ការសម្តែងទស្សនីយភាពចម្រុះ
*ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូបថ្វាយព្រះរតនត្រ័យ ពិធីប្រកាសទេវតាបារមីគ្រប់ទិសទី និងពិធីលើកដង្វាយថ្វាយព្រះ
*ពិធីសម្រក់ទៀនជ័យតាមក្រុង/ស្រុក ទាំង៧
*ពិធីដាល់អំបុកជានិមិត្តរូប ពិធីបណ្តែតប្រទីប និងពិធីអកអំបុក
*ការទស្សនាកាំជ្រួច ពិធីបង្ហោះគោម និងការប្រគុំតន្ត្រីជូនបងប្អូនប្រជាពលរដ្ឋទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។

ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកចូលរួមទស្សនាកម្សាន្តប្រកបដោយក្តីសប្បាយរីករាយផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.