ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឈើទាល​៩​កំណាត់​ដែល​ឈ្មួញ​ទិញ​ពី​អ្នកស្រុក​ខុស​នីតិវិធី​ត្រូវ​ជំនាញ​ព្រៃឈើ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ កំណាត់ឈើ​អារ​ចំនួន​៩​កំណាត់​ប្រភេទ​ឈើទាល​ដែល​គេ​ដឹក​តាម​គោយន្ត​កន្ត្រៃ​យ៍​៣​គ្រឿង ត្រូវបាន​សង្កាត់​ព្រៃឈើ​ស្រុក​កំពង់ត្រាច​សហការ​ជាមួយ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប កាលពី​រសៀល​ថ្ងៃ​ទី​០៣​ខែ​កញ្ញា ឆ្នាំ​២០១៨​ត្រង់​ចំណុច​មុខ​វត្ត​កំពូល​មាស ស្ថិតក្នុង​ភូមិ​កំពូល​មាស ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ជាមួយ​នឹង​ការបង្ក្រាប​ករណី​ដឹកជញ្ជូន​កំណាត់ឈើ​ធំៗ​គ្មាន​ច្បាប់ទម្លាប់​ដូច​ខាងលើ សមត្ថកិច្ច​ជំនាញ ក៏​បាន​ឃាត់ខ្លួន​ឈ្មួញ​ម្នាក់​និង​ម្ចាស់​គោយន្ត​ចំនួន​បី​នាក់​ទៅ​សាកសួរ​ដើម្បី​បំពេញ​នីតិវិធី​ផងដែរ​។​

​តាម​ប្រភព​ពី​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ឃាត់​គោយន្ត​ដឹកឈើ​ខាងលើ​បានឲ្យដឹងថា ឈើទាល​ដែល​អារកាត់​ជា​៩​កំណាត់​នេះ ត្រូវបាន​ឈ្មួញ​ឈ្មោះ អូន ពី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​គុយ ឃុំ​ពោធិ៍​ចម្រើន ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្បែរ​នោះ ហើយ​អារ​ជា​៩​កំណាត់​ដឹក​តាម​គោយន្ត​កន្ត្រៃយ៍ចំ​នួន​៣​គ្រឿង​ដើម្បី​ដឹកយក​ទៅ​កាន់​ភូមិសាស្ត្រ​ខេត្តតាកែវ​។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​បង្ក្រាប ឈើទាល​ទាំង​៩​កំណាត់​ខាងលើ កម្លាំង​ជំនាញ​ក៏​រាយការណ៍​ទៅ​ជំនាញ​ថ្នាក់លើ ដើម្បី​ដឹក​បញ្ជូន​វត្ថុតាង​ទាំងនោះ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​អនុវត្ត​តាម​នីតិវិធី​នៅ​រសៀល​ថ្ងៃ​ដដែល​។​

​ទាក់ទិន​នឹង​ករណី​បង្ក្រាប​ឈើទាល​ដែល​ឈ្មួញ​ទិញ​ពី​ប្រជាពលរដ្ឋ​នេះ​ដែរ លោក​ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​០៤​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា តាមពិត​ឈើទាល​ចំនួន​៩​កំណាត់​នេះ​វា​មិន​ជាប់​ជា​បទល្មើស​ធំដុំ​នោះទេ ព្រោះ​ឈើទាល​នេះ​ឈ្មួញ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ប្រាកដ​មែន ប៉ុន្តែ​គ្រាន់តែ​ឈ្មួញ​ខាងលើនេះ មិន​អនុវត្ត​តាម​នីតិវិធី ពោល​គឺ​ពុំ​មាន​ក្រដាស​ស្នាម​ក្នុង​ការដឹកជញ្ជូន​ឈើ​ឆ្លង​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឲ្យបាន​ត្រឹមត្រូវ​ទើប​កម្លាំង​ជំនាញ​ឃាត់​ដើម្បី​បំពេញបែបបទ​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ​កំណត់​។​លោក ជួន សា​រ៉ា បាន​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​នឹង​បំពេញ​នីតិវិធី​តាមច្បាប់​ព្រៃឈើ ដើម្បី​ឲ្យ​ម្ចាស់​ឈើ​បង់ពិន័យ​អន្តរកាល​៕
​សេង ណា​រិទ្ធ​

 

r180904a6 r180904a7 r180904a8 r180904a9 r180904a10 r180904a11

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.