ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រកាសតែងតាំងលោក នួន ផារ័ត្ន ជាប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ ខេត្តកំពង់ធំ និងអនុប្រធាន២​រូប

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញប្រកាសតែងតាំងលោក នួន ផារ័ត្ន ជាប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ ខេត្តកំពង់ធំ និងអនុប្រធាន២​រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងប្រធានកិត្តិយស និងអនុប្រធាន២​រូប នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលទើបមកបំពេញភារកិច្ចថ្មី។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

បើតាមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ទជនកម្ពុជា សម្រេចបាននាពេលកន្លងទៅ មានជាអាទិ៍ការសាងសង់ផ្ទះជូនអតីតយុទ្ទជន នាពេលកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បានចំនួន៣៨៧ខ្នងផ្ទះ ក្នុងនោះមាន១៤១ខ្នងផ្ទះ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ បានផ្តល់ជូន១គ្រូសារមានផ្ទៃដី១ហិកតាកន្លះ និងចំនួន២៤៦ខ្នងផ្ទះទៀត នៅតាមមូលដ្ឋាននានាក្នុងខេត្ត​កំពង់ធំ។

ក្រៅពីនោះបានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណភាព ក្នុងរយៈពេល​កន្លងទៅបានទាន់ពេលវេលា និងបានរួមសហការជាមួយមន្ទីរសង្គ​មកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា​ខេត្តកំពង់ធំ ក្នុងការប្រគល់ប្រាក់ធានារ៉ាប់រងសង្គ​ម ជូនក្រុមគ្រួសារសពអតីតយុទ្ទជននៅក្នុងខេត្តកំពង់ធំ និង​បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ដម្ភស្បៀងអារហារ​គ្រឿងឧបភោគបរិភោគ ដែល​ជាអំណយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ​ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីភាពលំ​បាកខ្ខះខាតនៅក្នុងខេត្តកំពង់ធំ ដោយ​បាន​បង្កភាពកក់ក្តៅជូនបងប្អូនអតីតយុទ្ធជន។

លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រគល់សេចក្តីសម្រេចចិត្ត​ និងប្រកាសតែងតាំងលោក នួន ផារ័ត្ន  អភិបាលខេត្ត ជាប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និងអនុប្រធានគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ចំនួន២រូប គឺឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនគរបាលខេត្ត​ និងលោក ជួន សិលាវិត ប្រធាន​មូលនិធិ​ជំនួយ​សង្គម​ នៃមន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធ​ជន​ខេត្ត​កំពង់​ធំ​។​

លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ​ខេត្តកំពង់ធំ ពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការដោះស្រាយការលំបាកខ្វះខាតបម្រើអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ​។​ 

លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ប្រធានកិត្តិយស និងគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ  ត្រូវបន្តបម្រើបងប្អូនអតីតយុទ្ធជន ទាំងការដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង និងការដោះស្រាយប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ ដើម្បីបានទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋនានាដែល​រាជរដ្ឋាភិបាល​ជាអ្នកចំណាយថវិកាសងថ្លៃព្យាបាល​ជំងឺ​ជូន​។

ក្រោយទទួលបានការតែងតាំងលោក នួន ផារ័ត្ន បានឡើងប្តេជ្ញាចិត្តបន្តការអនុវត្តការងារ ក្នុងការគាំទ្រការដោះស្រាយជីវភាពជូនបងប្អូនអតីតយុទ្ធ ដែលជួបការលំបាកខ្វះខាត និងការមើលថែទាំបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ឱ្យបានល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.